ព័ត៍មានទាន់​ហេតុការណ៏
Search

បេន​នី យ៉ាំង អាន​សារ​ហើយ​ស្ទើរ​ក្អួត​ឈាម​ ខណៈ​នារី​ម្នាក់​រិះគន់​មុខ​ដូច​សត្វ​ចម្លែក

ភ្នំពេញ​ ៖​ ស្រប​ពេល ​ដែល​រឿងរ៉ាវ​អាស្រូវ​រិះគន់​ និង​ជម្លោះ​ក្តៅ​រាប់ម៉ឺន​អង្សា​ជាមួយ​តារា​ស្រី លី​ឡា មិនទាន់មាន​ភាព​ស្ងប់ស្ងាត់​ផង​ តារា​ស្រី​សិច​ស៊ី​កញ្ញា បេន​នី យ៉ាំង ពេលនេះ​ក៏​ស្រាប់តែ​ផ្ទុះ​ករណី​រិះគន់​ដ៏​រសើប​ថ្មី​មួយទៀត​ ខណៈ​មាន​នារី​ម្នាក់​ បាន​និយាយ​ក្នុង​បណ្ដាញ​សង្គម​ថា បេន​នី យ៉ាំង ពេល​កែ​សម្ផស្ស​ពេក​ទៅមុខ​ឡើង​ដូច​សត្វ​ចម្លែក។

ការ​ចេញមុខ​រិះគន់​ពី​សំណាក់​ម្ចាស់​ទំព័រ​សង្គម​អ៊ី​ន​ស្តា​ក្រាម​ ដែល​មាន​ឈ្មោះថា​Pich Boramey នេះ​បានធ្វើ​ បន្ទាប់ពី​តារា​ស្រី​វ័យក្មេង​សាច់​សខ្ចី​ចូលចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ស្រើបស្រាល​កញ្ញា បេន​នី យ៉ាំង ទើបតែ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការកែ​​ខៃ​រូប​សម្ផស្ស​ឲ្យ​មាន​សភាព​ស្រស់​ស្អាត​ប្លែក​ជាង​មុន។ ប៉ុន្តែ​ជា​លទ្ធផល​ដែល​ទទួលបាន​ត្រឹម​ពាក្យ​ចុក​ឈាម ​ពេល​បាន​អាន​សារ​នារី​រូប​នោះ​ហើយ។

ម្ចាស់​គណនេយ្យ​បណ្តាញ​សង្គម​រូប​នោះ​បាន​សរសេរ​បញ្ចេញ​មតិ​រិះគន់​ថា ​តារា​ស្រុក​គេ​កែ​ពី​សត្វ​ចម្លែក​មក​ជា​ទេពអប្សរ តារា​ស្រុក​ខ្មែរ​កែ​ពី​ទេពអប្សរ​ទៅជា​សត្វ​ចម្លែក បេន​នី យ៉ាំង ពីមុន​ងាប់​បាត់​ហើយ។ ត្រឹមតែ​ពាក្យរិះគន់​មួយ​ឃ្លា​នេះ​ភ្លាមៗ​នោះបាន​ធ្វើ​ឲ្យ​ស្រី​ស្រស់ បេន​នី យ៉ាំង ចេញមុខ​ប្រតិកម្ម​ព្រលះ​យ៉ាង​ចាស់ដៃ​លើ​នារី​ម្នាក់​វិញ។

កញ្ញា បេន​នី យ៉ាង បាន​បញ្ចេញ​សារ​ក្តៅស្លឹកត្រចៀក​តប​វិញ​ថា​ ហើយ​អត់​មាន​កញ្ចក់​ទេ​ផ្ទះ​? ដូច​អត់​សម ធ្វើ​ម្ដាយ​គំរូ​សោះ កោតតែ​មានកូន​មាន​ប្ដី​នឹង​គេ​ដែរ ហើយ​មើល​ធ្វើ​ចរិត​ថោក ស្រី​អាណា​ថា​មាត់​ឆ្កែ​ចឹ​ង​កើត​….​មិនចេះរ​ស់សុខសាន្ត នឹង​គ្រួសារ​ទេ​អី​? ម៉េច​ក៏​ចេះតែ​ចង្រៃ​ឲ្យ​តែ​គេ​ជេរ​អត់​ប្រយោជន៍ ម៉ា​មី​ចោរ​ស្លាប់ ចាំ​មុខ​ង៉ែ​ង​ស្អាត​សិន ចាំ​និយាយ​គេ​។

មុខ​ដូច​កំប៉ុង​គោ​ជាន់​ចឹ​ង មុន​មក​ថា​គេ មិន​បើក​សារុង​មើល​…..​ខ្លួនឯង​ទេ​? បើ​ង៉ែ​ង​មើល​មិន​ដល់​ហៅ​ប្ដី​ង៉ែ​ង​មើល​ឲ្យ​ហើយ​វិភាគ​គ្នា​ប្ដី​ប្រពន្ធ​ង៉ែ​ង​នឹង​ទៅ កុំមក​ចេះដឹង​រឿង​អញ ឃើញ​អញ​ផុស​ខ្មាស​គេ​ចឹ​ង​ទេ​?…​មី​គោ​ជាន់​។​នេះ​ជា​ប្រយោគ​ចុងក្រោយ​ដែល​តារា​សម្តែង​កញ្ញា បេន​នី យ៉ាំង បន្ថែម៕