ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​បាល់ទះ​ចិន​មកជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រយៈពេល​៥​ឆ្នាំ

មជ្ឈមណ្ឌល​គ្រប់គ្រង​កីឡាបាល់ទះ នៃ​មន្ទីរ​កីឡា​ខេត្ត​ហ្វូ​ជានរ​បស់​ប្រទេស​ចិន បាន​យល់ព្រម​បញ្ជូន​គ្រូបង្វឹក​បាល់ទះ ដើម្បី​ជួយ​ធ្វើ​បង្វឹក​ដល់​ក្រុមកីឡា​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៨​តទៅ។​

កាលពី​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ លោក Ji Jun ដែលជា​គ្រូបង្វឹក​បាល់ទះ​ចិន បាន​មកដល់​កម្ពុជា​ហើយ​។​ នេះ​បើតាម​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​អោយដឹង​នោះ​។​

លោក​បឹង គឹម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ឲ្យ​ដឹងថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា នឹង​ចំណាយពេល​២​ថ្ងៃ​ដើម្បី​ធ្វើការ​ប្រកួត​ជ្រើស​រើស​រក​កីឡាករ ដែល​ល្អ មាន​សមត្ថភាព​សម្រាប់​បញ្ចូល​ក្នុង​ក្រុម​ជម្រើសជាតិ ។​ លោក​បឹង គឹម​តោ បាន​ឲ្យ​ដឹង​ទៀតថា ការប្រកួត​នឹងធ្វើ​នៅ​ថ្ងៃទី​៤ និង​ទី​៥​សីហា​នៅ​បូរី​ហ្គ្រេ​ន​ភ្នំពេញ ។ ​ការប្រកួត​រក​កីឡាករ​ល្អ​ដែល​ធ្វើ​យ៉ាង​តក់ក្រហល់​នេះ បន្ទាប់ពី​គ្រូបង្វឹក​ជនជាតិ​ចិន​មួយរូប​បាន​មកដល់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១​សីហា​ហើយ​គ្រូបង្វឹក​រូបនោះ នឹង​ចំណាយពេល​៥​ឆ្នាំ​ដើម្បី​បង្ហាត់​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា ។​

សូមបញ្ជាក់ថា​លោកគ្រូ​JiJun​នឹងធ្វើ​ការហ្វឹកហាត់​ដល់​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​រយៈពេល​៥​ឆ្នាំ​ចាប់​ឆ្នាំ​២០១៨​នេះ​តទៅ ដើម្បី​ការប្រកួត​លក្ខណៈ​អន្តរជាតិ ដូចជា​ការប្រកួត​កីឡា​SEA GAMES ២០១៩ នៅ​ប្រទេស​ហ្វីលីពីន និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114