ព័ត៍មានទាន់​ហេតុការណ៏
Search

បង្កើន​បរិយាកាស និង​សោភ័ណភាព​គេហដ្ឋាន ​ឱ្យ​កាន់តែ​ល្អឥតខ្ចោះ​ ​ជាមួយ SAMSUNG QLED TV 2018

ទស្សនីយភាព​លើ​អេក្រង់​ដ៏​ទំនើប និង​ជាទី​ពេញចិត្ត​បំផុត បានមក​ដល់​ហើយ ជាមួយ QLED TV ដែលជា​ទូរទស្សន៍​ប្រើ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ Qunatum dot ផ្ដល់នូវ​ពណ៌​ដិត​ច្បាស់ សាច់​ម៉ដ្ដ​ខៃ រស់​រវើក ជាមួយ​ពន្លឺ​ភ្លឺ​ថ្លា ដូច​ទិដ្ឋភាព​ខាងក្រៅ ១០០%​។​ ជាមួយ​ជម្រើស​ពណ៌​ពេញលេញ ក្នុង​ការធ្វើ​ឲ្យ​ពន្លឺ​ក្លាយជា​ពណ៌​ច្បាស់​ រស់​រវើក​បច្ចេកវិទ្យា Qunatum dot ជួយ​ចម្រោះ​ពណ៌ ឲ្យ​ច្បាស់​ល្អឥតខ្ចោះ​គ្រប់​ចំណុច និង​គ្រប់​ប្រភេទ​ពណ៌​ ឥត​ខ្វះចន្លោះ​ត្រង់ណា​ឡើយ ធ្វើ​ឲ្យ​អ្នក​អាច​ទស្សនា ​ពី​គ្រប់​មុំ​នៃ​អេក្រង់​ដ៏​ទំនើប​នេះ ជាមួយ​កម្មវិធី​កម្សាន្ត​នានា​បាន ច្បាស់​ដូច​ធម្មជាតិ​ពិត ១០០% ។

បន្ថែម​លើ​នេះ​ទៀត លើ​បច្ចេកវិទ្យា HDR10+ ដែលជា​ដំណើរការ​ដោយឡែក​បង្កើន​វិសាល​គម​ន៍​ពន្លឺ​ដិត​ច្បាស់ លេចធ្លោ គ្រប់​មុំ គ្រប់​ចំណុច និង​គ្រប់ពេល ទូរទស្សន៍​មួយ​នេះ ក៏មាន​បំពាក់​ម៉ាស៊ីន Q Engine ដែលជា Processor មាន​សមត្ថភាព​ខ្ពស់បំផុត ក្នុងការ​វិភាគ​ភ្លាមៗ ​គ្រប់​វិនាទី​នៃ​រូបភាព ដើម្បី​កែ​ពណ៌ និង​ពន្លឺ​ឲ្យ​ដូច​ធម្មជាតិ​ពិតៗ​។

រូប​រចនា​ស្ដើង កញ្ចក់​ពេញ​គែម ខ្សែ​ឌុយ​បង្កប់​មិន​លៀន​ចេញ និង​គ្មាន​ជើង​ប៉ោង​ក្រោយ ស័ក្តិសម​នឹង​មុខងារ​ទំនើបៗ​ចុងក្រោយ ដែល​នាំមក​នូវ​ការ​សម្សា​ន្ត​ជាទី​ពេញចិត្ត ឥត​ទាក់ភ្នែក គ្មាន​ការរំខាន​។ ដើម្បី​នាំមក​នូវ​ទូរទស្សន៍​មួយ​ដែល​កាន់តែ​ពិសេស​បំផុត​នោះ សាម​សុង​ខិតខំ​កាត់បន្ថយ​ចំណុច ​ប៉ះពាល់​អារម្មណ៍​កម្សាន្ត និង​សោភណភាព​របស់​ទូរទស្សន៍​ទំនើប​។

ទូរទស្សន៍ QLED TV មាន​បច្ចេកវិទ្យា​ឈានមុខ​គេ ដែល​ភ្ជាប់​មកជា​មួយ​នូវ​រូបរាង​ដ៏​ល្អឥតខ្ចោះ​ដែល​ផ្ដល់នូវ​ទស្សនី​ភាព​យ៉ាងច្បាស់​ត្រជាក់​ភ្នែក សម្រាប់​អ្នកទស្សនា​។ រាល់​មុខងារ​ឆ្លាត​វៃ​ ដែល​អតិថិជន​ត្រូវការ មានមក​ជាមួយ​បច្ចេកវិទ្យា​ដ៏​ទំនើប​ចុងក្រោយ លើ​កញ្ចក់​ទូរទស្សន៍​ថ្មី Samsung QLED TV​។​

QLED TV ក្លាយជា​ទូរទស្សន៍​ក្នុង​ក្ដី​សុបិន​របស់​មនុស្ស​គ្រប់រូប ព្រោះ​វា​នាំមក​នូវ​បទពិសោធ​ដ៏​ថ្មី​សន្លាង ​ដែល​អតិថិជន​ពុំ​ធ្លាប់​ទទួលបាន​ពីមុនមក​។

​សព្វថ្ងៃនេះ QLED TV មាន​លក់​នៅតាម​បណ្ដា​ហាង​អេ​ឡិ​ក​ត្រូ​និក​ទំនើបៗ ​មួយចំនួន​ដូចជា ….​ស៊ុន​ស៊ី​ម៉ិច​កូ​, K4, AEON Mall , KM Center, KLD3 -​ល​-​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ទូរទស្សន៍ QLED TV សូម​ទាក់ទង​មក​លេខ​ទូរស័ព្ទ​1800 32 32 20​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684