ចរាចរណ៍
បុរសម្នាក់ ត្រូវរថភ្លើងកិនរងរបួសធ្ងន់ នៅសង្កាត់ភ្លើងឆេះរទេះ
បុរសម្នាក់ ក្រោយពីផឹកស្រាបៀរស្រវឹងបានដេកលើផ្លូវដែក ក៏ត្រូវរថភ្លើងកិនបណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តកងសង្គ្រោះបន្ទាន់ ៧១១ កងពលតូចលេខ ៧០ ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣៦ នាទីយប់ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៥ នៅតាមផ្លូវរថភ្លើង ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ខាត់ សុខណាង ភេទប្រុស អាយុ ៣៧ ឆ្នាំ (របួសដាច់ម្រាមមេដៃ រលាត់កែងដៃ និងក្បាល) មានអាស័យដ្ឋាននៅភូមិត្រពាំងទាប ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើបានទិញស្រាបៀរមកអង្គុយផឹកនៅលើផ្លូវដែករហូតដល់ស្រវឹងក៏ដេកនៅទីនោះ។ ក្រោយមក ស្រាប់តែមានរថយន្តភ្លើង ០១ ខ្សែ បានបើកឆ្លងកាត់ ក៏ត្រូវរថភ្លើងកិនបណ្តាលឲ្យរងរបួសដាច់ម្រាមដៃ។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព ៧១១ កងពលតូចលេខ ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


