ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Abe មិន​ទៅ​ទីសក្ការៈ​បូជា​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ​ខួប​នៃ​សង្គ្រាម

កាលពី​ថ្ងៃ​ពុធ នាយករដ្ឋមន្ត្រី​ជប៉ុន ​បាន​ផ្តល់​តង្វាយ​ជា​សាច់ប្រាក់​ទៅកាន់​ទី​សក្ការបូជា​សង្គ្រាម​ដ៏​ចម្រូងចម្រាស​មួយ​នៅ​ទីក្រុង​តូ​ក្យូ​ប៉ុន្តែ​មិនបាន​ទៅ​ដោយ​ផ្ទាល់​ទេ​ចំ​ពេល​ ដែល​ប្រទេស​នេះ​ប្រារព្ធ​ខួប​លើក​ទី​៧៣​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើកទី​២។

ជាថ្មី​ម្តងទៀត លោក Shinzo Abe បាន​បញ្ជូន​តង្វាយ​ទៅកាន់​ទី​សក្ការបូជា Yasukuni ដែល​ធ្វើ​ឲ្យ​លោក​ចៀសវាង​ពី​ការ​ទៅ​ទីតាំង​នោះ​ដែល​ឧទ្ទិស​ដល់​អ្នកស្លាប់​ដោយសារ​សង្គ្រាម​រួមទាំង​ឧក្រិដ្ឋជន​សង្គ្រាម​ដែល​ត្រូវបាន​កាត់ទោស​ផងដែរ។

ដំណើរ​របស់លោក Abe និង​អ្នកនយោបាយ​ជាន់ខ្ពស់​ជប៉ុន​ផ្សេងទៀត​បាន​បង្ក​កំហឹង​ដល់​ប្រទេស​ចិន​និង​ប្រទេសជិតខាង​អាស៊ី​ដទៃទៀត​ហើយ​ការសម្រេចចិត្ត​របស់លោក​នាយករដ្ឋមន្ដ្រី​ក្នុង​ការមិន​ទៅ​ទី​នោះបាន​ធ្វើឡើង​នៅពេលដែល​គាត់​ព្យាយាម​កែលម្អ​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ប៉េកាំង​។​
​ទី​សក្ការបូជា Yasukuni គឺជា​កន្លែង​ឧទ្ទិស​ដល់​មនុស្ស​ប្រមាណ​២.៥​លាន​នាក់​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន​ដែល​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​របស់​ប្រទេស​នេះ​ចាប់តាំងពី​ចុង​សតវត្ស​ទី​១៩​មក​។​

វា​ក៏បាន​បញ្ចូល​យោធា​និង​អ្នកនយោបាយ​ជាន់ខ្ពស់​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​តុលាការអន្ដរជាតិ​បន្ទាប់ពី​សង្គ្រាមលោកលើកទី​២​ផងដែរ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយជា​ចំណុច​ក្តៅគគុក​ចំពោះ​ការរិះគន់​ពី​ប្រទេស​ដែល​រងគ្រោះ​ពី​អាណានិគមនិយម​ជប៉ុន​និង​ការឈ្លានពាន​នៅ​ពាក់កណ្តាល​សតវត្សរ៍​ទី​២០​រួមទាំង​ប្រទេស​ចិន​និង​កូរ៉េ​ទាំងពីរ​ផងដែរ​។​

លោក Abe ត្រូវបាន​គេ​រិះគន់​ចំពោះ​អ្វីដែល​អ្នកខ្លះ​មើលឃើញថា​ជា​អាកប្បកិរិយា​សើរើ​ឡើងវិញ​ចំពោះ​កំណត់ត្រា​សម័យ​សង្គ្រាមរ​បស់​ប្រទេស​ជប៉ុន​ហើយ​គាត់​បានធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ដើម្បី​សម្គាល់​ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ទី​សក្ការបូជា​នេះ​ដូចជា​ពិធី​បុណ្យខួប​និង​ពិធីបុណ្យ​តាម​រដូវ​ជាដើម​។​

លោក Abe បាន​ទៅ​ទីនោះ​លើកចុងក្រោយ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៣​ដើម្បី​សម្គាល់​ជា​ឆ្នាំ​ដំបូង​ដែល​គាត់​ឡើងកាន់​អំណាច​ដែលជា​រឿង​មួយ​បង្ក​ជា​កំហឹង​នៅ​ទីក្រុង​ប៉េកាំង​និង​សេ​អ៊ូ​លហើយ​ទទួលបាន​ការស្តីបន្ទោស​ពី​សហរដ្ឋអាមេរិក​៕ AFP

Visitors pay tribute to the war dead at Yasukuni Shrine in Tokyo, Japan August 15, 2018, on the 73rd anniversary of Japan’s surrender in World War Two. REUTERS/Kim Kyung-Hoon


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114