សន្តិសុខសង្គម
អាជ្ញាធរខណ្ឌដូនពេញផ្លាស់ប្តូរប្រព័ន្ធលូថ្មី ប្រវែងជាង ២០០ម៉ែត្រ ក្នុងមូលដ្ឋានសង្កាត់ផ្សារកណ្តាលទី២
បន្ទាប់ពីមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋនៅពេលមានភ្លៀងធ្លាក់ដោយសារទឹកហូរមិនទាន់ធ្វើឲ្យផ្លូវមួយចំនួនត្រូវជន់លិចដោយទឹកភ្លៀងនៅកំណាត់ផ្លូវលេខ ១៩ កែងផ្លូវ ១៣០ ប្រវែងជាង ២០០ម៉ែត្រ ក្នុងសង្កាត់ផ្សារកណ្តាលទី០២ អាជ្ញាធរខណ្ឌដូនពេញបានសម្រេចផ្លាស់ប្ដូរប្រព័ន្ធលូចាស់ ជំនួសដោយលូថ្មី ដើម្បីសម្រួលចរន្ដទឹកហូរឲ្យបានលឿនជាងមុន។

លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានអោយដឹងថា ការផ្លាស់ប្តូរប្រព័ន្ធលូនេះ ជាគម្រោងថវិកាមូលនិធិរបស់សង្កាត់ផ្សារកណ្តាលទី០២ សម្រាប់អភិវឌ្ឍន៍ភូមិឃុំសង្កាត់ ៣ឆ្នាំរំកិល ឆ្នាំ២០២៥។ លោកបានបន្តថា កន្លងមកនៅតំបន់ក្បែរនោះ អាជ្ញាធរធ្លាប់បានដាក់ប្រព័ន្ធលូថ្មីរួចរាល់ហើយ សម្រាប់រំដោះទឹកកុំអោយមានការជនលិច ប៉ុន្តែដោយសារចំណុចនេះអាជ្ញាធរមិនទាន់ផ្លាស់ប្តូរ ទើបកម្លាំងជំនាញបានដាក់គ្រឿងចក្រចុះកាយសម្រួលប្រព័ន្ធលំហូរទឹក ដោយផ្លាស់ប្ដូរប្រព័ន្ធលូចាស់ ដាក់ជំនួសលូថ្មី មានទំហំមុខកាត់ ៦តឹក ប្រវែងជាង ២០០ម៉ែត្រ ដើម្បីធានាបានថា គ្មានការជនលិចបន្តទៀតក្នុងមូលដ្ឋាន។

អ្នកស្រី លីន ចិត្រា ពលរដ្ឋរស់នៅអមសងខាងផ្លូវនេះប្រាប់អោយដឹងថា ចំណុចផ្លូវលេខ ១៩នេះ តែងមានការជនលិច ពិបាកខ្លាំងក្នុងការរស់នៅ រហូតធ្វើអោយស្ទះលូក្នុងផ្ទះជានិច្ចកាល ដោយសារតែប្រព័ន្ធលូចាស់ ហូរយឺត ទើបបង្កការលំបាកដល់ពួកគាត់ជាប្រជាពលរដ្ឋ។ ពលរដ្ឋបន្តថា នៅពេលដល់រដូវវស្សា មេឃចាប់ផ្តើមភ្លៀង តំបន់នេះលិចដក់ទឹកលើផ្លូវ ទាល់តែម្ចាស់ផ្ទះនីមួយៗចេញមកកាយកាកសំណល់នៅមាត់លូទើបហូរលឿន។ ប៉ុន្តែមួយរយៈក្រោយនេះ មិនមានទឹកលិច និងដក់បន្តទៀតទេ ព្រោះអាជ្ញាធរតែងមានវត្តមានចុះមកដោះស្រាយបញ្ហាទាំងនេះ ទាន់ពេលមិនថាយប់ឬថ្ងៃ។ ជាមួយគ្នានោះ ពលរដ្ឋក្នុងមូលដ្ឋាន បានកោតសរសើរចំពោះអាជ្ញាធរ និងអរគុណបន្ទាប់ពីបានដាក់គ្រឿងចក្រកាយលូចាស់ ដាក់លូថ្មីជូនពួកគាត់ ដើម្បីកុំអោយមានការលិចលង់ពិបាករស់នៅបន្តទៀត។

អាជ្ញាធរខណ្ឌដូនពេញ ក៏បានសំណូមពរពលរដ្ឋដែលប្រកបអាជីវកម្ម និងរស់នៅជាលក្ខណៈគ្រួសារក្នុងមូលដ្ឋាន មេត្តាទុកដាក់សម្រាមអោយត្រឹមត្រូវតាមម៉ោងកំណត់ និងជួយថែរក្សាអនាម័យទាំងអស់គ្នា ជៀសវាងមានកាកសំណល់ ឬ ថង់ប្លាស្ទិចហូរចូលលូ ដែលងាយរាំងស្ទះប្រ័ពន្ធលំហូរទឹកធ្វើអោយទៅជាជនលិច៕
អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


