ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ប៉ុស្តិ៍​ចតុមុខ ​ឃាត់ខ្លួន​ជនសង្ស័យ​ជំនាញ​ខាង​លួច​ស្លាក​លេខ​រថយន្ត​ម្នាក់

ភ្នំពេញ ​៖ ​ជនសង្ស័យ​ជំនាញ​ខាង​ដើរ​លួច​ស្លាក​លេខ​រថយន្ត​គេ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍ចតុមុខ​ ខណ្ឌដូនពេញ​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​ស្លាក​លេខ​រថយន្ត​ចំនួន​៣​គ្រឿង​ផងដែរ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ថ្ងៃ​សុក្រ​១៣​កើត​ខែស្រាពរណ៍ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៥​និង​៣០​នាទី​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាល​ចតុ​មុខ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពីបទ លួច​(​ស្លាក​លេខ​រថយន្ត​)​នៅ​ចំណុច​មុខផ្ទះ​លេខ​២​អឺ​០​ផ្លូវ​លេខ​២៤៦​ភូមិ​ទី​១​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ​ឡី រិ​ទ្ធ​សម្ផ​ស្ស ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ប្រាកដ​ មាន​ទីលំនៅ​ផ្ទះ​លេខ​២២៣​ផ្លូវ​លេខ​១៣​ភូមិ​ទី​៣​ សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

ចំណែក​វត្ថុ​តាង​ចាប់​យក​បាន​រួមមាន​ស្លាក​លេខ​រថយន្ត ភ្នំពេញ​2Y-5760 មុខ​និង​ក្រោយ​(​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ជួប ផាណិត ) ស្លាក​លេខ​រថយន្ត ភ្នំពេញ​2AQ 4997 មុខក្រោយ​(​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​សាត សម្បត្តិ​)​។​ស្លាក​លេខ​រថយន្ត​ភ្នំពេញ 2AP 9217 មុខ ក្រោយ​(​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ខា​ហ្គី មៃ​យ៉ សូ​រ៉ៃ​យ៉ាម៉ា​ថា​)​។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​ជនរងគ្រោះ ទី​១.​ឈ្មោះ​ជួប ផាណិត ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ផ្ទះ​លេខ​២​អឺ​០​ ផ្លូវ​លេខ​២៤៦​ភូមិ​ទី​១​ សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ទី​២.​ឈ្មោះ​សាត សម្បត្តិ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​ជនជាតិ​ខ្មែរ​មុខរបរ​លក់ដូរ​មាន​ទីលំនៅ​ផ្ទះ​លេខ​១៣​ ផ្លូវ​លេខ​២៤៦ ​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។ និង​ជនរងគ្រោះ​ទី​៣.​ឈ្មោះ​ខា​ហ្គី​ម៉ៃ​យ៉ សូ​រ៉ៃ​យ៉ាម៉ា​ថា ភេទ​ស្រី ​អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​មុខរបរ​សិល្បករ មាន​ទី​លំ​នៅ​ផ្ទះ​លេខ​១៣៦​អឺ​២​ ផ្លូវ​លេខ​១៤៨​សង្កាត់​ផ្សារកណ្តាល​ទី​២​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។

នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ចតុមុខ​បាន​បញ្ជាក់​ទៀត​ថា ​ជនសង្ស័យ​ត្រូវ​បង្ក្រាប​បាន​ខណៈ​ដែល​ជនរងគ្រោះ​ឈ្មោះ​ជួប ផាណិត​ម្ចាស់​រថយន្ត​ម៉ាក​RAV4 ពាក់​ស្លាក​លេខ​2Y-5760​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​កាន់​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន ​នៅ​កោះ​ពេជ្រ​ក៏​នាំ​ខ្លួន​មក​ប្រគល់​ជន​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ចតុមុខ​ឈាន​ដល់​ឆែក​ឃើញ​ស្លាក​លេខ​ពី​ម្ចាស់​ទៀត​តែម្តង​។

សមត្ថកិច្ច​បញ្ជាក់​ថា ជ​ន​សង្ស័យ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ដោយ​យោង​តាម​ការធ្វើ​តេស្ត​ទឹកនោម​។​ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114