ព័ត៌មានជាតិ
ខ្មែរសាមគ្គី! ពលរដ្ឋនៅតែបន្តយុទ្ធនាការផ្ដល់ស្បៀងជួយទៅកាន់ជនភៀសសឹក និងកងទ័ពជួរមុខនៅតាមព្រំដែន
ស្មារតីជាតិនិយម ខ្មែរតែមួយ សំឡេងតែមួយរួបរួមគ្នាបន្តយុទ្ធនាការមូលនិធិសប្បុរសធម៌ដើម្បីឧបត្ថមគាំទ្រដល់វីរៈកងទ័ពជួរមុខឈរជើងការពារព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋរងគ្រោះដោយសារសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ។

នៅស្តង់សម្រាប់ទទួលជំនួយពីបងប្អូនមហាជន ស្ថិតក្នុងតំបន់បឹងកក់ ក្បែរផ្សារទំនើប ខាឡែនឌើម៉ល សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាទីតាំងសម្រាប់អោយបងប្អូនប្រជាពលរដ្ឋ ពីទីជិតឆ្ងាយយកស្បៀងគ្រប់ប្រភេទដើម្បីត្រៀមផ្ញើជូន ពលរដ្ឋភៀសសឹកជាច្រើននាក់ រួមនឹងកងទ័ពជួរមុខទៅតាមបណ្តោយខ្សែតំបន់ព្រំដែនកម្ពុជា-ថៃ។

អ្នកស្រី ម៉េង នី សំណាងយុទ្ធនាការមូលនិធិប្រមូលសម្ភារៈ និងស្បៀងអាហារបានអោយដឹងថា យុទ្ធនាការមនុស្សធម៌នេះ គឺធ្វើឡើងដើម្បីចូលរួមជួយដល់បងប្អូនគ្រួសារជនភៀសសឹកកំពុងជួបវិបត្តិតាមព្រំដែន ដែលបណ្តាលឱ្យបងប្អូនជាច្រើនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះដោយបង្ខំ និងមិនអាចយកអ្វីតាមខ្លួនបាន។ ចំពោះសម្ភារៈមិនគិតច្រើន ឬក៏តិចនោះឡើយ អោយតែបងប្អូនប្រជាពលរដ្ឋទាំងអស់មានទឹកចិត្តជួយគ្នាក្នុងគ្រាលំបាកមួយនេះ។

អ្នកស្រីបានបន្ថែមថា គាត់មិននឹកស្មានថា ទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរបានសម្រុកនាំគ្នាយកសម្ភារៈប្រើប្រាស់ ឬ ក៏ដូចជាស្បៀងច្រើនៗយ៉ាងខ្លាំងដែលលើសការរំពឹងទុក ដែលនេះសបញ្ជាក់ពីរួបរួមសាមគ្គីខ្មែរតែមួយ ជួយគ្នាក្នុងគ្រាលំបាក។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា គិតត្រឹមវេលាម៉ោង ០៥និង៤៥នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ មានជនភៀសសឹកសរុបរួម ១៧២០៩៤ នាក់ ដោយមានខេត្តចំនួន ០៥ ,ឧត្តរមានជ័យ ៣៩៥៤៦ នាក់ ,ខេត្តព្រះវិហារ ៣២៥៥៨ នាក់ ,ខេត្តបន្ទាយមានជ័យ ៣៥០៥៧ នាក់ ,ខេត្តពោធិ៍សាត់ ៣០២៦ នាក់ ,ខេត្តសៀមរាប ៦១៩០៧ នាក់ ដែលកំពុងភៀសសឹក រងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ តាមបណ្តាព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ៖ រដ្ឋា


-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


