កីឡា
Man United ប្រាប់ពីតម្លៃដាក់លក់ Rashford បើ Barcelona ចង់ទិញផ្តាច់រដូវកាលក្រោយ
ក្លិបបិសាចក្រហម Manchester United បានប្រាប់ទៅ Barcelona អំពីតម្លៃដាក់លក់ខ្សែប្រយុទ្ធស្លាប Marcus Rashford នៅរដូវកាលក្រោយ ២០២៥-២០២៦។

នៅរដូវកាលនេះ Rashford ត្រូវបានគេរាយការណ៍ អំពីការផ្ទេរយ៉ាងភ្ញាក់ផ្អើល ដោយរូបគេបានសម្រេចកិច្ចព្រមព្រៀង ផ្លាស់ទៅកាន់ក្លិបអ្នកមានបុណ្យ FC Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល អមជាមួយជម្រើសទិញផ្តាច់។ កីឡាករសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំ បានជោគជ័យក្នុងការពិនិត្យសុខភាពជាមួយក្លិបយក្ស អេស្ប៉ាញ ហើយ គ្រប់យ៉ាងរង់ចាំតែការចុះកិច្ចសន្យាចុងក្រោយ និងប្រកាសផ្លូវការប៉ុណ្ណោះ។
ដកស្រង់ប្រភពចេញពី BBC បានឱ្យដឹងថា Barcelona នៅតែមានបញ្ហាក្នុងការចុះឈ្មោះកីឡាករថ្មី ដោយសារតែវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែក្លិបក៏មានឆន្ទៈចង់បាន Rashford ជាអចិន្ត្រៃយ៍នៅរដូវកាលក្រោយផងដែរ ប្រសិនបើគេបង្ហាញសមត្ថភាពល្អ តាមអ្វីដែលក្លិបចង់បាន។
យ៉ាងណា Man United ក៏មិនចង់ទុកខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះទៀតដែរ ដោយក្លិបនឹងដាក់លក់រូបគេក្នុងតម្លៃ ៤១ លានដុល្លារអាមេរិក ប្រសិនបើ Barcelona ចង់ទិញផ្តាច់នៅរដូវកាលក្រោយ ២០២៥-២០២៦។

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


