ព័ត៌មានអន្ដរជាតិ
ថៃ រំលោភច្បាប់អន្តរជាតិ ដោយវាយប្រហារបង្កការខូចខាតដល់ប្រាសាទព្រះវិហាររបស់ កម្ពុជា
កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៥ យោធាថៃបានប្រើប្រាស់ អាវុធគ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែកពីយន្តហោះ ធ្វើឲ្យប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ។

នេះជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ ដូចនេះថៃនឹងទទួលខុសត្រូវធ្ងន់ធ្ងរទាំងផ្នែកច្បាប់ អន្តរជាតិ និងការទូត។
ទង្វើរបស់ថៃ គឺបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ប្រទេសដែលរំលោភអនុសញ្ញានេះ អាចប្រឈមមុខនឹងការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្គ្រាម។
ម្យ៉ាង តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចរួចហើយថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់កម្ពុជា។ ដូច្នេះការវាយប្រហារលើប្រាសាទនេះ មិនត្រឹមតែជាការវាយប្រហារលើអធិបតេយ្យភាពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបំពានយ៉ាងច្បាស់ សេចក្តីសម្រេចរបស់តុលាការកំពូលរបស់ពិភពលោកផងដែរ។

លើសពីនេះ ការបំផ្លាញសម្បត្តិវប្បធម៌ដ៏សំខាន់ ត្រូវបានចាត់ទុកជាបទឧក្រិដ្ឋធ្ងន់ធ្ងរនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ។
សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ (UN) និងប្រទេសមហាអំណាចនានា អាចដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច ការទូត ឬរឹតបន្តឹងលើការធ្វើដំណើរលើប្រទេសថៃ។ ការធ្វើបែបនេះអាចនឹងប៉ះពាល់ដល់ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិរបស់ថៃយ៉ាងធ្ងន់ធ្ងរ។
មិនត្រឹមប៉ុណ្ណឹង ថៃនឹងបាត់បង់កិត្តិយស និងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិយ៉ាងអាម៉ាស់ផងដែរ។ ពិភពលោកនឹងចាត់ទុកថៃថាជាប្រទេសដែលមិនគោរពវត្ថុបុរាណពិភពលោក និងមិនគោរពច្បាប់អន្តរជាតិ។
អង្គការយូណេស្កូ (UNESCO) អាចចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងអាចស្នើដល់ស្ថាប័នអន្តរជាតិផ្សេងទៀតឲ្យចាត់វិធានការ ហើយយូណេស្កូអាចបញ្ឈប់កម្មវិធីនានារបស់ខ្លួនជាមួយថៃ។
ថៃនឹងត្រូវទទួលខុសត្រូវក្នុងការ ទូទាត់សំណងពេញលេញ ដល់កម្ពុជាសម្រាប់ថ្លៃជួសជុល និងស្តារប្រាសាទព្រះវិហារឡើងវិញ។ ថៃក៏អាចនឹងត្រូវចំណាយលើថ្លៃសំណងសម្រាប់ការខូចខាតខាងស្មារតី និងតម្លៃវប្បធម៌ដែលមិនអាចកាត់ថ្លៃបានផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


