ព័ត៍មានទាន់​ហេតុការណ៏
Search

សាន ផានិត បញ្ជាក់​លើ​ករណី​មិត្ត​រួម​អាជីព សា​វិ​ន ហ្វី​លី​ព លួច​ចម្លង​ស្តាយ​ដូច​ខ្លួន

ភ្នំពេញ ​៖​ នេះ​ជា​រឿង​ ដែល​ប្លែក​ និង​ចាប់អារម្មណ៍​សម្រាប់​ទស្សនិកជន​អ្នកគាំទ្រ​ បន្ទាប់ពី​តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព ថ្មីៗ​នេះ​បាន​ទម្លាយ​រូបភាព​នៃ​ការ​លួច​ចម្លង​ស្តាយ​តាម​តារាចម្រៀង​ប្រុស​រួម​អាជីព​សិល្បៈ​ដូចគ្នា​គឺ​លោក សាន ផានិត បង្ក​ឲ្យ​មានការ​បញ្ចេញ​ប្រតិកម្ម​ពី​សំណាក់​សាមីខ្លួន​លោក សាន ផានិត​។​

ស្តាយ​ដែល​ត្រូវបាន​តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព ជ្រើ​ស​រើស​ការលេង​ខ្លួន​ដូច​តារាចម្រៀង​ម្ចាស់​បទ ទូរស័ព្ទ​ប្រាប់​ផង គឺ​លោក សាន ផានិត នោះ​គឺ​ត្រង់ចំណុច​នៃ​ការលេង​ម៉ូដ​សក់​ត្រងោល​ និង​មាន​រំលេច​ជាមួយ​ពុកមាត់​ដុះ​រ៉ុយ​ៗ​ភ្ជាប់​នឹង​ការថតរូប​បែប​លក្ខណៈ​បងធំ​តួ​សម្តែង​ក្នុង​សាច់រឿង​។​

ដោយសារ​មាន​ការ​បង្ហោះ​រូបភាព​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​លើក​ការប្រៀបធៀប​គ្នា​ថា ​ស្តាយ​របស់​លោក សា​វិ​ន ហ្វី​លី​ព និង​លោក សាន ផានិត មាន​សណ្ឋាន​ដូចគ្នា​នេះ​ហើយ ​ទើប​មានការ​ចេញមុខ​បកស្រាយ​ពី​សំណាក់​សាមីខ្លួន​លោក សាន ផានិត ថា​លោក សា​វិ​ន ហ្វី​លី​ព ពុំមាន​ចេតនា​លួច​ចម្លង​ស្តាយ​របស់ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​នោះទេ​ ពោលគឺ​ជាការ​ព្រមព្រៀង​និង​ឯកភាពគ្នា​ប៉ុណ្ណោះ​។​

លោក សាន ផានិត បាន​បញ្ជាក់ថា សា​វិ​ន ហ្វី​លី​ព មិនបាន​លួច​ចម្លង​ស្តាយ​អច្ឆរិយៈ​របស់ខ្ញុំ​ទេ គឺ​គាត់​បាន​ពិភាក្សា សុំ​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ខ្ញុំ​កាលពី​ខែ​មុន លើស​ពី​ហ្នឹង​ខ្ញុំ​ក៏បាន​ជំរុញ​ឲ្យ​មិត្ត​ភក្ដិ​លេង​ស្តាយ​ត្រងោល​រលោង ពុក​ម៉ា​ត់រ៉ុយៗ​ដូចគ្នា​ដែរ​។​

សូមបញ្ជាក់ថា​ តារា​សម្តែង​លោក សា​វិ​ន ហ្វី​លី​ព និង​លោក សាន ផានិត គឺជា​មិត្តភក្តិ​សិល្បៈ​រួម​អាជីព​ជាមួយគ្នា​មាន​រយៈពេល​យូរ​ឆ្នាំ​មកហើយ។ ម្យ៉ាងទៀត​តារា​ប្រុស​ទាំង​ពីររូប​ខាងលើនេះ​កន្លងមក​តែង​បង្ហាញ​សកម្មភាព​ការងារ​មនុស្សធម៌​តាមរយៈ​ការចុះ​ចែក​អំណោយ​ដល់​កុមារ​ខ្វះខាត​នៅតាម​សហគមន៍​មួយចំនួន​ជាដើម៕