ព័ត៌មានអន្ដរជាតិ
ព្យុះនៅហ្វីលីពីនសម្លាប់មនុស្ស ២៥នាក់ ខណៈ ២៧ម៉ឺននាក់ត្រូវជម្លៀសចេញ
ព្យុះត្រូពិក Co-may ដែលហ្វីលីពីនហៅថា Emong បានវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ ដោយធ្វើឱ្យមានភ្លៀងធ្លាក់មូសុងកាន់តែអាក្រក់ឡើង បង្កជាទឹកជំនន់សម្លាប់មនុស្សរាប់សិបនាក់និងរាប់ម៉ឺននាក់ត្រូវបង្ខំជម្លៀសចេញ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៥ខែកក្កដា។

ចាប់តាំងពីចុងសប្តាហ៍មុនមក ទឹកជំនន់ភ្លាមៗ បំណាក់ដី បាក់រលំដើមឈើ និងការឆក់អគ្គិសនី ដែលបណ្ដាលមកពីឥទ្ធិពលរបស់ព្យុះ Co-may បានបណ្តាលឱ្យមនុស្សស្លាប់សរុបកើនដល់ ២៥នាក់ ខណៈដែលមនុស្ស ៨ នាក់ទៀតនៅតែបាត់ខ្លួន។
ព្យុះនេះបានបោកបក់មកលើហ្វីលីពីន កាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Pangasinan ជាមួយនឹងខ្យល់បក់ខ្លាំង តែបានចុះខ្សោយនៅថ្ងៃសុក្រនេះ។ ថ្វីត្បិតតែព្យុះ Co-may មិនបណ្តាលឱ្យមានអ្នកស្លាប់ដោយផ្ទាល់ក៏ដោយ ប៉ុន្តែផលប៉ះពាល់របស់វាបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបានញាំញីប្រទេសហ្វីលីពីនអស់រយៈពេលជាងមួយសប្តាហ៍មកហើយ។
មនុស្សជាង២៧ ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះ ហើយផ្ទះជិត ៣ ពាន់ខ្នង ត្រូវរងការខូចខាត។ ជាមួយគ្នានេះតំបន់ជាង ៨០ ដែលភាគច្រើននៅក្នុងទីក្រុង Luzon បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយ ហើយសាលារៀននៅទូទាំង ៣៥ ខេត្ត និងទីក្រុងម៉ានីលត្រូវបានបិទរយៈពេល៣ថ្ងៃហើយ។

ជាឆ្លើយតបរាជរដ្ឋាភិបាលហ្វីលីពីនបានដាក់ពង្រាយបុគ្គលិកសង្គ្រោះរាប់ពាន់នាក់ រួមទាំងទាហាន និងអ្នកស្ម័គ្រចិត្តដើម្បីជួយសហគមន៍ដែលរងគ្រោះដោយទឹកជំនន់។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ២៥ ម៉ឺនដុល្លារ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក និងផ្តល់យន្តហោះយោធាសម្រាប់បេសកកម្មសង្គ្រោះ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បន្ទាប់ពីបានទៅមើលដល់ជំរកប្រជាពលរដ្ឋការពារព្យុះ បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីបញ្ហាអាកាសធាតុ។
គួរបញ្ជាក់ថាប្រទេសហ្វីលីពីន ដែលងាយនឹងទទួលរងនូវព្យុះទីហ្វុង ការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ប្រឈមនឹងព្យុះត្រូពិកប្រហែល ២០ ក្នុងមួយឆ្នាំឯណោះ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២២ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


