នយោបាយ
សម្ដេចតេជោភ្ញាក់ផ្អើលចំពោះការស្រង់មតិពីពលរដ្ឋថៃដែលបង្ហាញការជឿលើសម្ដេចជាងលោកថាក់ស៊ីន
ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើលចំពោះលទ្ធផលនៃការស្ទង់មតិរបស់ស្ថានីយ៍ទូរទស្សន៍លេខ៧របស់ថៃដែលបានបង្ហាញថាពលរដ្ឋថៃ២៨%ជឿលើសម្ដេច ខណៈមានតែ៣%ប៉ុណ្ណោះដែលជឿលើលោក ថាក់ ស៊ីន។

ក្នុងវីដេអូបកប្រែពីស្ថានីយ៍ទូរទស្សន៍ថៃដែលបង្ហោះលើបណ្ដាញសង្គមរបស់សម្ដេចនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានីយ៍ទូរទស្សន៍ថៃបានធ្វើការស្ទង់មតិលើពលរដ្ឋជិត១ម៉ឺននាក់មុនពេលចេញលទ្ធផលនេះ។
សម្ដេចបានសរសេរថា៖ «លទ្ធផលនេះពិតជាធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានប្រជាជនថៃជឿជាក់មកលើពាក្យសម្តីរបស់ ខ្ញុំ ជាងពាក្យសម្តី របស់ ថាក់ ស៊ីន»។
នៅថ្ងៃនេះដែរសម្ដេចតេជោក៏បានបង្ហោះនូវវីដេអូនៃការបកប្រែសម្ដីរបស់អតីតនាយករដ្ឋមន្ត្រីថៃលផល អាភីស៊ីត វេចាជីវ៉ាផងដែរក្នុងពេលដែលលោកសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុកថៃមួយកាលពីថ្ងៃទី១៨ ខែកក្កដា ដែលលោកអាភីស៊ីត បាននិយាយថា «អ្វីដែលសម្ដេចបាននិយាយទាំងអស់ពាក់ព័ន្ធនឹងលោក ថាក់ស៊ីន គឺជាការពិត»។

កាលពីថ្ងៃទី១៣ ខែកក្កដា សម្ដេចតេជោធ្លាប់ព្រមានថាសម្ដេចអាចនឹងនិយាយពីរឿងដែលសម្ដេចបានជួយលោកថាក់ស៊ីន តាំងពីថៃធ្វើរដ្ឋប្រហារឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២៥។ សម្ដេចតេជោថាសម្ដេចបានដឹងរឿងទាំងអស់របស់លោក ថាក់ស៊ីន រាប់ទាំងការដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។ ហើយលោកថាក់ស៊ីន គឺជាជនជាតិថៃដែលបានជួយឱ្យសម្ដេចក្ដាប់ស្ថានការណ៍ប្រទេសថៃបានច្បាស់។
សម្តេចតេជោ ហ៊ុន សែន និងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មានទំនាក់ទំនងរាប់អានគ្នាជាបងប្អូនធម៌ តាំងពីឆ្នាំ១៩៩២ មកម៉្លេះ។ បន្ទាប់ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ពីអំណាចក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន នៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចតែងតាំងជាទីប្រឹក្សាថែមទៀតផង។

ទោះជាយ៉ាងមនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារសម្ដេចនិងត្រកូលថាក់ស៊ីន ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយដែលមានកំហឹងចំពោះការប្រមាថពីសំណាក់អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវជាកូនរបស់លោកថាក់ស៊ីន លោកស្រី ផែថងថាន ថាសម្ដេចតេជោ និងសម្ដេចធិបតីថាគ្មានវិជ្ជាជីវះ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


