កីឡា
ផ្លូវការ! ព្រះខ័នរាជស្វាយរៀង ប្រើពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈ ភ្នំពេញក្រោន លេងក្រៅដីសម្រាប់លីគជុំទី១
ក្លិបបាល់ទាត់ទាំង ១១ បានប្រកាសជាផ្លូវការហើយពីការប្រើប្រាស់ទីលានសម្រាប់ការប្រកួត ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៥-២៥។

ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយសារកីឡដ្ឋានខេត្តស្វាយរៀងកំពុងកសាងថ្មី។ ជាមួយគ្នានេះ ក្លិបភ្នំពេញក្រោន ត្រូវលេងនៅក្រៅដីទាំងអស់សម្រាប់ការប្រកួត ជើងទី១ ដោយសារកីឡដ្ឋានរបស់ខ្លួនកំពុងជួសជុល។
ក្លិប វិសាខា និង ក្លិប អឹមអូអាយ កំពង់ដេវ៉ា ប្រើប្រាស់កីឡដ្ឋានព្រីនស៍ ហើយក្លិបផ្សេងៗទៀតសុទ្ធតែមានកីឡដ្ឋានរៀងៗខ្លួន។
ដូច្នេះមានក្លិបចំនួន ៧ ប្រើប្រាស់កីឡដ្ឋាននៅរាជធានីភ្នំពេញ និងមានក្លិប ៤ ប្រើប្រាស់កីឡដ្ឋាននៅខេត្ត។

ខាងក្រោមជាក្លិបទាំង ១១ ចំពោះការប្រើប្រាស់ទីលាន
- ក្លិប ព្រះខ័នរាជស្វាយរៀង នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ (រាជធានីភ្នំពេញ)
- ក្លិប ភ្នំពេញក្រោន ជើងទី១ ប្រកួតនៅក្រៅដី
- ក្លិប វិសាខា នៅ កីឡដ្ឋានព្រីនស៍ (រាជធានីភ្នំពេញ)
- ក្លិប ក្លិបអង្គរថាយហ្គឺរ នៅ កីឡដ្ឋាន Akihiro Kato (ខេត្តសៀមរាប)
- ក្លិប ណាហ្គាវើលដ៍ នៅ កីឡដ្ឋានខេត្តកំពង់ស្ពឺ (ខេត្តកំពង់ស្ពឺ)
- ក្លិប អាយអេសអាយ ដង្កោសែនជ័យ នៅ កីឡដ្ឋាន AIA Park (រាជធានីភ្នំពេញ)
- ក្លិប បឹងកេត នៅ ពហុកីឡដ្ឋានជាតិអូឡាំពិក (រាជធានីភ្នំពេញ)
- ក្លិប កងយោធពលខេមរភូមិន្ទ នៅ ស្តាតចាស់ (រាជធានីភ្នំពេញ)
- ក្លិប អឹមអូអាយ កំពង់ដេវ៉ា នៅ កីឡដ្ឋានព្រីនស៍ (រាជធានីភ្នំពេញ)
- ក្លិប គិរីវង់សុខសែនជ័យ នៅ កីឡដ្ឋានគិរីវង់សុខសែនជ័យ (ខេត្តតាកែវ)
- ក្លិប ឡាយហ្វខេត្តព្រះសីហនុ នៅ កីឡដ្ឋាន ឡាយហ្វ (ខេត្តព្រះសីហនុ)

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


