ព័ត៌មានជាតិ
ខណៈពលករខ្មែរវិលចូលយ៉ាងគំហុក អ្នកនាំពាក្យក្រសួងការងារអំពាវនាវឱ្យទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានការងារ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវសាជាថ្មីម្តងទៀតឱ្យបងប្អូនពលករដែលទើបត្រលប់មកពីថៃសូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។

បើតាមអ្នកនាំពាក្យដដែលរូបនេះ កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ២៥ម៉ឺនកន្លែង ខណៈដែលជារៀងរាល់សប្តាហ៍កម្ពុជាមានលទ្ធភាពបង្កើតឱកាសការងារប្រមាណជាង ១ម៉ឺនកន្លែងសម្រាប់ពលរដ្ឋក្នុងស្រុករបស់ខ្លួនតាមរយៈកំណើនសេដ្ឋកិច្ច និងកំណើននៃការវិនិយោគ។

លោក ស៊ុន មេសា បានឱ្យដឹងថា បើបូកសរុបទាំងឱកាសការងារដែលកំពុងមានស្រាប់នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស និងឱកាសការងារដែលនឹងបន្តមានជាបន្តបន្ទាប់តាមរយៈការវិនិយោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជាមានឱកាសការងារសរុបជាង ៥៥ម៉ឺនកន្លែង។

ដូចនេះ លោកអំពាវនាវឱ្យបងប្អូនពលករខ្មែរដែលទើបមកពីថៃ សូមស្វែងរកការងារនៅគ្រប់ខេត្តក្រុង ជាពិសេសរាជធានីភ្នំពេញ ស្វាយរៀង កំពង់ស្ពឺ តាកែវ និងព្រះសីហនុជាដើម៕






-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


