ព័ត៌មានអន្ដរជាតិ
ជំងឺប៉េស្តជ្រូកអាហ្វ្រិករាលដាលនៅវៀតណាម បង្កការព្រមានពីរដ្ឋាភិបាល
ជំងឺប៉េស្តជ្រូកអាហ្វ្រិកកំពុងរីករាលដាលនៅទូទាំងប្រទេសវៀតណាម ដែលបង្កការព្រមានពីរដ្ឋាភិបាល អំពីការរំខានផ្នែកផ្គត់ផ្គង់ចំណីអាហារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា វៀតណាមនៅឆ្នាំនេះបានរកឃើញការផ្ទុះរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៥១៤ ករណី នៅក្នុងបណ្ដាខេត្តចំនួន ២៨ ក្នុងចំណោមខេត្ត និងក្រុងចំនួន ៣៤ ទូទាំងប្រទេស ខណៈអាជ្ញាធរបានសម្លាប់ជ្រូកដែលឆ្លងជំងឺ ជាង ៣០ ០០០ ក្បាល។
រដ្ឋាភិបាលបានបន្តយ៉ាងដូច្នេះថា៖ «ហានិភ័យនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងមាននិន្នាការកើនឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មចិញ្ចឹមជ្រូក ការផ្គត់ផ្គង់ចំណីអាហារ និងបរិស្ថាន»។

គួរគូសបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកបានរំខានទីផ្សារសាច់ជ្រូកពិភពលោកអស់ជាច្រើនឆ្នាំមកហើយ។ ក្នុងការផ្ទុះរាលដាលដ៏អាក្រក់បំផុតក្នុងអំឡុងឆ្នាំ ២០១៨-១៩ ប្រហែលពាក់កណ្ដាលនៃជ្រូននៅចិន (ដែលជាប្រទេសចិញ្ចឹមជ្រូកធំបំផុតលើលោក) បានងាប់ បង្កការខាតបង់ប្រាក់ប្រមាណជាង ១០០ ប៊ីលានដុល្លារ។
ក្រោយការរាតត្បាតនៅវៀតណាមនាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានចេញការណែនាំជាបន្ទាន់មួយទៅកាន់ខេត្ត និងទីភ្នាក់ងាររដ្ឋាភិបាល ដើម្បីដាក់ពង្រាយវិធានការដើម្បីទប់ស្កាត់ជំងឺ។ កាលពីឆ្នាំ ២០២៣ វៀតណាមបានអនុម័តលើការប្រើប្រាស់វ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក សម្រាប់ការធ្វើពាណិជ្ជកម្មក្នុងស្រុក ប៉ុន្តែក្រុមមន្ត្រីបាននិយាយថា អត្រានៃការចាក់វ៉ាក់សាំងជ្រូកនៅមានកម្រិតទាបនៅឡើយ៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៦ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


