ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ប្រយុទ្ធនឹងជំងឺគ្រុនឈាម
លោក ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានណែនាំដល់មជ្ឈមណ្ឌលជាតិពាក់ព័ន្ធ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ក្នុងការជួយគាំទ្រសុខភាពសាធារណៈ ដោយត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដូចជាការបង្កើនការអប់រំសុខភាពតាមគ្រប់មធ្យោបាយ ជាពិសេសការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម ដោយត្រូវសហការបាញ់ថ្នាំសម្លាប់មូស នៅតំបន់ដែលមានហានីភ័យខ្ពស់។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។
មានប្រសាសន៍នាឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីរួបរួមសាមគ្គីភាពគ្នា ជួយគ្នាគាំទ្រគ្នាដោយស្វ័យប្រវត្តិ ទាំងជំនាញបច្ចេកទេសវះកាត់ ថែទាំព្យាបាល ទាំងការលើកកម្ពស់ទឹកចិត្តស្មារតី ដោយមានការចុះជួយគ្នាពីមន្ទីរពេទ្យជាតិទាំងអស់ សាកលវិទ្យាល័យជាតិ និងបណ្តាខេត្តទាំងអស់ ចូលរួមបេសកម្មសុខាភិបាលនាគ្រាអាសន្នចាំបាច់បំផុត ក្នុងនាមជាកងទ័ពអាវស។

បន្ថែមពីនេះ លោកបានលើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ឱ្យបន្តសកម្មភាព វប្បធម៌ដ៏ល្អប្រពៃបែបនេះតទៅទៀតច្រើនជំនាន់ ដោយត្រូវត្រៀមលក្ខណៈ ស្មារតីយកចិត្តទុកដាក់កម្រឹតខ្ពស់គ្រប់ពេលវេលា គ្រប់វិនាទី ចំពោះរាល់ព្រឹត្តិការណ៍អវិជ្ជមានដែលអាចកើតមានឡើង ហើយត្រូវយកបទពិសោធន៍កន្លងមក មករៀបចំជាការណែនាំ ផែនការសកម្មភាពបន្ត និងសម្រាប់ពេលបន្ទាប់ ទាំងដំណាក់កាលមុនហេតុការណ៍ ដំណាក់កាលកំពុងកើតហេតុការណ៍ និងដំណាក់កាលក្រោយហេតុការណ៍។ ការគិតគ្រប់ជ្រុងជ្រោយ ចេញពីបទពិសោធន៍ជាក់ស្តែង សម្រាប់ពេលបន្តបន្ទាប់ និងពេលក្រោយៗ តាមរយៈការរៀបចំផែនការសកម្មភាព គឺជាភាពឈ្នះយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់ថ្នាក់ដឹកនាំ ត្រូវរៀបចំពិនិត្យ និងវាយតម្លៃនូវផលប៉ះពាល់ នៅពេលដែលស្ថានភាពល្អប្រសើរឡើងវិញ ដោយត្រូវធានាយ៉ាងណា ឱ្យដំណើរការបម្រើសេវាសុខាភិបាលជាសារវន្ត័នៅដំណើរការជាធម្មតា និងត្រូវពិនិត្យជំហានបន្តបន្ទាប់ ទាំងការរៀបចំជួសជុលការខូចខាតទាំងឡាយ តាមស្ថានភាពចំពោះមុខ ឈរលើដំណាក់កាលរៀបចំរយៈពេលខ្លី និងផែនការប្រមើលមើលរយៈពេលវែង៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


