ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​កម្មវិធី​បាល់ទាត់​ពានរង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន លើក​ទី​២ ជា​ផ្លូវការ​

ការប្រកួត​បាល់ទាត់​ពាន​រង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន លើក​ទី​២ ឆ្នាំ​២០១៨ បាន​បើក​ជា​ផ្លូវការ​ហើយ កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​២៦​ ខែ​សីហា នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​សម្តេច​ពញា​ចក្រី​ហេង​សំរិន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បើក​ការប្រកួត​នេះ។

លោក ធុល នាង ដែលជា​ទីប្រឹក្សា​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​កា​រប្រកួត បាន​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ” លើក​ទី​២​ឆ្នាំ​២០១៨ នេះ ជា​ព្រឹត្តិការណ៍​ធំ​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​មួយចំនួន​នៅ​កម្ពុជា ដោយសារ​មាន​ក្រុម​ចូលរួម​រហូតដល់​២១​ក្រុម ខុសប្លែក​កាល​លើក​ទី​១​ឆ្នាំ​២០១៧ ដែល​មានតែ​១៦​ក្រុម​នោះ។​ ព្រឹត្តិការណ៍​នេះ មាន​រយៈពេល​ពីរ​ខែ ដោយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២០​ខែតុលា​ឆ្នាំ​២០១៨។​

លោក ធុល នាង បាន​អោយដឹងទៀតថា ការប្រកួត​ក្នុង​រដូវ​កាល​ទី​១ យើង​ទទួលបាន​ជោគជ័យ​និង​បាន​បទពិសោធន៍​ច្រើន​ដូច្នេះហើយ ទើប​យើង​សម្រេច​បន្តធ្វើ​រដូវ​កាល​ថ្មី នៅ​ឆ្នាំនេះ។ ទោះបី​ឆ្នាំនេះ ពុំមាន​ការអនុញ្ញាត​ឲ្យ​កីឡាករ​បរទេស​ចូល​លេង​ក្តី តែ​បានការ​អនុញ្ញាតអោយ​កីឡាករ​MCL​និង​MCL II ចាប់ពី​ឆ្នាំ​២០១៧​ដល់​ឆ្នាំ​២០១៨ ​​​​ចូលរួម​ប្រកួត​បាន​ពីរ​កម្រិត​ក្នុង​មួយកម្រិត​(៤​នាក់​) ។ ហើយ​ប្រាក់រង្វាន់​ឆ្នាំនេះ ក៏​កើន​ជាង​លើក​ទី​១​ដែរ ។​

សម្រាប់​រង្វាន់​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​”​លើក​ទី​២​ឆ្នាំ​២០១៨​នេះ នឹង​ទទួលបាន​ទឹកប្រាក់​៣២.០០០.០០០​រៀល​ស្មើ​៨.០០០​ដុល្លារ​អាម៉េរិក និង​មេដាយមាស​៣០​គ្រឿង ។ ចំពោះ​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​២០.០០០.០០០​រៀល​ស្មើ​៥.០០០​ដុល្លារ​អាម៉េរិក​និង​មេដាយប្រាក់​៣០​គ្រឿង លេខ​៣ បាន​១៤.០០០.០០០​រៀល​ស្មើ​៣.៥០០​ដុល្លារ​អាម៉េរិក​និង​មេដាយសំរិទ្ធ​៣០​គ្រឿង ។​ក្រៅពីនេះ នៅមាន​រង្វាន់​សម្រាប់​ក្រុម​លេង​ល្អ​ទទួលបាន​៦​លាន​រៀល (៨​ក្រុម​ចុងក្រោយ​) អ្នក​ទាត់​ចូល​ទី​ច្រើនជាងគេ ២​លាន​រៀល​(​ចាប់​គិតពី​វគ្គ​១/៤) និង​រង្វាន់​សម្រាប់​អ្នកចាំទី​ល្អ​ជាងគេ ទទួលបាន​២​លាន​រៀល​(៤​ក្រុម​ចុងក្រោយ​)​។​

សម្រាប់​រង្វាន់​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​”​លើក​ទី​២​ឆ្នាំ​២០១៨​នេះ នឹង​ទទួលបាន​ទឹកប្រាក់​៣២.០០០.០០០​រៀល​ស្មើ​៨.០០០​ដុល្លារ​អាម៉េរិក និង​មេដាយមាស​៣០​គ្រឿង ។ ចំពោះ​ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​២០.០០០.០០០​រៀល​ស្មើ​៥.០០០​ដុល្លារ​អាម៉េរិក​និង​មេដាយប្រាក់​៣០​គ្រឿង លេខ​៣ បាន​១៤.០០០.០០០​រៀល​ស្មើ​៣.៥០០​ដុល្លារ​អាម៉េរិក​និង​មេដាយសំរិទ្ធ​៣០​គ្រឿង ។​ក្រៅពីនេះ នៅមាន​រង្វាន់​សម្រាប់​ក្រុម​លេង​ល្អ​ទទួលបាន​៦​លាន​រៀល (៨​ក្រុម​ចុងក្រោយ​) អ្នក​ទាត់​ចូល​ទី​ច្រើនជាងគេ ២​លាន​រៀល​(​ចាប់​គិតពី​វគ្គ​១/៤) និង​រង្វាន់​សម្រាប់​អ្នកចាំទី​ល្អ​ជាងគេ ទទួលបាន​២​លាន​រៀល​(៤​ក្រុម​ចុងក្រោយ​)​។​
មានប្រសាសន៍​បើក​កម្មវិធី​ប្រកួត​ជា​ផ្លូវការ លោករ​ដ្ខ​មន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា វង សូត បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​ជា​ឱកាស​ថ្មី​មួយទៀត​សម្រាប់​យុវជន​កម្ពុជា​ក្នុងការ​ជួបជុំគ្នា រឹតចំណង​មិត្តភាព សាមគ្គីភាព តាមរយះ​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន លើក​ទី​២ ដែល​នឹងធ្វើ​ឲ្យ​យុវជន​ស្វែងយល់​ពីគ្នា និង អត់ឱន​ឲ្យ​គ្នា​ទៅវិញទៅមក​។​

លោក​បាន​កោតសរសើរ​ដល់​គណ​៖​កម្ម​ការរៀបចំ​ការប្រកួត​ថា ការរៀបចំ​លើក​ទី​២​នេះ ល្អប្រសើរ​ជាង​លើក​មុន ដែលមាន​ប្រាក់រង្វាន់​ច្រើនជាង​មុន ដែល​លោក​គិតថា វិស័យ​កីឡា​នៅ​កម្ពុជា ពិសេស​កីឡាបាល់ទាត់​បាននិងកំពុង​បោះជំហាន​ទៅមុខ​ហើយ ដែល​សង្ឃឹមថា ក្នុង​ឆ្នាំ​២០២៣​ខាងមុខ​ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នោះ កម្ពុជា​នឹងមាន​ធនធាន​កីឡាករ​ច្រើន ដើម្បី​ចូលរួម​ប្រកួត​និង​ដណ្តើមបាន​មេដាយ​ច្រើន​ជូន​ជាតិ​មាតុភូមិ ។​

សូមបញ្ជាក់ថា ក្រុមបាល់ទាត់​ចំនួន​២១​ក្រុម ដែល​បាន​ចូលរួម​ការប្រកួត​នេះ គឺ​បែង​ចែកជា​៤​ពូ​ល ក្នុងនោះ​ពូ​ល​A មាន​ក្រុម​TN KANDAL, សម្ព័ន្ធ​គ​.​ស​.​ន​.​ប​.​ក​, ដោ​ន​ថោ​ន​ស្ព័ត​,​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ និង​ក្រុម​យ៉ា​រ៉ា​យ៉ា​រ័ត្ន ។​ពូ​ល​B មាន​ក្រុម​សម្ព័ន្ធ​យុវជន​មូ​ស្លិ​ម​កម្ពុជា​,​យុវជន​បៃតង ,​បូរី​រ៉ាត់​អ្វែ​ហ្វ​ស៊ី ,​បាសាក់ អែ​ហ្វ​ស៊ី និង​KMH ACADEMY ។​ពូ​ល​C មាន​ក្រុម ពិស្ណុការ​អែ​ហ្វ​ស៊ី ,​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​,​យុវជន​វត្តវ៉ា​រិន្ទ​ព្រែកលៀប​,ISI GROUP UNITED និង​ព្រះខ័ន​រាជ​ស្វាយរៀង U19 ។​ពូ​ល​D មាន​ក្រុម​អាណាចក្រ​បៃតង ,​ទន្សោង អែ​ហ្វ​ស៊ី​,​យុវជន​ស្វាយជ្រុំ ,AVATAR FC និង​X.SPORT FC ។​

ការប្រកួត​គឺ​លេង​តាមច្បាប់​ល្បែង​របស់​FIFA ដែល​ក្នុងចំណោម​ក្រុម​ទាំង​២១​នេះ ត្រូវ​ចែកជា​៤​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម លើកលែងតែ​ពូ​ល​C មាន​៦​ក្រុម ប្រកួត​ជម្រុះ​យក​លេខ​១ លេខ​២ ក្នុង​ពូ​ល​នីមួយៗ ទៅ​ប្រកួត​វគ្គ​បន្ត ដោយ​សរុប​ការប្រកួត​ទាំងអស់​មាន​៥៣​ប្រកួត​។

សំរាប់​ការប្រកួត​ថ្ងៃ​បើក​កម្មវិធី​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​នេះ មាន​២​ប្រកួត គឺ​ក្រុមបាល់ទាត់​ពិ​ស្នុ​ការ លេង​ឈ្នះ​ក្រុមយុវជន​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​លទ្ធផល​៣​ទល់ ២ និង​មួយ​ប្រកួត​ទៀត​ក្រុម​ធី​អិន កណ្តាល​អេ​ហ្វ​ស៊ី លេង​ស្មើ​ជាមួយ ក្រុម​សម្ព័ន្ធ​គ​.​ស​.​ន​.​ប​.​ក ១ ទល់ ១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114