ជីវិតកម្សាន្ដ
តារាសម្ដែង Song Young Kyu ទទួលមរណភាព ក្នុងវ័យ ៥៥ ឆ្នាំ
តារាសម្តែង Song Young-kyu ដែលដើរតួជាវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ Ma Do-nam ក្នុងរឿងភាគដ៏ល្បី «Partner for justice» និង តួ Choi Ban-jang នៅក្នុងខ្សែភាពយន្ត «Extreme Job» ត្រូវគេប្រទះឃើញស្លាប់ក្នុងវ័យ៥៥ឆ្នាំ ដែលនាពេលនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។

យោងតាមរបាយការណ៍របស់ MBN នៅថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៥ បានឲ្យដឹងថា Song Young-gyu ត្រូវគេគេរកឃើញថា បានដួលសន្លប់នៅក្នុងរថយន្តក្បែរផ្ទះមួយក្នុង Yongin ខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូង នៅម៉ោងប្រហែល ៨ព្រឹក។ តារាសម្ដែងប្រុសរូបនេះ ក៏បានបង្កឲ្យមានភាពចម្រូងចម្រាស មុនពេលត្រូវបានគេបង្ហាញថាលោកត្រូវគេចាប់បានថាបើកបរក្រោមឥទ្ធិពលកាលពីខែមិថុនា។
កាលពីថ្ងៃទី ១៩ ខែមិថុនា ម៉ោងប្រហែល ១១ យប់ តួប្រុសបានរងការចោទប្រកាន់ថា បានបើកឡានក្រោមឥទ្ធិពលប្រហែល ៥ គីឡូម៉ែត្រពី Giheung-gu ទៅ Cheoin-gu ក្នុង Yongin បន្ទាប់ពីផឹកស្រាជាមួយអ្នកស្គាល់គ្នា។ កម្រិតជាតិអាល់កុលក្នុងឈាមរបស់គាត់នៅពេលនោះ ត្រូវបានគេរាយការណ៍ថាលើសពី ០.០៨% ដែលជាហេតុផលសម្រាប់ការដកហូតអាជ្ញាប័ណ្ណ។ គាត់ត្រូវបានបញ្ជូនទៅអយ្យការដោយគ្មានការឃុំខ្លួន។
ក្រោយកើតហេតុ Song Young Kyu បានចាកចេញពីការសម្ដែងរឿង «Shakespeare in Love» ដែលលោកធ្លាប់សម្ដែង។ ក្រុមការងារផលិតរឿងភាគថ្ងៃចន្ទ ដល់ថ្ងៃអង្គារ របស់ ENA រឿង ‘The Defects’ ដែលគាត់បានថតចប់រួចរាល់ហើយនោះ បាននិយាយថា ពួកគេនឹងកែសម្រួលរូបរាងរបស់គាត់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ «The Winning Try» របស់ SBS បានពន្យល់ថា តួនាទីរបស់គាត់គឺតូចតាច ដែលធ្វើឲ្យវាពិបាកក្នុងការកែសម្រួលគាត់ភ្លាមៗ ។ គាត់បានបង្ហាញខ្លួនដោយមិនបានកែសម្រួលនៅក្នុងវគ្គទី ២៦ ខែកក្កដា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Min Ho និង Ahn Hyo Seop ត្រូគេរិះគន់ព្រាត ក្រោយប្រើឈ្មោះ Jisoo ដើម្បីឲ្យភាពយន្តល្បី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


