ព័ត៌មានអន្ដរជាតិ
ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង
បន្ទាប់ពីផ្ទុះមីននៅតំបន់មុំ៣ បណ្តាលឲ្យទាហានថៃ៣នាក់របួស ក្នុងនោះម្នាក់ត្រូវដាច់ជើង ពេលនេះមេភូមិភាគ២ Boonsin Padklang ប្រកាសថា ទាហានខ្លួននឹងលែងល្បាតដោយថ្មើជើងទៀតហើយ ពោលគឺប្តូរវិធីសាស្រ្តថ្មីដោយប្រើគ្រឿងចក្រធ្ងន់វិញ ដូច្នេះបើមីនផ្ទុះក៏ផ្ទុះទៅចុះ។

តាំងពីហេតុការណ៍ថ្ងៃទី១៧ខែកក្កដាមក ថៃតែងចោទប្រកាន់មកលើកម្ពុជា ថាលួចបង្កប់មីនថ្មីៗនៅក្នុងដីថៃ រំលោភអនុសញ្ញាទីក្រុងអូតាវ៉ា និងថែមទាំងគំរាមប្តឹងទៅតុលាការអន្តរជាតិទៀតផង។
យ៉ាងណា កម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់ទាំងអស់ ដោយចុងក្រោយបំផុតនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា ថៃប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ។ ជាមួយការអះអាងនេះ សម្ដេច ក៏រំលឹកទៅភាគីថៃដែរ កុំបំពានលើកម្ពុជាខ្លាំងពេក។
រឿងទាហានថៃជាន់មីននេះដែរ បើថៃអះអាងថា ទីនោះគឺជាទឹកដីរបស់ខ្លួន ច្បាស់ណាស់ គ្មានខ្មែរឯណាទៅដាក់មីនទេ មានតែថៃខ្លួនឯងហ្នឹង ហើយនេះគឺជាឆាកល្ខោនដើម្បីដាក់កំហុសមកលើកម្ពុជាតែប៉ុណ្ណោះ។
មានតែថៃជាអ្នកដាក់មីនខ្លួនឯងទេ ទើបមេភូមិភាគ២ ប្រកាសប្តូរវិធីសាស្រ្តល្បាតពីថ្មើរជើងមកប្រើយានយន្តធុនធ្ងន់វិញ ដើម្បីចៀសវាងជាន់មីនម្តងទៀត បង្កភាពអាម៉ាស់។

ដូច្នេះហើយ ទើបថៃកំពុងភ័យខ្លួន ករណីប្តឹងកម្ពុជាទៅអង្គការសហប្រជាជាតិ ក្នុងសំណុំរឿងទាហានខ្លួនជាន់មីន ដោយរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ណាត់ថាផន ណាក់ផានិត (Nattapol Nakphanit) និយាយថា៖ «ប្រសិនបើយើងមិនរៀបចំសំណុំរឿងឲ្យបានហ្មត់ចត់និងដាក់ព័ស្តុតាងច្បាស់ៗទេនោះ តុលាការអន្តរជាតិនឹងមិនទទួលយកពាក្យបណ្តឹងឡើយ ហើយសំណុំរឿងនឹងត្រូវទម្លាក់ចោល។
ម្យ៉ាងលោកកំពុងបារម្ភយ៉ាងខ្លាំងថា បើសំណុំរឿងត្រូវទម្លាក់ចោលមែន នោះកម្ពុជាអាចវាយបកវិញ ហើយថៃនឹងបាត់បង់ភាពជឿជាក់។
តុលាការអន្តរជាតិមានលក្ខខណ្ឌតឹងរ៉ឹងណាស់សម្រាប់ការទទួលយកសំណុំរឿង។ ភាគីដែលប្តឹងត្រូវតែមានព័ស្តុតាងរឹងមាំនិងមិនអាចប្រកែកបាន ដើម្បីបញ្ជាក់ពីការរំលោភបំពាន ហើយត្រូវបង្ហាញថា ខ្លួនមានដែនសមត្ថកិច្ចក្នុងការប្តឹង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


