ព័ត៍មានទាន់​ហេតុការណ៏
Search

ដល់​ស្រុក​ខ្មែរ​ភ្លាម​ OPPO Find X ប៉ាវ​បាន​ទីផ្សារ​យ៉ាង​ក្រាស់ក្រែល

កំពូល​ទូរ​ស័ព្ទ​ឆ្លាត​វៃ OPPO Find X របស់ OPPO បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​។ ទើបតែ​លេច​មុខជា​ផ្លូវការ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែសីហា​នេះ តែ​OPPO Find X បានផ្ដល់​ភាព​ភ្ញាក់ផ្អើល និង​ភាព​ទាក់ទាញ​គួរ​ឲ្យ​កត់សម្គាល់ ដោយ​សង្កេតឃើញថា ចំនួន​លក់​ចេញ​មានការ​កើន​ជា​លំដាប់ លើសពី​ការ​រំពឹងទុក​របស់​ក្រុមហ៊ុន។

មាន​អតិថិជន​ជាច្រើន​បានមក​រង់ចាំ​ទទួលយក​Find X​ដែល​ខ្លួន​បានធ្វើការ​កុម្ម៉​ង់​នៅតាម​ហាង​ទូរស័ព្ទ​នានា ហើយ​មកទល់ពេលនេះ​គឺមាន​ហាង​លក់​ទូរស័ព្ទ​ជាច្រើន​ដ៏​បាន​ដាច់​ស្តុក​ផងដែរ ក៏​កំពុងតែធ្វើការ​កុម្ម៉​ង់​បន្ថែម​ពី​ខាង​ក្រុមហ៊ុន​OPPO​ផងដែរ​។​

ដូច​ពាក្យ​ដែល​គេ​ធ្លាប់បាន​និយាយ​អីចឹង​! របស់​ដែល​មើលឃើញ​លើ​អ៊ីនធឺណិត​ជាច្រើន​រយ​ដង មិន​ស្មើនឹង​បាន​កាន់​ក្នុង​ដៃ​ដោយ​ផ្ទាល់​ម្ដង​ឡើយ។ ពេលដែល​អ្នក​កាន់ OPPO Find X ក្នុង​ដៃ អ្នក​នឹងមាន​អារម្មណ៍​ហាក់បីដូចជា​កាន់​គ្រាប់ពេជ្រ​ខៀវ​ដ៏​ធំ​មួយ​នៅក្នុង​ដៃ​អីចឹង ព្រោះថា​រូបរាង​របស់​ទូរស័ព្ទ​កំពូល​មួយ​នេះ រចនា​ឡើង​យ៉ាង​ប្រណិត ពន្លឺ​ចែងចាំង​ស្ទើរ​គ្រប់​ជ្រុង​នៃ​ទូរ​ស័ព្ទ​។ នេះ​ជា​ចំណុច​ទាក់ភ្នែក​មួយ​ដែល​ទូរ​ស័ព្ទ​ដទៃទៀត មិនទាន់មាន​ដូច​នៅឡើយ​ទេ គិត​ត្រឹម​ផ្នែក​រចនា​នៃ​រូបរាង​។

ចំណុច​ពិសេស​របស់​កំពូល​ស្មា​ត​ហ្វូ​ន​ចុង​នេះ​មាន​ត្រង់​ផ្ទៃ​អេក្រង់​ពេញ រួម​ជាមួយ​មុខងារ​កាមេរ៉ា Pop-up បង្កប់​នៅ​ខាងក្នុង​តួ​ម៉ាស៊ីន​។ Find X ក៏​នឹង​ប្រែក្លាយ​ជា​ស្មា​ត​ហ្វូ​ន​រចនាបថ​អេក្រង់​កោង ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ ទំហំ 20MP+16MP​។​

Find X មាន​ថាមពល​ថ្ម ៣៧៣០ mAh​។ កាមេរ៉ា​មុខ​ទំហំ 25MP លាយឡំ​អេក្រង់​ធំ​ដល់ ៦,៤ អ៊ី​ញ ប្រភេទ AMOLED​។ ទូរ​សព្ទ​ដែល​បញ្ជាក់​ពី​ភាពទាន់សម័យ​របស់​អ្នកមួយ​នេះ មាន ២ ពណ៌​គឺ​Bordeaux Red និង​Glacier Blue ហើយ​ត្រូវបាន​លក់​ក្នុងតម្លៃ​៨៩៩​ដុល្លា​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា៕



TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114