ព័ត៍មានទាន់​ហេតុការណ៏
Search

មាស សម្ផស្ស​ ៖ ​អំណាច​ទឹក​លុយ​ពិតជា​ខ្លាំង​មែន​ អាចធ្វើ​ឲ្យ​មនុស្ស​វង្វេង​ភ្លេច​អំពើ​​ល្អ​អាក្រក់

ភ្នំពេញ​ ៖​ តារា​សម្តែង​អភ័ព្វ​រឿង​ស្នេហា​ដែល​ទើប​ត្រូវបាន​បែកបាក់​គ្នា​ស្ទើរ​ធ្វើ​ឲ្យ​ក្អួត​ឈាម​អ្នកនាង មាស សម្ផស្ស បន្ទាប់ពី​ស្ងប់​ស្ងាត់​បាត់​មុខ​ពី​អាជីព​សិល្បៈ​អស់​មួយសន្ទុះ​ធំ​ព្រោះតែ​ភាពអាម៉ាស់​ជួប​ស្នេហ៍​មិន​សមប្រកប​ដូច​បំណង​ប្រាថ្នា​​នោះ ​ថ្មីៗ​នេះ​ក៏​ស្រាប់តែ​លេចមុខ​ទម្លាយ​នូវ​សារ​ដ៏​វែង​អន្លាយ​បញ្ជាក់​ពី​ភាព​ឈឺចាប់​ដែល​កើតឡើង​ដោយសារតែ​អំណាច​ទឹក​លុយ។

ថ្វីត្បិតតែ​តារា​សម្តែង​ធ្លាប់​មាន​ប្រជាប្រិយភាព ​និង​រូប​សម្រស់​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ​ក្រសែភ្នែក​ប្រុសៗ​គ្រប់​បណ្តា​ឋានៈ​ទាប​ខ្ពស់​អ្នកនាង មាស សម្ផស្ស ស្ទើរ​បាត់​មុខ​ពី​អាជីព​សិល្បៈ​ហើយក៏​ពិតមែន ​ប៉ុន្តែ​នាង​ក៏បាន​វិវឌ្ឍន៍​ខ្លួន​តាមរយៈ​ការរកស៊ី​ដោយ​ភាពជោគជ័យ​លើ​ការលក់​ផលិតផល​ថែរក្សា​សម្ផស្ស​នៅលើ​ប្រព័ន្ធ​អន​ឡាញ​ដែល​ធ្វើ​ឲ្យ​មានការ​លើក​សរសើរ​ចំពោះ​ការ​ជម្នះ​តស៊ូ​របស់​នាង​ ក្រោយពេល​ត្រូវ​បាន​ស្វាមី​រឹបអូស​អស់​ទ្រព្យសម្បតិ្ត​ផង​នោះ​។​

ជាមួយគ្នា​ដែល មាស សម្ផស្ស ហាក់​កំពុងតែ​ឃ្លាត​ឆ្ងាយ​ពី​ការសម្តែង​និង​កំពុង​មមាញឹក​លើ​អាជីព​រកស៊ី​សព្វថ្ងៃ​នេះ​ដែរ​ ថ្មីៗ​នេះ​នាង​បែរជា​បញ្ចេញ​សំណេរ​រៀបរាប់​អំពី​វិបត្តិ​របស់​ខ្លួន​ទាក់ទង​ការ​ស្រឡាញ់ ​និង​អំណាច​ទឹក​លុយ​យ៉ាង​ដូច្នេះ​ថា ចាំ​ទុក​ណា​បើ​ខ្ញុំ​ស្រលាញ់​អ្នក​ព្រោះតែ​លុយ​ខ្ញុំ​មិនមែន​នៅ​ស៊ី​អត់​ស៊ី​ឃ្លាន​រួមសុខ​រួមទុក្ខ​ជាមួយ​អ្នក​ទេ​ ​​ហើយ​ខ្ញុំ​ក៏​មិនដែល​ភ្លេច​ដែរ វា​ដក់​ជាប់​ក្នុង​សុបិន​ខ្ញុំ​រាល់​យប់។

អ្នកនាង មាស សម្ផស្ស បាន​បញ្ជាក់​ថា​ លើក​ទី​១​ក្នុង​ជីវិត​មាន​ទាំង​កាមេរ៉ា​សុវត្ថិភាព​ថត​ជាប់​គ្រប់​សកម្មភាព​របស់ខ្ញុំ​ដែល​កំពុង​ឈរ​ឡើង​ញ័រ​ជើង វា​ជា​កន្លែង​ដែល​គ្រោះថ្នាក់​បំផុត​សម្រាប់​ខ្ញុំ ដែល​គ្រប់គ្នា​សឹងតែ​មិន​ហ៊ាន​ធ្វើ តែ​ខ្ញុំ​ហ៊ាន​ធ្វើ​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​អាណិត​ស្រលាញ់​ តែ​ពាក្យ​ចុងក្រោយ​ទទួលបាន​ពី​អ្នក​គឺ (​ពាក្យ​ដល់ត្រើយ​សើយ​គូទ​ដាក់​ទៅវិញ​) វា​គួរ​ឲ្យ​អស់សំណើច​ណាស់។​

បន្ថែម​ពីលើ​នេះ​តារា​ស្រី​អ្នកនាង មាស សម្ផស្ស បានលើកឡើង​ទៀតថា ​ពេលនោះ​មាន​គេ​ប្រាប់​ខ្ញុំ​ដែរ ឲ្យ​ខ្ញុំ​ដកខ្លួន​ចេញទៅ តែ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់​កំពុង​មាន​ទុក្ខ មិនអាច​មើល​នឹង​ភ្នែក​បានទេ​មួយ​ជំ​ហាន​ស្លាប់​ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ អី​ក៏​ឆាប់​ភ្លេច​យ៉ាងនេះ?​ ដល់ត្រើយ​សើយ​គូទ​ពាក្យ​នឹង​ខ្ញុំ​គួរ​តែ​និយាយ​បាន​ត្រូវ។ ហួសចិត្ត និយាយ​អ្វី​ក៏​មិន​ចេញ អំណាច​នៃ​លុយ​ខ្លាំង​មែន​បទពិសោធន៍​ថ្មី​ទៀតហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684