ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ប៉ូលិស ​បញ្ជូន​ខ្លួន​ក្រុម​រកស៊ី​ចងការ​ប្រាក់​ ជនជាតិ​ចិន​​​​៣​នាក់​ទៅ​សាលាដំបូង​ខេត្ត ព្រះសីហនុ ក្នុង​រឿង​ចាប់​ជនជាតិ​ចិន​ដូចគ្នា​បង្ខាំង​ទារប្រាក់

ព្រះសីហនុ ​៖ ​ជនជាប់សង្ស័យ​រកស៊ី​ចងការ​ប្រាក់ ជា​ជនជាតិ​ចិន​ចំនួន​០៣ នាក់ ក្រោយ​ពេល​បញ្ចប់​ការ​សាក​សួរ ពាក់ព័ន្ធ​បទល្មើស​ចាប់​ជនរងគ្រោះ​ជា​ជន​ជាតិចិន​ដូចគ្នា ឃុំឃាំង ធ្វើ​ទារុណកម្ម​ជំរិត ទារប្រាក់​ចំនួន​៤០០០​ដុល្លា នៅក្នុង​សណ្ឋាគារ ហ្វូ​វជី​ង ស្ថិតនៅ​ក្រុមទី​៧ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ កន្លង ទៅ នេះ ត្រូវបាន សម្រេច​កិច្ច ប៉ូលិស សម្រេច​កសាង សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ហើយ នៅ​រសៀល​ ថ្ងៃទី​២៥ ខែ​សីហា​ ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។

សមត្ថកិច្ច​ប៉ូលិស បាន​បញ្ជាក់​ថា ករណីនេះ​ បាន​កើត​ឡើង​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៨ ហើយ​ត្រូវបាន​ចាប់​ខ្លួន​ជនជាប់សង្ស័យ​នៅ​ថ្ងៃទី ២៤ តាម​បណ្តឹង របស់ មិត្ត​​​ភក្ដិ ជនរងគ្រោះ។​

ជនជាប់សង្ស័យ​ខាងលើ​មានឈ្មោះ ទី​១-​ឈ្មោះ WANG LE PIN ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ២-​ឈ្មោះ LU MING JIAN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, និង ៣-​ឈ្មោះ XIAO SONG ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៣ ជា​ជន​ជាតិចិន មានមុខ​របរ ចងការ ប្រាក់​ក្នុង កាស៊ីណូ ស្នាក់នៅ ក្រុម​ទី​៧ ភូមិ​២ សង្កាត់​២ ក្រុង​ព្រះសីហនុ ដូចគ្នា។ ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ YANG JIE ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ត្រូវបាន ក្រុម​ជនសង្ស័យ ចាប់ យក ទៅ​បង្ខាំង ធ្វើ​ទារុណកម្ម ក្នុង​សណ្ឋាគារ​ហ្វូ​វជី​ង​បន្ទប់​លេខ ២០៥ ដោយសារ ជំពាក់​លុយ ក្រុម​ជនសង្ស័យ​ចំនួន​៤០០០​ដុល្លារ​។​

គួរបញ្ជាក់​ផង​ដេរ​ថា ​ករណីនេះ​កើត ឡើង​ដោយសារ ជនរងគ្រោះ​បាន​ចងការ​ប្រាក់ ពី​ក្រុម​ជនសង្ស័យ ជា​កាក់​ចំនួន​៤,០០០​ដុល្លារ ដើម្បី​លេងល្បែង​ក្នុង​កាស៊ីណូ​។ តែ​ដល់ពេល លេង​ចាញ់​អស់​លុយ​ហើយ​គ្មាន​លុយ​សង​ជនសង្ស័យ ក៏ត្រូវ​ជនសង្ស័យ​ចាប់​ឃុំ​ក្នុង​បន្ទប់ ដើម្បី​ឲ្យ​ជនរងគ្រោះ​ទាក់ទង​ទៅ​ក្រុម​គ្រួសារ បងប្អូន ឬ​មិត្ត​ភក្ដិ​រកលុយ មក​សង​ពួកគេ​ទើប ពួកគេ​ដោះលែង​វិញ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114