ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត​មន្ត្រីជាន់ខ្ពស់​បក្ស​ហ៊្វុន​ស៊ិនប៉ិច​ចំនួន​៤​រូប ត្រូវ​បាន​បញ្ចប់​សមាជិក​ភាព ដោយសារ​តែ​ឌឺ​ជាមួយ​ព្រះអង្គ

ភ្នំពេញ​ ៖ គួរ​ឲ្យ​សោកស្តាយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន​៤​រូប ដែល​បាន​ដង្ហែ​តាម​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច អស់​រយៈពេល​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​ប្រធាន​ស្តីទី​គណបក្ស គឺ​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ សម្រេច​បញ្ចប់សមាជិកភាព​ពី​គណបក្ស ដោយសារ​តែ​ឌឺ​ជាមួយ​ព្រះអង្គ នេះ​បើតាម​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​។

ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង​៤​រូប ដែល​ត្រូវ​បញ្ចប់​សមាជិកភាព​នោះ រួមមាន ទី​១. លោក យូ ហុកគ្រី អតីត​អនុប្រធាន​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ទី​២. លោក ប៉ោ ប៊ុន​ស្រ៊ឺ អតីត​អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទី​៣. លោក ញ៉េប ប៊ុនជិន អតីត​អនុប្រធាន​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច និង​ទី​៤. លោក វ៉ាន់ សុផាន់​ណា អតីត​អគ្គលេខាធិការ​រង​ប្រតិបត្តិ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​។ អតីត​ជាន់ខ្ពស់​ហ៊្វុន​ស៊ិនប៉ិច​ទាំង​៤​រូបនេះ ត្រូវ​បាន​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ បញ្ចប់​ពី​តួនាទី​ខាងលើ កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ត្រូវ​បាន​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ តែ​មន្ត្រី​ទាំងនោះ​មិន​ទទួល​យក ហើយ​បាន​ប្រកាស​លាលែង​ចេញ​វិញ ដោយ​សំអាង​ថា ពួកគាត់​គ្មាន​សមត្ថភាព​ធ្វើការ ប៉ុន្តែ​ការលាលែង​មិន​ទទួលយក​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ព្រឹទ្ធាចារ្យ​នោះ ត្រូវបាន​គណបក្ស​អះអាង​ថា ជា​ការ​ឌឺ​ឲ្យ​ប្រធាន​បក្ស​។

លោក ណុប សុធា​រិ​ទ្ធ ជា​អ្នកនាំពាក្យ​ថ្មី​របស់​គណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​២១ ខែសីហា ថា ការ​សម្រេច​បញ្ចប់​សមាជិកភាព​មន្ត្រី​ជាន់​ជាន់ខ្ពស់​ចំនួន​៤​រូបនេះ ដោយសារ​តឬ​ឌឺ​ជាមួយ​ព្រះអង្គ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា ទីមួយ​លោក​សព្វព្រះទ័យ​ថា មិន​គោរព​នូវ​ការ​ឡាយ​ព្រះហស្ថលេខា​របស់​បិតា​លោក ទី​ពីរ​ទម្រង់​លិខិតស្នើ​នោះ​ខុស ពីព្រោះ​សម្តេចក្រុមព្រះ​បាន​ឡាយព្រះហស្ថលេខា​មក​ឲ្យ​បុត្រ​របស់​លោក​តាំងពី​ថ្ងៃទី​០៨ ដូច​ភាសា​មួយ​គេ​ថា “​ឌឺ​” ការ​ឡាយ​ព្រះហស្ថលេខា គឺត្រូវធ្វើ​តាម ដូច្នេះ​ព្រះអង្គ​រុញ​ទូក​បណ្តោយ​ទឹក​តែ​ម្តងទៅ​”​។

​ជា​ការ​កត់សម្គាល់ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ផ្ទៃក្នុង​របស់​គណបក្ស​រាជា​និយម​ហ៊្វុន ស៊ិនប៉ិច ហាក់​មានការ​រង្គោះរង្គើ​រ​ផ្ទៃក្នុង​យ៉ាងខ្លាំង បន្ទាប់ពី​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែលជា​បុត្រា​ច្បង​របស់​សម្តេចក្រុមព្រះ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ស្ដីទី​គណបក្ស ខណៈ​ដែល​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុង​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាព​នៅ​ប្រទេស​ថៃ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114