កីឡា
អ្នកបាំងកណ្តាល Kochanowski ឈ្នះពាន MVP ក្នុងព្រឹត្តិការណ៍ VNL មានប្រវត្តិមិនធម្មតា
អ្នកបាំងបាល់កណ្តាលរបស់ជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីរូបគេបានឈ្នះពានឯកត្តជនគឺ កីឡាករល្អបំផុត (MVP) ប្រចាំព្រឹត្តិការណ៍លីគបាល់ទះកម្រិតពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ ២០២៥។

នៅក្នុងព្រឹត្តិការណ៍លីគបាល់ទះពិភពលោក FIVB Men’s Volleyball Nations League ឆ្នាំ២០២៥ ដែលទើបបញ្ចប់ថ្មីៗនេះ កីឡាករជម្រើសជាតិ ប៉ូឡូញ Jakub Kochanowski បានឈ្នះពានឯកត្តជន ២ ម្នាក់ឯង គឺពានអ្នកបាំងបាល់កណ្តាលល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ បន្ទាប់ពីជួយឱ្យ ប៉ូឡូញ ឈ្នះជើងឯក។

ជាការពិត នេះអាចថាជារឿងភ្ញាក់ផ្អើលមួយដែរ ដែលកីឡាករវ័យ ២៨ ឆ្នាំកម្ពស់ ១.៩៩ ម៉ែត្រ អាចដណ្តើមបានពាន MVP ក្នុងចំណោមមិត្តរួមក្រុមខ្លាំងៗជាច្រើនដូចជា Wilfredo Leon, Kewin Sasak និងកីឡាករមួយចំនួនទៀត។ យ៉ាងណាបើក្រឡេកមកមើលអំពីស្ថិតិរបស់ Kochanowski នៅក្នុងពាន Nations League ២០២៥ នេះ រូបគេពិតជាដើរតួនាទីសំខាន់មែនទែន ក្នុងនោះក្នុងនាមជាអ្នកបាំងបាល់រូបគេបានបាំងជាប់ការវាយរបស់គូប្រកួតចំនួន ១៤ លើក និងរកបាន ៥៥ ពិន្ទុជូនក្រុមផងដែរ។

កីឡាករ Kochanowski ត្រូវបានគេដឹងថា តែងតែធ្វើបានល្អនៅក្នុងការលេងតំណាងឱ្យក្រុមជម្រើសជាតិ ប៉ូឡូញ។ សម្រាប់ការបង្ហាញខ្លួនកន្លងមក រូបគេទើបឈ្នះពាន MVP លើកទី ១ ប៉ុណ្ណោះ ប៉ុន្តែបើពានឯកត្តជនផ្សេងវិញ រូបគេបានឈ្នះសឹងតែរាប់ភ្លេចទៅហើយ ដូចជាក្នុងពាន VNL រូបគេធ្លាប់ឈ្នះពានអ្នកបាំងបាល់កណ្តាលល្អបំផុតចំនួន ៣ លើក (២០២៣, ២០២៤ និង ២០២៥ )។ ចំណែកក្នុងព្រឹត្តិការណ៍អូឡាំពិក ២០២៤ ដែលជាព្រឹត្តិការណ៍ដ៏ធំក្នុងពិភពលោក រូបគេបានឈ្នះពានអ្នកបាំងបាល់កណ្តាលល្អបំផុត ក្នុងចំណោមកីឡាករល្អៗជាច្រើន។

គួរឱ្យដឹងថា Jakub Kochanowski បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទះដំបូងជាមួយក្រុម SMS PZPS Spala ក្នុងប្រទេស ប៉ូឡូញ នៅឆ្នាំ ២០១៣។ ដោយឡែកបច្ចុប្បន្នរូបគេកំពុងលេងនៅក្លិប PGE Projekt Warszawa ក្នុងលីគប្រទេស ប៉ូឡូញ ហើយកាលពីរដូវកាលមុន ២០២៤-២០២៥ រូបគេបានជួយឱ្យក្រុមបញ្ចប់ការប្រកួតលីគ ដោយឈរនៅចំណាត់ថ្នាក់ទី ៣៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


