សេដ្ឋកិច្ច
តម្លៃហាងឆេងមាស មានទំនោរកើនឡើងនៅដើមសប្ដាហ៍នេះ
តម្លៃហាងឆេងមាសបន្តមានទំនោរកើនឡើង នៅថ្ងៃច័ន្ទនេះ ខណៈស្ថានភាពពិភពលោកបន្តរកាំរកុះ ដែលជំរុញឱ្យតម្លៃមាសកើនឡើង។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានឱ្យដឹងថា សហរដ្ឋអាមេរិក មានគណបក្សប្រឆាំង លោក ដូណាល់ ត្រាំ ជាពិសេសគឺលោក អេឡុន ម៉ាស ដែលមានរឿងអាស្រូវមួយចំនួន ចេះតែបែកខ្ចាត់ខ្ចាយចេញមក ដែលមានលោកត្រាំ ដែរ។

លោក ឡុង សំណាង យល់ថា៖ «រឿងអាស្រូវនោះ បើសិនបើវានៅរក្សាទ្រឹងល្អ អាហ្នឹងវាអត់អីទេ សម្រាប់សេដ្ឋកិច្ចអាមេរិក តែបើស្ថានភាពហ្នឹងបែរជា រឿងដែលមិនល្អណាមួយ ប៉ះពាល់ទៅដល់មេដឹកនាំម្នាក់ហ្នឹង ប្រទេសហ្នឹងក៏វាអត់ល្អដែរ អញ្ចឹងបើអត់ល្អមាសក៏ឡើងដែរ ខណៈភូមិសាស្ត្រនយោបាយក៏មិនទាន់មានភាពល្អប្រសើរដែលរុញច្រានឱ្យមាសហក់ឡើង»។
គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ តម្លៃហាងឆេងមាស កំពុងជួញដូរ ៤០៤០ ដុល្លារ ក្នុងមួយតម្លឹង ខណៈតម្លៃហាងឆេងមាសអាចដើរក្នុងចន្លោះពី ៤០០៩-៤០៦៩ ដុល្លារ ក្នុងមួយតម្លឹងនៅថ្ងៃនេះ។ សម្រាប់ហាងលក់មាសក្នុងស្រុកនៅក្នុងរាជធានីភ្នំពេញ លក់ចេញក្នុងតម្លៃ ៤០៤ ដុល្លារ ក្នុងមួយជី៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


