ព័ត៌មានអន្ដរជាតិ
តុលាការឃុំខ្លួនអតីតប្រធានាធិបតីប្រេស៊ីល ខណៈទំនាក់ទំនងប្រេស៊ីល-អាមេរិកល្អក់កករ
តុលាការកំពូលរបស់ប្រទេសប្រេស៊ីលបានដាក់អតីតប្រធានាធិបតី Jair Bolsonaro ឱ្យស្ថិតក្រោមការឃុំខ្លួនក្នុងផ្ទះ ខណៈដែលលោករង់ចាំការកាត់ទោសពីបទប៉ុនប៉ងផ្តួលរំលំការបោះឆ្នោតឆ្នាំ ២០២២ របស់ប្រធានាធិបតីបច្ចុប្បន្នលោក Luiz Inacio Lula da Silva។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៥ខែសីហា។

បើតាមតុលាការប្រេស៊ីល លោក Bolsonaro បានបំពានលើការហាមឃាត់ពីមុន ដោយព្យាយាមពាក់ព័ន្ធនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងបញ្ហាផ្លូវច្បាប់របស់ខ្លួន។ ដីកាចាប់ខ្លួននេះត្រូវបានផ្តល់ដោយចៅក្រម Alexandre de Moraes ដែលថ្មីៗនេះត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនិងមិនអនុញ្ញាតឱ្យមានការបញ្ចេញមតិដោយសេរីនៅក្នុងប្រទេសប្រេស៊ីលនោះទេ។
ក្រោមដីកាថ្មីរបស់តុលាការលោក Bolsonaro មិនត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទ ឬទទួលភ្ញៀវទេ លើកលែងតែមេធាវីរបស់លោក ឬមនុស្សដែលត្រូវបានអនុញ្ញាតដោយតុលាការ។ ប៉ូលិសបានទៅពិនិត្យផ្ទះរបស់លោកនៅ Brasilia កាលពីថ្ងៃចន្ទដើម្បីដាក់លោកឱ្យស្ថិតនៅក្រោមការឃុំខ្លួនជាផ្លូវការនៅក្នុងផ្ទះនិងយកទូរស័ព្ទរបស់លោកចេញ ខណៈមេធាវីរបស់លោក Bolsonaro បាននិយាយថា ពួកគេមានគម្រោងប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តនេះ ដោយលើកហេតុផលថា លោកមិនបានបំពានច្បាប់ណាមួយឡើយ។
ករណីនេះកើតចេញពីការស៊ើបអង្កេតដ៏ធំមួយដែលចោទប្រកាន់លោក Bolsonaro ក្នុងការរៀបចំកិច្ចខិតខំប្រឹងប្រែងដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២២ និងជាកិច្ចខិតខំប្រឹងប្រែងដែលនាំឱ្យមានកុប្បកម្មហិង្សានៅ ទីក្រុងBrasilia ក្នុងខែមករាឆ្នាំ ២០២៣ ស្រដៀងទៅនឹងកុបកម្មកាពីតូលថ្ងៃទី ០៦ ខែមករានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។

ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់តុលាការ លោក ដូណាល់ ត្រាំ បានហៅការកាត់ក្តីនេះថាអយុត្តិធម៌ និងបានដាក់ពន្ធថ្មីលើទំនិញប្រេស៊ីល រួមទាំងទង់ដែង និងការនាំចូលផ្សេងទៀត។ លោក ត្រាំ ក៏បានផ្ញើលិខិតគាំទ្រដល់ Bolsonaro ដោយរិះគន់ប្រព័ន្ធច្បាប់របស់ប្រេស៊ីល និងជំរុញឱ្យការកាត់ក្តីបញ្ឈប់។
លោក Bolsonaro នៅតែមានការគាំទ្រខ្លាំងក្នុងចំណោមក្រុមស្តាំនិយមជ្រុលនៅក្នុងប្រទេសប្រេស៊ីល។ កាលពីចុងសប្តាហ៍ អ្នកគាំទ្ររបស់លោកបានធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងទីក្រុងដូចជា Rio de Janeiro។
ឥឡូវនេះមន្ត្រីប្រេស៊ីលមួយចំនួនព្រួយបារម្ភថា ការចូលរួមរបស់លោក ត្រាំ កំពុងធ្វើឱ្យស្ថានភាពលោក Bolsonaro កាន់តែអាក្រក់ៗទៅ និងរឹតតែជំរុញការគាំទ្រសាធារណៈចំពោះប្រធានាធិបតី Lula។ អ្នកជំនាញក៏បានព្រមានថា ស្ថានភាពនេះអាចបំផ្លាញទំនាក់ទំនងរវាងប្រេស៊ីល និងសហរដ្ឋអាមេរិកបន្ថែមទៀត។
គួរបញ្ជាក់ថាលោក Bolsonaro ត្រូវបានតុលាការហាមឃាត់រួចហើយពីការឈរឈ្មោះចំពោះតំណែងនាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ ២០៣០ ហើយករណីថ្មីនេះអាចបញ្ចប់អនាគតនយោបាយរបស់លោកទាំងស្រុង៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


