កីឡា
កីឡាករគុនខ្មែរ ៥ រូបលំដាប់ជួរមុខក្នុងទម្ងន់ ៦០ គីឡូក្រាមនៅកម្ពុជាបច្ចុប្បន្ន
កីឡាករប្រដាល់គុនខ្មែរទម្ងន់ ៦០ គីឡូក្រាម ចំនួន ៥នាក់ ដែលអាចចាត់ទុកស្ថិតនៅលំដាប់កំពូលទាំង ៥ ប្រចាំស្រុកខ្មែរ ដែលទទួលបានការគាំទ្រ និងកោតសរសើរខ្លាំងពីអ្នកគាំទ្រ។

កីឡាករគុនខ្មែរដែលអាចចាត់ទុកលំដាប់កំពូលទាំង ៥ ប្រចាំទម្ងន់ ៦០គីឡូក្រាម គឺ ឃីម បូរ៉ា, ឈុត សេរីវ៉ាន់ថង, ពេជ្រ សម្បត្តិ, បឺត សង្ឃឹម និង សុខ ធី។ ពួកគេជាកីឡាករដែលមានបទពិសោធប្រកួតរាប់រយដង និងទទួលបានសមិទ្ធផលច្រើនដូចគ្នា ប៉ុន្តែបើនិយាយពីបច្ចេកទេសមានលក្ខណៈពិសេសរៀងខ្លួន។

កីឡាករ ឃីម បូរ៉ា មានក្បាច់ប្រយុទ្ធល្អទាំងព្រមតាមរយៈកណ្តាប់ដៃ ទាត់ ជង្គង់ និង កែង ប៉ុន្តែរូបគេមានកម្លាំងស៊ុហ្វមិនសូវខ្លាំងប៉ុន្មានទេ។ ជាមួយគ្នានេះ ឈុត សេរីវ៉ាន់ថង ក៏មានក្បាច់ល្អទាំងកណ្តាប់ដៃ ទាត់ ជង្គង់ និង កែវ ហើយលក្ខណៈពិសេសរបស់គេគឺការវ៉ៃប្រយោលយកពិន្ទុល្អជាងចូលកៀក។ រូបគេមានស្មារតីប្រយុទ្ធដោយបច្ចេកទេស និងមានកម្លាំងស៊ុហ្វល្អ។

ក្របីព្រៃ ពេជ្រ សម្បត្តិ ជាកីឡាករដែលមានកម្លាំងស៊ុហ្វល្អ ស៊ូធន់ និងកណ្តាប់ដៃល្អដែលសមត្ថភាពបែបនេះកម្រមានកីឡាករដូចណាស់ ប៉ុន្តែរូបគេប្រើកម្លាំងបុកជាងបច្ចេកទេស ដូច្នេះហើយនៅពេលប៉ះដៃគូល្អក្បាច់គឺពិបាកយកឈ្នះ។

បឺត សង្ឃឹម ត្រូវបានចាត់ទុកជាកីឡាករមានបច្ចេកទេស និងយុទ្ធសាស្ត្រពិសេសប្លែកបំផុត ហើយកម្លាំងស៊ុហ្វក៏ល្អដែរ។ ដៃគូពិតជាពិបាកស្មាន និងការពារពីអាវុធលឿនរហ័សរបស់គេណាស់។ ទោះបីជាយ៉ាងណា នៅពេលប៉ះដៃគូកម្លាំងស៊ុហ្វល្អ និងបច្ចេកទេសល្អក៏ធ្វើឲ្យរូបគេពិបាកពិបាកទប់ទល់ដែរ។

និយាយពី សុខ ធី បន្ទាប់ពីឈ្នះ ពេជ្រ សម្បត្តិ ពិតជាទទួលបានការគាំទ្រខ្លាំងមែនទែនពីមហាជន។ ក្រោយមក រូបគេទទួលបានខ្សែក្រវាត់ ISKA Kun Khmer បន្ទាប់ពីយកឈ្នះកីឡាករអេស្ប៉ាញបានធ្វើឲ្យប្រជាប្រិយភាពកាន់តែឡើង។ សុខ ធី មានអាវុធល្អមួយទាំងព្រមគឺ កណ្តាប់ដៃ ទាត់ កែង និងក្បាច់អោបផ្តួលដៃគូ ហើយមួយរយៈពេលចុងក្រោយនេះស្មារតីប្រយុទ្ធកាន់តែកាច ប៉ុន្តែកម្លាំងហាក់មិនពេញល្អទេ។ ជាពិសេសការប្រកួត ៥ ទឹកគឺ រូបគេប្រើបច្ចេកទេសវ៉ៃយកពិន្ទុច្រើនជាង។
ទោះបីជាយ៉ាងណា នៅមានកីឡាករជាច្រើនទៀត ជាពិសេសកីឡាករស្រករក្រោយក្នុងទម្ងន់ ៦០គីឡូក្រាមដែលកំពុងឡើងខ្លាំង និងទទួលបានការចាប់អារម្មណ៍ពីមហាជន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


