សន្តិសុខសង្គម
បណ្ឌិត គិន ភា ថា ពលរដ្ឋខ្មែរគ្រប់ទិសទីមិនភ្លេចឡើយ ចំពោះសុវត្ថិភាព អាយុជីវិតកងទ័ពនៅជួរមុខ និងថៃចាប់ទៅ
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងថា ប្រជាជនកម្ពុជានៅគ្រប់ទិសទី មិនភ្លេចឡើយចំពោះសុវត្ថិភាព និងអាយុជីវិតកងទ័ពកម្ពុជាដែលកំពុងឈរនៅជួរមុខក្នុងសមរភូមិយ៉ាងអង់អាចតទល់ជាមួយការឈ្លានពានរបស់ថៃ និងកងទ័ពកម្ពុជាដែលថៃចាប់យកទៅដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន។

ការលើកឡើងរបស់លោកបណ្ឌិត តាមរយៈការចែករំលែកបន្តនូវការផុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដែលបង្ហោះពីរូបភាពប្រជាជនខ្មែរនៅក្រៅប្រទេសប្រមូលផ្តុំគ្នាគាំទ្រចំពោះកងទ័ពខ្មែរ ក្នុងកិច្ចការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ថៃ និងទាមទារឱ្យដោះលែងទាហានកម្ពុជា ១៨រូប ដែលថៃបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដា។

លោកបណ្ឌិត គិន ភា សរសេរថា៖ “ប្រជាពលរដ្ឋខ្មែរយើងគ្រប់ច្រកល្ហក ក៏មិនដែលភ្លេចមួយវិនាទីណាឡើយ ចំពោះសុវត្ថិភាព និងអាយុជីវិត នៃវីរកងទ័ពយើងដែលទាហានឈ្លានពានសៀមចាប់ជម្រត់យកទៅដោយខុសច្បាប់ ក៏ដូចជាវីរកងទ័ពយើងដែលកំពុងឈរជើងយ៉ាងរឹងមាំក្លាហាននៅសមរភូមិមុខ និងវីរកងទ័ពដែលពលី ពិការ ដើម្បីការពារទឹកដីដែលជាដំណក់ឈាមដូនតា។ ទឹកដីនេះ មួយមីលីម៉ែត្រណាក៏មានដំណក់ឈាមដូនតាយើងដែរ”។

សូមជម្រាបថា នៅក្នុងការផុសរបស់សម្តេចធិបតី បានបង្ហាញពីប្រជាជនខ្មែរជាច្រើនដែលរស់នៅប្រទេសផ្សេងៗ ប្រមូលផ្តុំគ្នាគាំទ្រដល់កងទ័ពកម្ពុជាការពារបូរណភាពទឹកដី និងទាមទារឱ្យដោះលែងទាហានខ្មែរដែលថៃចាប់ទៅ។ សម្តេច ថាសកម្មភាពទាំងអស់នេះ គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ សាមគ្គីឯកភាពជាតិ ដែលជាកត្តាសំខាន់របស់ជាតិខ្មែរ ជាពិសេស គឺបង្ហាញយ៉ាងច្បាស់នូវស្មារតីស្រឡាញ់សន្តិភាព ដេីម្បីឈានទៅបញ្ចប់សង្គ្រាម។ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា៖ “រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដាច់ខាតក្នុងកិច្ចការពារបូរណភាពភាពទឹកដី និងការដោះស្រាយបញ្ហាជម្លោះដោយសន្តិវិធី ដើម្បីបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃអោយបានឆាប់រហ័ស”។
ក្នុងការផុសដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា កម្ពុជាមិនភ្លេចយោធិនកម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់កងទ័ពថៃនោះទេ។ ទន្ទឹមនោះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តព្យាយាមគ្រប់យន្តការ ដើម្បីទាមទារឱ្យមានការដោះលែងទាហានខ្មែរមកកម្ពុជាវិញឆាប់រហ័សបំផុត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


