ព័ត៌មានជាតិ
ពលករខ្មែរវិលត្រលប់ពីប្រទេសថៃតាមច្រកទ្វារព្រំដែនចាំយាម មានចំនួនជាង៤០០០នាក់
គិតចាប់ពីខែឧសភា មកដល់ត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញ មានពលករខ្មែរជាង៤.០០០នាក់ហើយដែលសម្រេចចិត្តជ្រើសរើសយកច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង សម្រាប់ការឆ្លងដែនរបស់ខ្លួនវិលត្រលប់មកកម្ពុជាវិញ។

លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី៦ ខែសីហានេះថា ក្នុងចំណោមពលករខ្មែរជាង៤.០០០នាក់នេះ មានស្រ្តីចំនួនប្រមាណ១៦០០នាក់ ភាគច្រើនពួកគេធ្វើការនៅខេត្តត្រាត ប្រទេសថៃ។ ការងាររបស់ពលករខ្មែរនៅថៃ មានដូចជា ធ្វើកសិកម្ម ចុះទូកនេសាទ បេះផ្លែឈើ ធ្វើគ្រឿងសង្ហាររឹម និងផ្នែកសេវាកម្មស្នាក់នៅជាដើម។

លោក យល់ សង្វាត បានបន្តថា ក្រៅពីការសម្របសម្រួលស្រង់ស្ថិតិចេញចូលរបស់ពលករខ្មែរ មន្ទីរការងារ បានសហការជាមួយទីភ្នាក់ងារជាតិនិងមុខរបរ ផ្តល់ឱកាសការងារដល់ពលករបានជាង២០០នាក់ផងដែរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង និងតំបន់សេដ្ឋកិច្ចចេជាំង ស្ថិតនៅស្រុកស្រែអំបិល។ ក្រុមពលករខ្មែរទាំងនោះ កំពុងធ្វើការផ្នែកកាត់ដេរ កែច្នៃគ្រឿងសង្ហាររឹម ដំឡើងបង្គាំខ្សែភ្លើង និងផ្នែកឧស្សហកម្មជាច្រើនទៀត។

បច្ចុប្បន្នមន្ទីរការងារ អាជ្ញាធរពាក់ព័ន្ធ និងគ្រឹះស្ថានរដ្ឋ កំពុងបង្កើនការផ្សព្វផ្សាយអំពីការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈជាច្រើនផ្នែកជូនដល់ពលករខ្មែរដែលទើបមកពីថៃក្នុងសហគមន៍ និងផ្តល់ជាព័ត៌មានសម្រាប់ការចាប់អារម្មណ៍ផ្តើមបំពេញការងារនៅក្នុងស្រុក ចៀសវាងការធ្វើចំណាកស្រុកទៅក្រៅប្រទេសទាំងប្រថុយប្រថាន។

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង អះអាងថា បច្ចុប្បន្នប្រាក់ចំណូលកម្លាំងពលកម្មនៅកម្ពុជាមិនចាញ់ប្រទេសជិតខាងឡើយ ពិសេសមានទាំងផ្តល់ប្រាក់បន្ថែម លក្ខខណ្ឌការងារអត្ថប្រយោជន៍ផ្សេងៗ និងផ្តល់បណ្ណ ប ស ស សម្រាប់បុគ្គលិក-កម្មករ ដែលធ្វើការងារបានយូរឆ្នាំទៀតផង។ បើធៀបនឹងប្រទេសជិតខាង បានប្រាក់ខែច្រើនបន្តិចមែន ប៉ុន្តែមិនមានអត្ថប្រយោជន៍ច្រើនដូចនៅកម្ពុជាច្រើននោះទេ ពោលគឺបានរស់នៅជុំគ្រួសារ និងមានសុវត្ថិភាពល្អ។

លោក យល់ សង្វាត បញ្ជាក់ថា ចំពោះបញ្ហាសម្របសម្រួលក្រុមពលករខ្មែរដែលត្រលប់មកពីថៃរបស់អាជ្ញាធរសមត្ថកិច្ច ក៏ដូចជាមន្ទីរពាក់ព័ន្ធ កន្លងទៅតំណាងពលករខ្មែរម្នាក់ៗ បានសម្តែងនូវអំណអរគុណយ៉ាងច្រើនជូនរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តកោះកុង និងមន្ទីរការងារខេត្តដែលយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់ពលករខ្មែរ ខណៈប្រទេសទាំង២កំពុងមានបញ្ហាព្រំដែនរវាងគ្នានិងគ្នា។ ក្រុមពលករដដែល លើកឡើងថា ពួកគេលែងទៅធ្វើការនៅប្រទេសថៃទៀត ព្រោះថៃមើលងាយប្រមាថ និងធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរជាពលករខ្លាំង ស្របពេលថៃ តែងតែចិញ្ចឹមចិត្តចូលឈ្លានពានមកដែលអធិបតេយ្យភាពកម្ពុជាដោយឥតអៀនខ្មាស់៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


