ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ស្នើម្ចាស់ទីតាំងអគារខុនដូ ជំរុញជនបរទេសដែលមក ស្នាក់នៅ ចុះបញ្ជីផ្តល់ព័ត៌មានក្នុងប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជា
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានស្នើម្ចាស់ទីតាំងអគារខុនដូទាំងអស់ ជំរុញជនបរទេសដែលមកស្នាក់នៅទីតាំងរបស់ខ្លួន ចុះបញ្ជីផ្តល់ព័ត៌មានក្នុងប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជា ហៅកាត់ថា FPCS (Foreign Presence in Cambodia System) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ការស្នើបែបនេះ ក្នុងឱកាស លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យអគារស្នាក់នៅខុនដូ ២ ទីតាំង ស្ថិតក្នុងសង្កាត់ទួលសង្កែទី ២ រួមមាន ៖ ទី១-អគារ TV TOWER និង ទី២-អគារកាំកូ កាលពីល្ងាចថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានជំរុញដល់អ្នកគ្រប់គ្រងទីតាំង បង្កើនការគ្រប់គ្រងជនបរទេសដែលចូលមកស្នាក់នៅឲ្យបានច្បាស់លាស់ និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីការពារសុវត្ថិភាពជនបរទេស។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានស្នើម្ចាស់ទីតាំងអគារខុនដូទាំងអស់ ជំរុញជនបរទេសដែលមកស្នាក់នៅទីតាំងរបស់ខ្លួនទាំងអស់ ត្រូវចុះបញ្ជីផ្តល់ព័ត៌មានក្នុងប្រព័ន្ធគ្រប់គ្រងបច្ចុប្បន្នភាពជនបរទេសនៅកម្ពុជា ហៅកាត់ថា FPCS (Foreign Presence in Cambodia System) របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ មិនតែប៉ុណ្ណោះ លោកអភិបាល ក៏បានស្នើដល់លោកអធិការ-អធិការរង ជាពិសេសនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទាំង ៧ ត្រូវបង្រៀនអំពីរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដល់បណ្តាម្ចាស់ទីតាំង ខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ។

សូមបញ្ជាក់ថា ការប្រើប្រព័ន្ធអេឡិចត្រូនិក FPCS (Foreigner Presence in Cambodia System) អត្តសញ្ញាណជនបរទេសទាំងអស់ នឹងចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់សមត្ថកិច្ច ហើយក៏ងាយស្រួលក្នុងការគ្រប់គ្រងជនបរទេស ជាពិសេសការបង្ក្រាបបទល្មើស និងក្រុមឧក្រិដ្ឋជនឆ្លងដែន បានទាន់ពេលផងដែរ៕
អត្ថបទ ៖ សំណាង



-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


