ព័ត៌មានអន្ដរជាតិ
និស្សិតបង់ក្លាដែសទាមទាររកការទទួលខុសត្រូវ ក្រោយធ្លាក់យន្តហោះលើសាលារៀនសម្លាប់មនុស្ស៣១នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៣ខែកក្កដា ការតវ៉ាផ្ទុះឡើងនៅទូទាំងទីក្រុង Dhaka បន្ទាប់ពីយន្តហោះហ្វឹកហ្វឺនរបស់កងទ័ពអាកាសបង់ក្លាដែសបានធ្លាក់ចូលទៅក្នុងសាលារៀន និងមហាវិទ្យាល័យ Milestone កាលពីថ្ងៃច័ន្ទ បានសម្លាប់មនុស្ស ៣១ នាក់ ក្នុងចំណោមពួកគេ ២៥ នាក់ជាសិស្ស។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង ខណៈពេលសិស្សកំពុងសិក្សានិងរៀបនឹងចេញទៅផ្ទះវិញ។ យោធាបានលើកឡើងពីបញ្ហាគ្រឿងម៉ាស៊ីនថាជាមូលហេតុនៃការធ្លាក់ដែលបានបណ្តាលឲ្យមនុស្ស១៦៥នាក់រងរបួសក្នុងនោះ១០នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋានបានតវ៉ានៅតាមដងផ្លូវដោយស្នើឱ្យរដ្ឋាភិបាលទទួលខុសត្រូវ។ ពួកគេចង់បានបញ្ជីច្បាស់លាស់នៃអ្នកស្លាប់ និងអ្នកណាដែលរងរបួស ប្រាក់សំណងសម្រាប់គ្រួសារជនរងគ្រោះ និងសម្រាប់យន្តហោះចាស់ដែលគ្មានសុវត្ថិភាពត្រូវបញ្ឈប់ការប្រើប្រាស់។ ក្រុមបាតុករបានសម្រុកចូលអគាររដ្ឋាភិបាល ហើយបានប៉ះទង្គិចជាមួយប៉ូលិស ដែលបានប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស បណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស។

រដ្ឋាភិបាលបានសន្យាថានឹងបញ្ចេញឈ្មោះជនរងគ្រោះ និងបានបញ្ជាឱ្យកងកម្លាំងអាកាសជៀសវាងការហោះហើរហ្វឹកហាត់លើតំបន់ដែលមានប្រជាជនច្រើន។ ហេតុការណ៍នេះបានធ្វើឲ្យប្រទេសជាតិមានការតក់ស្លុតយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារកាន់ទុក្ខចំពោះការបាត់បង់កូនភ្លាមៗ។
គួរបញ្ជាក់ថាសោកនាដកម្មនេះបានកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះដ៏សាហាវនៅក្នុងប្រទេសឥណ្ឌា ដែលធ្វើឱ្យប្រជាជនក្នុងតំបន់ព្រួយបារម្ភកាន់តែខ្លាំងអំពីសុវត្ថិភាពហោះហើរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


