សន្តិសុខសង្គម
មន្ត្រីជំនាញបន្តបង្ក្រាបការនាំចូលសាច់បង្កកខុសច្បាប់ជាង៦តោនពីប្រទេសវៀតណាម
ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានចុះស្ទាប់ចាប់រថយន្ត១គ្រឿងម៉ាកHYUNDIA ពណ៌ស ដែលលួចដឹកសាច់បង្កកនាំចូលពីប្រទេសវៀតណាមខុសច្បាប់មកចែកចាយនៅរាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងជំនាញបានរកឃើញសាច់បង្កកចំនួន ២៤៤កេសក្រដាស ស្មើនឹង ៦១៨២គីឡូក្រាម ក្នុងនោះមានសាច់គោបង្កកចំនួន១៩៤កេសក្រដាស ស្មើនឹង៥៤៣២គីឡូក្រាម និងជើងមាន់បង្កកមានចំនួន៥០កេស ក្រក្រដាស ស្មើនឹហ្នឹង ៧៥០គីឡូក្រាម។

តាមការបញ្ជាក់ពីមន្ត្រីជំនាញ រថយន្តខាងលើនេះបានដឹកផលិតផលសត្វបង្កកទាំងនេះចេញពីប្រទេសវៀតណាម យកមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ដឹកជញ្ជូនខុសលក្ខណៈបច្ចេកទេស នៃច្បាប់ដឹកជញ្ជូនសត្វ និងផលសត្វ។
ក្រុមការងារបាននាំបទល្មើស និងវត្ថុតាងទាំងនេះទៅរក្សាទុកនៅចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


