ព័ត៌មានជាតិ
ទាហានខ្មែរ មានឆន្ទៈមោះមុតអង់អាចក្លាហាន ក្រាញននៀល ទោះបីទ័ពសត្រូវមានគ្នាច្រើន អាវុធយុទ្ធភណ្ឌទំនើប យន្តហោះចម្បាំង រហូតទទួលបានការកោតសរសើរលើពិភពលោក
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ថ្លែងថា ទាហានខ្មែរ ពិតជាមានឆន្ទៈមោះមុត អង់អាច ក្លាហាន ខ្លាំងក្លា ក្រាញននៀល មិនចុះចាញ់ជាមួយទ័ពសត្រូវ បើទោះបីទ័ពសត្រូវមានគ្នាច្រើន មានអាវុធយុទ្ធភណ្ឌទំនើប មានយន្តហោះចម្បាំង មានដ្រូន និងប្រើប្រាស់ថ្នាំពុល យ៉ាងណាក្តី រហូតទទួលបានការកោតសរសើរលើពិភពលោកថា កម្ពុជាប្រទេសតូច កម្លាំងតិច សម្ភារៈសឹកមិនសូវទំនើប តែទឹកចិត្តមោះមុត មានឆន្ទៈខ្ពស់ក្នុងកិច្ចការពារទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ មិនឱ្យបាត់បង់ឡើយ។


ការថ្លែងរបស់ លោក ហួត ហៃ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៥ នេះ ខណៈលោកតំណាងឱ្យ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី បាននាំយកអំណោយជាគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ចំនួន ៥៦ មុខ របស់សប្បុរសជនដែលបានផ្តល់ជូនសមរភូមិមុខ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ មកប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង។



លោក ហួត ហៃ នៅមុនពិធីប្រគល់អំណោយនេះ បានជួបសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហានរង និងពលទាហានកងពលតូចអន្តរាគមន៍លេខ ១២៨ នេះ ជុំវិញការប្រយុទ្ធគ្នាជាមួយទាហានសៀមឈ្លានពាន។ លោកសូមឱ្យកងទ័ពកម្ពុជាទាំងអស់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ព្រោះសត្រូវរបស់យើងថោកទាប ប្រើល្បិច ពិសពុលគ្រប់យ៉ាងដែលយើងនឹកស្មានមិនដល់ ដូចជា ករណីទាហាន សត្រូវចាប់ទាហានកម្ពុជា ២០ នាក់ យកទៅ រហូតមកដល់ពេលនេះ (ដោះលែងបាន ២ នាក់) បើទោះបីមានបទឈប់បាញ់ហើយក្តី។

ពាក់ព័ន្ធទៅនឹងអំណោយខាងលើ លោកសូមឱ្យមានការបែងចែកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ទាំង ៥៦ មុខ ឱ្យដល់វីរទាំង ៥ និងទាំង ៧ គ បានប្រើប្រាស់ និងហូបចុក ឱ្យបានដល់ដៃដល់វីរកងទ័ពឱ្យបានគ្រប់ៗ គ្នា។

លោកវរសេនីយ៍ឯក ធីវ ម៉ុល បានបញ្ជាក់ឱ្យដឹងថា កងកម្លាំង ទាហានរបស់កម្ពុជាទាំង ២០ នាក់ ដែលថៃចាប់យកទៅ ក្រោយមានបទឈប់បាញ់ គឺមានទាហាននៅក្នុងកងពលតូចអន្តរាគមន៍លេខ ១២៨ ចំនួន ១៥ នាក់ បានពលីម្នាក់ របួស ៦ នាក់ (ស្រាល ៣ ធ្ងន់ ៣)។

លោកបន្តថា កងពលតូចអន្តរាគមន៍លេខ ១២៨ ខេត្តស្ទឹងត្រែង បានទៅឈរជើងការពារព្រំដែននៅជួរមុខ នៅច្រកព្រំដែនអានសេះ ជាំតែ និងមុំបី ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជាមួយគ្នានោះ លោកវរសេនីយ៍ឯក ធីវ ម៉ុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះទឹកចិត្តប្រជាពលរដ្ឋ និងរដ្ឋបាលរាជធានីភ្នំពេញ ដែលតែងបានឧបត្ថម្ភជូនកងពលតូចអន្តរាគមន៍លេខ ១២៨ កន្លងមក ហើយនៅពេលនេះ ខណៈកងទ័ពកម្ពុជាកំពុងប្រឈមមុខជាមួយសត្រូវឈ្លានពាន រដ្ឋបាលរាជធានីភ្នំពេញ បានបន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគជាច្រើនមុខ មកជួយឧបត្ថម្ភបន្ថែមទៀត។ លោកសង្កត់ធ្ងន់ថា «ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏ធំធេងនៅពីក្រោយពួកយើងខ្ញុំទាំងអស់គ្នា។ យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពានថៃឱ្យបានដាច់ខាត»។
ចុងក្រោយ លោក ហួត ហៃ បានផ្ដាំផ្ញើដល់កងទ័ព សូមមានការប្រុងប្រយ័ត្នខ្ពស់ គ្រប់វិនាទី ព្រោះសត្រូវមិនឱ្យយើងបានសុខឡើយ មានតែយើងរឹងមាំខ្លួនឯងប៉ុណ្ណោះ ទើបយើងអាចការពារទឹកដីយើងមិនឱ្យបាត់បង់ឡើយ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


