ព័ត៌មានអន្ដរជាតិ
រន្ធត់! ធ្លាក់យន្តហោះដឹកអ្នកដំណើរ ៤៩ នាក់នៅរុស្ស៊ី
យន្តហោះដឹកមនុស្ស៤៩នាក់បានធ្លាក់នៅចុងបូព៌ាប្រទេសរុស្ស៊ី ខណៈពេលកំពុងហោះហើរពីទីក្រុង Blagoveshchensk ទៅក្រុង Tynda ក្នុងតំបន់ Amur ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានRT នៅថ្ងៃទី២៤ខែកក្កដានេះ។

យោងតាមអភិបាលតំបន់ Amur លោក Vasily Orlov យន្តហោះ Antonov An-24 ដំណើរការដោយក្រុមហ៊ុន Angara Airlines បានដឹកអ្នកដំណើរ ៤៣ នាក់ក្នុងនោះមានកុមារ ៥ នាក់ រួមជាមួយសមាជិកនាវិក ៦ នាក់ផងដែរ។ ជើងហោះហើរនេះមានចម្ងាយប្រហែល ៥៧០ គីឡូម៉ែត្រ ប៉ុន្តែយន្តហោះបានបាត់បង់ការទាក់ទងមុនពេលវាទៅដល់គោលដៅ។
ភ្នាក់ងារសង្គ្រោះបន្ទាន់បានកំណត់ទីតាំងធ្លាក់យន្តហោះប្រហែល ១៥ គីឡូម៉ែត្រពីគោលដៅរបស់យន្តហោះ។ ឧទ្ធម្ភាគចក្រមួយគ្រឿងបានបញ្ជូនទៅស្វែងរកយន្តហោះដែលបានប្រទះឃើញបំណែកយន្តហោះ និងសញ្ញានៃការឆេះនៅលើដី។ បច្ចុប្បន្នក្រុមសង្គ្រោះកំពុងធ្វើដំណើរទៅកន្លែងកើតហេតុតាមផ្លូវគោក។
គួរបញ្ជាក់ថាយន្តហោះ Antonov An-24 គឺជាយន្តហោះ Twin Turboprop ដែលត្រូវបានរចនាឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងអាកាសចរណ៍សម័យសូវៀត។ ខណៈពេលដែលការផលិតបានបញ្ចប់ជាច្រើនទសវត្សរ៍មុន យន្តហោះមួយចំនួននៅតែស្ថិតក្នុងការប្រើប្រាស់ពាណិជ្ជកម្មមានកម្រិតនៅក្នុងប្រទេសរុស្ស៊ី ជាពិសេសនៅតំបន់ដាច់ស្រយាល និងពិបាកទៅដល់។ យន្តហោះដែលធ្លាក់នេះគឺជាផ្នែកមួយនៃកងអាកាសចររបស់ក្រុមហ៊ុនអាកាសចរណ៍ Angara ដែលបម្រើការហោះហើរជាច្រើននៅទូទាំងប្រទេសរុស្ស៊ីចុងបូព៌ា និងភាគខាងកើតស៊ីបេរី។
អាជ្ញាធររុស្ស៊ី មិនទាន់បញ្ជាក់ពីចំនួនអ្នកស្លាប់ ឬមានអ្នករស់នៅឡើយទេ។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត ហើយការស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះនេះកំពុងដំណើរការ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


