ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់ខ្លួនជនជាតិ​ចិន​ម្នាក់​ ជាមួយ​គ្រឿងញៀន​៩០​គីឡូក្រាម​នៅ​ប៉ុស្ដិ៍​ប្រៃសណីយ៍​

ភ្នំពេញ ​៖​ សារធាតុ​ញៀន​ប្រមាណ​៩០​គីឡូក្រាម ត្រូវបាន​សមត្ថកិច្ច​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​ចាប់​បាន​កាលពី​ថ្ងៃទី​០៨ ​ខែ​សីហា នៅក្នុង​ប៉ុស្ដិ៍​ប្រៃសណីយ៍ ក្នុង​សង្កាត់​វត្ត​ភ្នំពេញ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

ការចាប់​ឃាត់ទុក​សារធាតុ​ញៀន​ប្រមាណ​៩០​គីឡូក្រាម​នេះ គឺធ្វើឡើង​តាមរយៈ​គណៈកម្មការ​មួយ ដែល​បង្កើតឡើង​ដោយ​សមត្ថកិច្ច​ចម្រុះ មាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង សហការ​ជាមួយ​មន្ត្រី​គយ និង​នាយកដ្ឋាន​បញ្ញើ នៃ​ក្រសួង​ប្រៃសណីយ៍។

ការចាប់​គ្រឿងញៀន​នេះ​ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Yao Zeus ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន។

នៅ​រសៀល​ថ្ងៃទី​១០ ​ខែ​សីហា ឆ្នាំ​២០១៨​នេះ ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​មកដល់​សាលាដំបូង​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684