ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ កម្ពុជានឹងចារឹកពីការងារដ៏មានតម្លៃរបស់លោកត្រាំជាប្រវត្តិសាស្ត្រ ក្នុងការដោះស្រាយបញ្ហាកម្ពុជា-ថៃ
បណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជា បានលើកឡើងថា កម្ពុជានឹងចារឹកពីការងារដ៏មានតម្លៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាប្រវត្តិសាស្ត្រ ក្នុងនាមលោកជាមេដឹកនាំមហាអំណាចលេខ១ នៃពិភពលោក បានចូលខ្លួនដោយផ្ទាល់សម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយលោកត្រាំមានសេណារីយ៉ូច្បាស់លាស់ និងចង់បានសន្តិភាពពិតប្រាកដ។

លោកបណ្ឌិត យង់ ពៅ អះអាងខាងលើ ព្រោះលោកត្រាំ គឺជាប្រធានាធិបតីកំពូលនៃពិភពលោកបានចូលខ្លួនមកដោះស្រាយបញ្ហាកម្ពុជា-ថៃ ដោយផ្ទាល់ លោក មិនមែនឱ្យរដ្ឋមន្ត្រីការបរទេស ឬឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកមកដោះស្រាយឡើយ ពោល គឺលោកត្រាំបានទូរសព្ទផ្ទាល់មកកាន់នាយករដ្ឋមន្ត្រីកម្ពុជា និងទូរសព្ទទៅនាយករដ្ឋមន្ត្រីស្តីទីថៃ។ បន្ថែមពីនេះ លោកបណ្ឌិត ថា លោកត្រាំមានសេណារីយ៉ូច្បាស់លាស់ ដោយរៀបចំកិច្ចប្រជុំបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ី សម្របសម្រួលពីប្រធានអាស៊ាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងមានការចូលរួមពីតំណាង អាមេរិក និងចិន ផងដែរ។

អ្នកជំនាញ បានបន្តថា ៖ «ហើយសេណារីយ៉ូមួយទៀត គាត់បានកំណត់ថា ប្រសិនបើមិនមានបទឈប់បាញ់តាមអ្វីដែលគាត់ស្នើទេ នោះនឹងសហរដ្ឋអាមេរិក នឹងមិនជជែករឿងពន្ធសម្រាប់នាំទៅសហរដ្ឋអាមេរិករវាងប្រទេសថៃ ក៏ដូចជាប្រទេសកម្ពុជានោះទេ»។ លោកបណ្ឌិត បន្ថែមថា លោកត្រាំមើលឃើញ និងមានវិធានមការណ៍ច្បាស់លាស់បែបនេះ ព្រោះរឿងពន្ធគយ ទាំងថៃ កម្ពុជា និងប្រទេសដទៃ សុទ្ធតែត្រូវការចរចារជាមួយអាមេរិក។ លោកថា កម្ពុជាត្រូវកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រព្រោះ ប្រធានាធិបតីអាមេរិក បានធ្វើការដោយផ្ទាល់ជាមួយប្រទេសចំនួន៣ គឺកម្ពុជា ថៃ និងម៉ាឡេស៊ី ក្នុងការដោះស្រាយបញ្ហានេះ ដោយសារលោក ដូណាល់ ត្រាំ ចង់បានសន្តិភាពពិតប្រាកដ នៅតំបន់នេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៨ ខែកក្កដា កម្ពុជា ថៃ បានចូលរួមកិច្ចប្រជុំចរចារនៅប្រទេសម៉ាឡេស៊ី ក្រោមការសម្របសម្រួលពីប្រធានអាស៊ាន និងរៀបចំដោយអាមេរិក។ បន្ទាប់ពីចប់កិច្ចប្រជុំ ភាគីកម្ពុជា និងថៃ បានឯកភាពចំនួន ៣ចំណុច៖ ១. កម្ពុជា-ថៃ បទឈប់បាញ់បន្ទាន់ ដោយឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង២៤:០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ២. កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២ និងភាគីកម្ពុជា គឺយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង០៧:០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ៣. កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃទី២៨ ខែកក្កដា ជាភាសាអង់គ្លេស និងបកជាភាសាខ្មែរថា ៖«ខ្ញុំទើបតែបានជជែកជាមួយនាយករដ្ឋមន្រ្តីស្តីទីនៃប្រទេសថៃ និងនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា។ ខ្ញុំមានមោទនភាពប្រកាសថា បន្ទាប់ពីការចូលរួមសម្របសម្រួល ប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ និង សន្តិភាព។ ខ្ញុំសូមអបអរសាទរអ្នកទាំងអស់គ្នាដែលបានបញ្ចប់សង្គ្រាមនេះ ដែលបានសង្គ្រោះជីវិតមនុស្សរាប់ម៉ឺននាក់។ ជាមួយគ្នានេះ ខ្ញុំបានណែនាំក្រុមពាណិជ្ជកម្មឱ្យចាប់ផ្តើមចរចាពាណិជ្ជកម្មឡើងវិញពាក់ព័ន្ធពន្ធបដិកា។ ក្នុងអាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិក ខ្ញុំបានបញ្ចប់សង្គ្រាមជាច្រើនក្នុងរយៈពេលតែប្រាំមួយខែ ហើយខ្ញុំមានមោទនភាពក្នុងនាមជាប្រធានាធិបតីនៃ សន្តិភាព!»៕

-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


