សេដ្ឋកិច្ច
គម្រោងសាងសង់ខុនដូ តម្លៃសមរម្យ កើនឡើងខ្ពស់នៅឆមាសទី១
នៅឆមាសទី១ ឆ្នាំ ២០២៥ គម្រោងខុនដូបើកការសាងសង់ថ្មីចំនួន ៣ ៩០០ យូនីត ក្នុងនោះមានខុនដូ តម្លៃសមរម្យជាង ៣ ៥០០ យូនីត កើនឡើងខ្ពស់ធៀបនឹងឆ្នាំមុនៗ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

លោកស្រី គឹម គិនកេសា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងថា សកម្មភាពជួលមានភាពប្រសើរឡើង ជាមួយនឹងការកើនឡើងនូវតម្រូវការ ប្រភេទយូនីតដែលមាន ២ បន្ទប់គេង និងធំជាងនេះ។ ហើយថា ការបើកសាងសង់ថ្មីផ្ដោតលើខុនដូ ដែលមានតម្លៃសមរម្យ ច្រើនជាងខុនដូប្រណីត។
លោកស្រីបន្ថែមថា គម្រោងចាស់ៗ ក៏កំពុងតែបញ្ចប់ ហើយក៏មានគម្រោងខ្លះពិបាកក្នុងការបញ្ចប់ដោយសារតែអត្រានៃការជួលមិនទាន់ល្អ ពោលគឺតម្លៃជួល សម្រាប់ អាគារ និងការិយាល័យ និងទីផ្សារតម្លៃមិនទាន់ត្រឡប់មកវិញ ហើយនឹងនៅតែបន្តធ្លាក់ចុះទៀតក្នុងទំហំតិចតួច។
លោកស្រី គឹម គិនកេសា បានបន្តទៀតថា ផ្នែកទីផ្សារលំនៅឋាន និងដីធ្លី ការផ្គត់ផ្គង់នៅមានច្រើនទាំងបុរី និងខុដូ ដែលមិនទាន់លក់អស់ នៅឆ្នាំ ២០២៤ តម្លៃនៅបន្តទាបនៅឡើយ ហើយម្ចាស់គម្រោងគាត់នៅបន្តលក្ខខណ្ឌបង់រំលោះ ឬក៏ប្រមូសិនផ្សេងៗ។ គម្រោងបើកលក់ថ្មីយឺតជាងមុន វាធ្វើឱ្យទីផ្សារចាប់ផ្ដើមទិញយក គម្រោងដែលនៅសល់ចាស់ៗ ដែលជាសញ្ញាវិជ្ជមាន។

លោកស្រីបន្ថែមថា៖ «យើងមិនគិតថាតម្លៃ វានឹងហក់ឡើងភ្លាមៗទេ ប៉ុន្តែ ការដែលវាធ្លាក់ចុះ កំពុងតែយឺតជាងមុន អាហ្នឹងជាពេលមួយមានភាពច្បាស់លាស់ ទាំងអ្នកលក់ និងអ្នកទិញ គាត់ដឹងតម្លៃនៅកន្លែងណា ប្រតិបត្តិការទិញ-លក់ នៅក្នុងឆ្នាំ ២០២៥ អាចនឹងកើតឡើងច្រើនជាងឆ្នាំមុន ប៉ុន្តែតម្លៃប្រហែលមិនខ្ពស់ទេ»។
លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong មានប្រសាសន៍ថា ដោយសារនៅប៉ុន្មានឆ្នាំកន្លងមក មានការរងផលប៉ះពាល់ច្រើនទៅលើវិស័យអចលនទ្រព្យ ខណៈថ្មីៗនេះ មានក្រុមហ៊ុនអភិវឌ្ឍន៍ធំចាប់ផ្ដើមសកម្មភាពសាងសង់ឡើងវិញ ដែលដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមានចរន្តឡើងវិញ។
លោក ច្រឹក សុខនីម យល់ឃើញថា៖ «ខ្ញុំគិតថា វាជាដំណើរការដើម្បីជួយជំរុញឱ្យទីផ្សារមានចរន្តឡើងវិញ បើយើអត់មានធ្វើអីខ្លះទេ អញ្ចឹងទីផ្សារវាកាន់តែលំបាក តែបញ្ហាដែលយើងអាចត្រូវការជំនួយធំបំផុតគឺការចាក់ចូលវិស័យហិរញ្ញវត្ថុទៅក្នុងទីផ្សារអចលនទ្រព្យឱ្យបានកាន់តែច្រើនជាងនេះបន្ថែមទៀត ទើបអាចឱ្យអ្នកអភិវឌ្ឍដំណើរការអាជីវកម្មបានស្រួល»។

លោក ច្រឹក សុខ នីម បន្ថែមថា បច្ចុប្បន្នតម្លៃបុរី ខុនដូ មិនមានការកើនឡើងទេ ខណៈគម្រោងដែលមានសម្រាប់កំពុងដំណើរការលក់ ហើយគម្រោងថ្មីជាជម្រើសដែលខកខានការសាងសង់ប្រហែលមួយឆ្នាំ ឬ២ ឆ្នាំកន្លងមក។
លោក Tom O’Sullivan នាយកប្រតិបត្តិនៃ Realestate.com.kh ប្រាប់ថា ការស្ទុះងើបឡើងវិញនៃទីផ្សារខុនដូ ក្រោយជំងឺរាតត្បាតកូវីដ១៩ បានជំរុញឱ្យមានតម្រូវការជាថ្មី ប៉ុន្តែលោកបានព្រមានពីកំហុសកន្លងមកថា៖ «ខណៈពេលដែលឱកាសមានពិតប្រាកដ ហានិភ័យក៏មានផងដែរ។ អ្នកទិញថ្ងៃនេះត្រូវតែស្វែងរកទីផ្សារដោយប្រុងប្រយ័ត្ន និងផ្តល់អាទិភាពដល់គុណភាពនៃសំណង់អគារ»។

ក្នុងឆមាសទី១ ឆ្នាំ ២០២៥ តម្លៃខុនដូតម្លៃសមរម្យ ១៦០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ធ្លាក់ចុះ ២,៦% និងខុនដូកម្រិតមធ្យមតម្លៃជិត ២ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈខុនដូប្រណីតតម្លៃជាង ២ ៦០០ ក្នុងមួយម៉ែត្រការ៉េ កើនឡើង ៧,១%។
យោងតាម CBRE នៅឆមាសទី១ ឆ្នាំ ២០២៥ គម្រោងខុនដូចំនួន ៣ ៦០០ យូនីត បានបញ្ចប់ការសាងសង់ និងរំពឹងថា នឹងមានខុនដូចំនួនជិត ១ ម៉ឺន ២ ពាន់ យូនីត ចាក់បញ្ចូលក្នុងទីផ្សារនៅក្នុងឆ្នាំ ២០២៥។
គិតត្រឹមឆ្នាំ ២០២៤ ការផ្គត់ផ្គង់ខុនដូនៅកម្ពុជា បានកើនដល់ ៧ ម៉ឺន ២ ពាន់យូនីត និងបុរីចំនួន ១៦ ម៉ឺន ៧ ពាន់យូនីត។ នេះបើយោងតាម CBRE៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


