ព័ត៌មានជាតិ
គិតត្រឹមម៉ោង ២:០០ រសៀលនេះ ជំនន់ទន្លេមេគង្គប៉ះពាល់ឃុំចំនួន ៥ ឃុំ ក្នុងស្រុកចិត្របុរី
យោងតាមការឱ្យដឹងពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរីបានឱ្យដឹងថា គិតត្រឹមម៉ោង ២:០០ នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ស្ថានភាពអាកាសធាតុពុំមានភ្លៀង និងខ្យល់កន្ត្រាក់ឡើយ។
ស្ថានភាពជំនន់ទឹកទន្លេមេគង្គក្រចេះបានប៉ះពាល់ឃុំចំនួន ៥ ឃុំ ស្មើ ១៧ភូមិ ក្នុងស្រុកចិត្របុរីក្នុងនោះមាន៖ ឃុំបុសលាវ ប៉ះពាល់ ចំនួន ៥ភូមិ រួមមាន៖ ភូមិព្រែកតាអាំ ភូមិព្រែកតាថឹង ភូមិបុសលាវលើ ភូមិបុសលាវក្រោម និងភូមិព្រះគន្លង ដោយលិចដំណាំស្រូវពង្រោះលើកទី២ ចំនួន ២១១ ហិកតា ស្មើនឹង ១៨៩ គ្រួសារ, លិចដំណាំពោតក្រហម ចំនួន ២៣ ហិកតា ស្មើនឹង ១៤ គ្រួសារ, លិចក្រោមផ្ទះ ៣០ ខ្នងផ្ទះ, លិចផ្លូវលំ ៣.១០០ ម៉ែត្រ, លិចទំនប់ប្រវែង ៦.០០០ ម៉ែត្រ។

ឃុំសំបុក ប៉ះពាល់ចំនួន ៣ ភូមិ គឺភូមិសំបុក ភូមិកាំពី និងភូមិក្បាលជួរ ដោយលិចដំណាំស្រូវ ១១១ ហិកតា ស្មើនឹង ៨០ គ្រួសារ លិចផ្លូវលំប្រវែង ១.៥០០ ម៉ែត្រ។ ឃុំគោលាប់ ប៉ះពាល់ ចំនួន ១ភូមិ គឺភូមិសំរិទ្ធ ដោយលិចដំណាំស្រូវចំនួន ២ ហិកតា ស្មើនិង ៤គ្រួសារ។
ឃុំដារ ប៉ះពាល់ ចំនួន ០៣ភូមិ គឺភូមិម្រើម ភូមិតាងួន និងភូមជួរជ្រៃ ដោយលិចដំណាំស្រូវសរុប ២៧ ហិកតា ស្មើនិង ៤៥ គ្រួសារ, លិចដំណាំពោត ១៣ ហិកតា ស្មើនិង ៣៦ គ្រួសារ ជម្លៀសសត្វគោ ២០០ ក្បាល សត្វក្របី ៩៥ ក្បាល។
ឃុំកោះច្រែង ប៉ះពាល់ ចំនួន ៥ ភូមិ លិចដំណាំពោត សរុបចំនួន ២៨ ហិកតា ស្មើនិង ១៣៦ គ្រួសារ។
លោក យិន វណ្ណៈ ឱ្យដឹងបន្តថា តាមផែនការ គឺលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ស្អែកនេះ និងចុះទៅ ពិនិត្យមើលនៅស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រឃុំ បុសលាវ ហើយបន្តទៅពិនិត្យមើលទីពួរសុវត្ថិភាព តាឃីន ដើម្បីត្រៀមទុកជាមុនរួចហើយ ក្នុងករណីកម្ពស់ទឹកឡើងខ្ពស់ អាជ្ញាធរមូលដ្ឋានមានទួលសុវត្ថិភាព សម្រាប់ឱ្យប្រជាពលរដ្ឋ ស្នាក់នៅ និងជម្លៀសសត្វគោក្របី ជាដើម។

លោកក៏បានណែនាំដល់លោកមេឃុំបុសលាវ ឱ្យរៀបចំចាត់ចែងបោសសម្អាតទីលានទីទួលសុវត្ថិភាព ទួលតាឃីន និយាយរួមទៅតាមបណ្ដាឃុំ ដែលមានបញ្ហាប្រឈម និងមានទីទួលសុវត្ថិភាព ចាត់ចែងទួលសុវត្ថិភាព តាមទីតាំងសំខាន់ៗឱ្យហើយ ព្រោះត្រូវដឹងថា ឱ្យតែដល់ខែវស្សា រដូវទឹកឡើង ដូច្នេះត្រូវត្រៀមទុកឲ្យហើយ។
ចំពោះ ស្ថានភាពទឹកទន្លេមេគង្គ ក្នុងខេត្តក្រចេះ នៅថ្ងែទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ ទឹកទន្លេមេគង្គក្រចេះ បានហក់ឡើងដល់កម្ពស់ ២០,២២ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឱ្យប្រុងប្រយ័ត្នក្នុងខេត្តមួយនេះ ស្ថិតនៅកម្រិតកម្ពស់ទឹក ២២,០០ម៉ែត្រ៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


