ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន បួងសួងដល់ព្រះអង្គធំ រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានប្រារព្ធពិធីបួងសួងអុជធូប និងថ្វាយគ្រឿងសក្ការៈព្រះអង្គធំ រមណីយដ្ឋានទេសចរណ៍ប្រាសាទបាសាក់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសជាតិកម្ពុជាទាំងមូល ដែលស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥។



គួររំលឹកផងដែរថា ទួលប្រាសាទបាសាក់ស្ថិតក្នុងតំបន់ទួលព្រៃបុរាណ មានទទឹងប្រមាណជា ២៧ ម៉ែត្រ។ តំបន់នេះ មានចម្ងាយប្រមាណជា ៩ គ.ម ពីទីរួមខេត្តស្វាយរៀងបច្ចុប្បន្ន។ នៅតំបន់ទួលព្រៃបុរាណនេះ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយយ៉ាងល្អប្រណិត គេឃើញមានទួលបុរាណ ២ ទៀត គឺ ទួលគោកសំពៅ ដែលស្ថិតនៅប៉ែកខាងត្បូង នៃទួលប្រាសាទបាសាក់ ហើយមានទទឹងប្រមាណជា ១៥០ ម៉ែត្រ និងទួលតាចង ដែលមានទំហំតូចជាងបន្តិច។

ប្រាសាទបាសាក់ដែលមានបណ្តោយប្រមាណជា ៥ ម៉ែត្រ គឺជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ក្នុងសម័យវប្បធម៌ចេនឡា ដូចវត្តមានរបស់ក្បាច់ថ្ម ខ្លោងទ្វារជាភស្តុតាងស្រាប់។ ថ្វីត្បិតតែប្រាសាទបុរេអង្គរនេះ ត្រូវខ្ទេចខ្ទាំដោយការបំផ្លិចបំផ្លាញក្តី ក៏ប៉ុន្តែទីនោះនៅសល់តួប្រាង្គមួយចំហៀង ដែលមានកម្ពស់ ២ ម៉ែត្រ នៅសល់តែសសរខ្លោងទ្វារមួយតែប៉ុណ្ណោះដែលជាអ្វីមួយអាចបញ្ជាក់នូវកាលបរិច្ឆេទបានយ៉ាងប្រាកដ៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


