ព័ត៍មានទាន់​ហេតុការណ៏
Search

សុះ ម៉ាច សម្រេច​បោះទុន​បើកហាង​រាត្រី​រួមគ្នា​ជាមួយ​មិត្តភក្តិ

ភ្នំពេញ​ ៖ ​អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដ៏​មាន​ប្រជាប្រិយភាព​លោក សុះ ម៉ាច បាន​បង្ក​ការចាប់​អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​ចំពោះ​អ្នកសិល្បៈ​រួម​អាជីព​ពិសេស​ទស្សនិកជន​ដែល​គាំទ្រ​បន្ទាប់ពី​តារា​ប្រុស​រៀមច្បង​រូបនេះ​បានប្រកាស​ដាក់​សម្ពោធ​ហាង​លក្ខណៈ​កម្សាន្ត​ពេល​រាត្រី​ជាមួយ​មិត្តភក្តិ​ស្និទ្ធស្នាល​របស់ខ្លួន។

​ពិធី​បើ​សម្ពោធ​ហាង​ដែលមាន​ឈ្មោះថា​black factory music and pub​ដែលជា​ការចូល​ហ៊ុន​រួមគ្នា​រវាង​តារាចម្រៀង​សំឡេង​មនោសញ្ចេតនា​លោក សុះ ម៉ាច និង​មិត្តភក្តិ​នេះ​ ​បាន​ប្រព្រឹត្តទៅ​កាលពី​យប់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៨​ ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងត្បូង​អង់​តែ​ន​ទួលគោក​ ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពោល​គឺ​ជាប់​ហ្គារាស់​សាំង​ptt។

នៅក្នុង​ពិធី​សម្ពោធ​ហាង​ថ្មី​របស់លោក សុះ ម៉ាច នេះដែរ​ បើតាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អ្នកសិល្បៈ​ដែល​បានបង្ហាញ​មាន​វត្តមាន​ចូលរួម​គឺ​លើកឡើងថា ​ទីតាំង​ហាង black factory music and pub ដែល​ត្រូវបាន​បើកសម្ពោធ​នេះ​គឺមាន​លក្ខណៈ​ធំ​ទូលាយ​និង​ថែមទាំង​មានការ​រចនា​លម្អ​យ៉ាង​ស្រស់ស្អាត​ដែល​អាចធ្វើ​ឲ្យ​ភ្ញៀវ​ដែល​អញ្ជើញ​ចូល​រួមមាន​ភាពសប្បាយ​រីករាយ​ទៅតាម​តម្រូវ​ការមិន​ខាន​។​

ដោយឡែក​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី​លោក សុះ ម៉ាច បាន​លើកឡើងថា ​ចំពោះ black factory music and pub​នេះ​ លោក​ពិតជា​បាន​ចូល​ទុន​មួយចំណែក​ជាមួយគ្នា​នឹង​ប្អូនធម៌ តែ​ពុំមែន​ជាការ​គ្រប់គ្រង ឬ សិទ្ធិ​ផ្តាច់មុខ​តែម្នាក់ឯង​នោះទេ​ព្រោះនេះ​គឺជា​ការរកស៊ី​រួមគ្នា​ដូច្នេះ​មាន​ចំណែក​ទទួលខុសត្រូវ​ដូចគ្នា។

តារាចម្រៀង​មាន​ប្រជាប្រិយភាព​លោក សុះ ម៉ាច បាន​បន្ថែមទៀតថា​ ហេតុនេះ​រាល់​ប្រិយមិត្ត​ ​ឬ​មហាមិត្ត​ទាំងអស់​ដែល​ស្រឡាញ់​និង​គាំទ្រ​ អាចមក​កម្សាន្ត​អារម្មណ៍​នៅ black factory music and pub​ជាមួយនឹង​បទ​ចម្រៀង​មរតក​ដើម​ដែល​បកស្រាយ​ដោយ​លោក​រូបលោក​ផ្ទាល់ និង​តារា​ឯទៀត​ដូចជា​៖ លោក ឈឿន ឧ​ត្ត​ម , លោក ឡេង ប៊ុន​ណាត , អ្នកស្រី ឆោម ឆ​វិ​ន ,​អ្នក ស្រី គីង សូរិយា និង​អ្នកនាង អូ រស្មី ព្រមទាំង​តារា​ជំនាន់​ថ្មី​ជាច្រើនរូប​ទៀត​ជាមួយ​ទីតាំង​ដ៏​ទូលាយ​ស្រស់ស្អាត​តម្លៃ​សមរម្យ សំឡេង​តន្ត្រី​ពីរោះ​រងំ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684