ជីវិតកម្សាន្ដ
ប្រទះឃើញតារាកូរ៉េម្នាកទៀត ដេកស្លាប់នៅក្នុងផ្ទះ
Lee Min (ឈ្មោះពិត Lee Min Young) សមាជិកក្រុម As One បានទទួលមរណភាពក្នុងអាយុ ៤៦ឆ្នាំ។ នាងត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះ កាលពីថ្ងៃទី ៥ ខែសីហា ហើយបច្ចុប្បន្ននេះ អាជ្ញាធរកំពុងស៊ើបអង្កេតជុំវិញករណីស្លាប់ភ្លាមៗដោយពុំដឹងមូលហេតុពិតប្រាកដ។

ទន្ទឹមគ្នានោះដែរ អ្នកតំណាងមកពី BRANDNEW MUSIC បាននិយាយកាលពីថ្ងៃទី ៦ ខែសីហាថា ក្នុងពេលដែលប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើរឿហក្ដី ពួកគេបានស្នើឲ្យសាធារណជនចៀសវាងពីការរំពឹងទុកហួសហេតុរហូតដល់លទ្ធផលផ្លូវការត្រូវបានបង្ហាញឲ្យដឹង។
យោងតាមប្រភពនៅក្នុងឧស្សាហកម្មតន្ត្រី Lee Min នៅតែសកម្មរហូតដល់ថ្មីៗនេះ។ កាលពីខែមិថុនា នាងបានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «Happy Birthday» ហើយក៏បានបង្ហាញខ្លួននៅលើ «Park Bo Gum’s Cantabile» ផងដែរ។
មិត្តភ័ក្តិជិតស្និទ្ធបស់តារាចម្រៀងរូបនេះបានប្រាប់ថា «នាងពិតជាមនុស្សវិជ្ជមានមែន។ នាងទើបតែត្រលប់មកវិញ ហើយកំពុងតែរីករាយនឹងសកម្មភាពរបស់នាង។ ខ្ញុំនៅតែមិនអាចជឿបានថាវាគឺជាការពិតឡើយ»។
ជាងនេះ អ្នកស្គាល់គ្នាម្នាក់ទៀតបានបន្ថែមថា រូបគេទើបតែបានជួបនាងកាលពីសប្តាហ៍មុន។ នាងតែងតែស្មោះត្រង់ និងឧស្សាហ៍ព្យាយាម ដោយលេងភ្លេងទាំងការងារជាគ្រូបង្រៀន។
គួរជម្រាបជូនថា Lee Min បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ១៩៩៩ ក្នុងនាមជាផ្នែកមួយនៃក្រុម As One ដែលមានភាពល្បីល្បាញជាមួយនឹងបទចម្រៀងល្បីៗដូចជា «For You I Long and Resent», «Day by Day», «Don’t Be Silly» និង «Am I the One Who Should Apologize»ជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុណ្យសពតារាសម្ដែង Song Young Kyu ក្លាយជារឿងសោកសង្រេង នៅក្នុងពិភពកម្សាន្តកូរ៉េ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


