ព័ត៌មានអន្ដរជាតិ
អគ្គលេខាធិការអាស៊ាន៖ ជាប្រធានប្តូរវេនអាស៊ានឆ្នាំនេះ ម៉ាឡេស៊ី តួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពតានតឹងកម្ពុជា-ថៃ
លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន បានអះអាងថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។ លោកអះអាងបែបនេះ នៅក្នុងវេទិកាស្តីពីអាស៊ី និងអាស៊ានលើកទី១៧ នៅក្នុងប្រទេសសិង្ហបុរី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

សារព័ត៌មានThe Straitstimes របស់សិង្ហបុរី បានចុះផ្សាយថា អគ្គលេខាធិការអាស៊ាន លោក Kao Kim Hourn បានគូសបញ្ជាក់ថា ការសម្រេចចិត្តដ៏ម៉ឺងម៉ាត់របស់ប្រធានប្តូរវេនអាស៊ាន គឺប្រទេសម៉ាឡេស៊ី ក្នុងការជួយអន្តរាគមន៍នៅក្នុងជម្លោះដោយអាវុធរវាងកម្ពុជា និងថៃ គឺជារឿងដ៏គួរឱ្យកោតសរសើរណាស់។ តាមលោក Kao Kim Hourn ដោយសារតែការជួយអន្តរាគមន៍សម្របសម្រួលពីសំណាក់ម៉ាឡេស៊ីនេះហើយ ទើបឈានទៅដល់ការមានកិច្ចប្រជុំជជែកពិភាក្សាគ្នារវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង២កម្ពុជា-ថៃ ដែលដំណើរការទៅនៅក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី។
គួរជម្រាបជូនថា នៅក្នុងប្រទេសម៉ាឡេស៊ី ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បាន និងកំពុងបើកកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នាជាមួយភាគីថៃ។ កិច្ចប្រជុំក្រុមលេខាGBC បានចាប់ផ្តើមតាំងពីថ្ងៃទី៤ ដល់ទី៦ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងការពារជាតិ អគ្គមេបញ្ជាការ ក៏ដូចជា មេទ័ពជើងគោកនៃប្រទេសទាំង២។ ជាមួយគ្នានេះ ក៏មានដែរការចូលរួមសង្កេតការណ៍ពីសំណាក់តំណាងសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី។

ម៉ាឡេស៊ី បានដើរតួនាទីសំខាន់នៅក្នុងការសម្របសម្រួលឱ្យមានការចរចារវាងកម្ពុជា និងថៃ និងឈានទៅរកបទឈប់បាញ់មួយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នៅថ្ងៃទី០៥ ខែសីហា ម្សិលមិញនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ លោក Anwar Ibrahim បានរៀបចំដោយគ្រោងបញ្ជូនក្រុមសង្កេតការណ៍មកកាន់ព្រំដែនកម្ពុជា-ថៃ ដើម្បីតាមដានត្រួតពិនិត្យការគោរព និងអនុវត្តបទឈប់បាញ់កម្ពុជា-ថៃ។ ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ ម៉ាឡេស៊ី ក៏កំពុងប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីតាមដានឃ្លាំមើលលើការគោរព និងអនុវត្តបទឈបប់បាញនេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


