Connect with us

ព័ត៌មានជាតិ

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

បានផុស

នៅ

អតីតមន្ត្ត្រីរាជការស៊ីវិល មានការសប្យាយរីករាយបន្ទាប់ពីសមាគមអតីតយុទ្ធជនកម្ពុជា គ្រោងកែប្រែលក្ខខន្ដិកៈថ្មី ឲ្យអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលចូលជាសមាគមតែមួយ ជាមួយសមាគមអតីតយុទ្ធជនកម្ពុជា។ ការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគមនេះ គឺដើម្បីឱ្យសមាជិកជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់បានទទួលការយកចិត្តទុកដាក់ និងឧត្តមប្រយោជន៍កាន់តែល្អប្រសើរស្របតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ បូរ ជានិវត្តជន និងអតីតមន្ត្រីរាជការស៊ីវិលក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញនូវក្តីពេញចិត្ត និងថ្លែងអំណរគុណជាខ្លាំងចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុនសែន ដែលនេះជាការនៅមើលថែទាំយ៉ាងដិតដល់ ចំពោះមន្ត្រីរាជការដែលមានអតីតភាព និងស្នាដៃក្នុងបុព្វហេតុជាតិមាតុភូមិ ដោយសម្តេចមិនបានព្រងើយកន្តើយនោះឡើយ។ លោកបានបង្ហាញក្តីរំភើបរីករាយចំពោះការសម្រេចរបស់សម្តេចតេជោ ក្នុងការកែសម្រួលបញ្ចូលឱ្យពួកគាត់បានទៅជ្រកក្រោមដំបូលរួម ជាមួយសមាគមន៍អតីតយុទ្ធជនកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ នៅក្នុងកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់សមាគមអតីតយុទ្ធជនកម្ពុជា នៅវិមាន៧មករា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យធ្វើពង្រាងវិសោធនកម្មលក្ខន្តិកៈ សមាគមអតីតយុទ្ធជន​ឲ្យមានវិសាលភាព​គ្របដណ្តប់ទៅលើនិវត្តជនទាំងអស់ ដោយរួមបញ្ចូលទាំងមន្ត្រីរាជការចូលនិវត្តន៍ គ្រូបង្រៀនចូលនិវត្តន៍ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលនិវត្តន៍។

បើតាមសមាគមអតីតយុទ្ធជន ការធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជា ទៅជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានកែសម្រួលមកនូវត្រឹម១៦ជំពូក និង៤៤ប្រការ ។ លក្ខន្តិកៈថ្មីនេះនឹងត្រូវសម្រេចអនុម័តដោយមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ ដែលនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម