ព័ត៍មានទាន់​ហេតុការណ៏
Search

UN៖ ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​អាច​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​យេ​មែន

ក្រុម​អ្នកជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​ កាលពី​ថ្ងៃ​អង្គា​រថា ការវាយប្រហារ​ពី​អាកាស​របស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​សង្គ្រាម​យេ​មែន​បាន​បណ្ដាល​ឲ្យ​មាន​ជន​ស៊ីវិល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​នៅ​តាម​ទីផ្សារ កន្លែង​រៀប​អាពាហ៍ពិពាហ៍ ​និង​លើ​ទូក​នេសាទ​ ដែល​មាន​មួយចំនួន​អាច​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ដឹកនាំ​សម្ព័ន្ធភាព​នៃ​រដ្ឋ​អារ៉ាប់​និកាយ​និកាយ​ស៊ុន​នី​គាំទ្រ​ដោយ​លោកខាងលិច​មួយ​ដែល​កំពុង​ព្យាយាម​ស្ដារឡើងវិញ​នូវ​រដ្ឋាភិបាល​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​របស់​ប្រធានាធិបតី​យេ​មែន​លោក Abd-Rabbu Mansour Hadi ដែល​ត្រូវបាន​បណ្តេញ​ចេញពី​រដ្ឋ​ធានី Sanaa ក្នុង​ឆ្នាំ​២០១៥​ដោយ​ក្រុម Houthi សម្ព័ន្ធ​អ៊ីរ៉ង់​។​

ក្រុម​នេះ​និយាយថា អ្នក​ប្រយុទ្ធ​នៃ​ចលនា Houthi បាន​បាញ់​មី​ស៊ី​ល​ដាក់​អារ៉ាប៊ីសាអ៊ូឌីត បិទ​ការដឹកជញ្ជូន​គ្រឿង​ផ្គត់ផ្គង់​ទៅ​ទីក្រុង Taiz និង​បាន​បាញ់​គ្រាប់ផ្លោង​លើ​ទីក្រុង​យុទ្ធសាស្ត្រ​មួយ​នេះ​ពី​តំបន់​ខ្ពង់រាប​។ ក្រុម​នេះ​បាន​បន្ថែមថា ពួកគេ​ក៏បាន​អនុវត្ត​ការធ្វើ​ទារុណកម្ម​ផងដែរ​។​

ក្រុម​អ្នកជំនាញ​ឯករាជ្យ​បាន​និយាយ​នៅក្នុង​របាយការណ៍​លើកដំបូង​របស់​ពួកគេ​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ថា កងកម្លាំង​ក្រុមចម្រុះ​បានដាក់​កំហិត​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​កំពង់ផែ​សមុទ្រ​ក្រហម​និង​ព្រលានយន្តហោះ Sanaa ដោយ​មិន​ឲ្យ​មាន​គ្រឿង​ផ្គត់ផ្គង់​សំខាន់ៗ​ទេ​ដែល​នេះ​ជាហេតុ​អាច​បង្ក​ទៅជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ​។​

ក្រុម​សង្កេតការណ៍​បាន​និយាយ​ថា “​ការវាយប្រហារ​ពី​អាកាស​ដោយ​ក្រុមចម្រុះ​បាន​បណ្តាល​ឲ្យ​មាន​ជន​ស៊ីវិល​ស្លាប់​និង​របួស​ជាច្រើន​ក្នុង​រយៈពេល​បី​ឆ្នាំ​កន្លង​មក។ ការវាយប្រហារ​ពី​អាកាស​បែបនេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តំបន់​លំនៅដ្ឋាន ទីផ្សារ ពិធី​បុណ្យសព ពិធីមង្គលការ កន្លែង​ឃុំឃាំង ទូក​ជន​ស៊ីវិល​និង​សូម្បីតែ​ទីតាំង​ពេទ្យ​”​។​

ការស៊ើបអង្កេត​របស់​ខ្លួន​លើ​ឧប្បត្តិហេតុ​ចំនួន​១១​ដង ​បាន​លើកឡើង​នូវ​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ដំណើរការ​កំណត់​គោលដៅ​ ដែល​បាន​អនុវត្ត​ដោយ​ក្រុមចម្រុះ។ ការវាយប្រហារ ​ដែល​មិន​យកចិត្តទុកដាក់​លើ​មនុស្ស​ឬ​រចនាសម្ព័ន្ធ​ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​គឺជា​ការ​រំលោភ​ច្បាប់៕
REUTERS


TAG