ព័ត៍មានទាន់​ហេតុការណ៏
Search

​អ្នករកស៊ី នាំចូលនូវ​ផលិតផល​ផ្សេងៗមក​កម្ពុជា គួរតែ​ទៅ​ទស្សនា កម្មវិធី​តាំងពិព័រណ៍​ទំនិញ​ធំជាងគេ​មួយនេះ

​ភ្នំពេញ​៖ កម្មវិធី​តាំងពិព័រណ៍​ទំនិញ​ធំជាងគេ​បង្អស់ ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង នៅក្នុង​អំឡុង​ពីរ​សប្តាហ៍​ចុងក្រោយ នៃ​ខែតុលា ជា​រៀងរាល់ឆ្នាំ នៅ​ទីក្រុង​ហុងកុង គឺជា​ឱកាស​ដ៏​ល្អ​បំផុត​មួយ ​នៅក្នុង​តំបន់​អាស៊ី សម្រាប់​អ្នក​ដែល​ចង់ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម នៅក្នុង​ផ្នែក​វត្ថុ​អនុស្សាវរីយ៍ កាដូ​ពិសេសៗ គ្រឿង​បរិក្ខារ​ផ្ទះ ប្រដាប់ប្រដា​ផ្ទះបាយ សម្ភារៈ​ក្មេង​លេង ហ្គេម​កំសាន្ត និង សម្ភារៈ​ការិយាល័យ​ជាដើម​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​លោក Ajinveat Vhongthong ជា​អ្នកគ្រប់គ្រង​គម្រោង នៃ​ក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO) ដែលជា​ក្រុមហ៊ុន​ជំនាញ​ឯកទេស ខាង​រៀបចំ​ពិធី​តាំង​ពិ​ពណ៌ នៅក្នុង​ប្រទេស​ថៃ​តាំងពី​ឆ្នាំ ២០០៤​។​

​លោក​បាន​បន្តថា ពិព័រណ៍​ប្រចាំឆ្នាំ របស់​ក្រុមហ៊ុន Comasia មួយ​នេះ បាន​ក្លាយជា​កម្មវិធី ក្នុងការ​ស្វែងរក​ប្រភព​ទំនិញ ផលិត​នៅក្នុង​តំបន់​អាស៊ី ជាពិសេស​ប្រទេស​ចិន សម្រាប់​អ្នកស្វែងរក​ដៃគូ​ផ្ដ​ត់​ផ្គង់ ឬ​ដៃគូ​ចែកចាយ ទាំង​នៅ​អាស៊ី និង​ទូទាំង​សកលលោក​។ ក្នុង​ឆ្នាំ ២០១៨ កម្មវិធី​នេះ បាន​ប្រមូលផ្តុំ​អ្នកទិញ​ជិត ៥០០០០ នាក់​មកពី​ជាង ១៣០​ប្រទេស​និង​តំបន់​។ ជាមួយ ស្តង់​ពិព័រណ៍​ចំនួន ៥៣១៥ ដែល​រួមមាន​សហគ្រិន ជាង ៤០៨៥ មកពី​ជាង ៣០ ប្រទេស និង​តំបន់ បានមក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ចំនួន ៧​ថ្ងៃ​។​

​លោក Ajinveat Vhongthong បាន​អៈ​អាង​ថា នៅក្នុង​ឆ្នាំ ២០១៨ នាពេល​ឆាប់ៗ​នេះ កម្មវិធី​នឹង​ប្រព្រឹត្ត​ទៅជា​ពីរ​ដំណាក់​គឺ នៅ​ចន្លោះ​ថ្ងៃទី 20-23 និង 27-29 ខែតុលា​ឆ្នាំ 2018 នៅឯ​មជ្ឈមណ្ឌល សន្និបាត និង​ពិព័រណ៍​ហុងកុង ជាមួយនឹង​ការបែងចែក​ប្រភេទ ផលិតផល កាន់តែ​ប្រសើរ​ជាង​ឆ្នាំមុនៗ ហើយ​ការតាំងពិព័រណ៍​ផលិតផល នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ ខុសៗ​គ្នា​ចំនួន​៧​កម្មវិធី​។​

​ហេតុអ្វី​បានជា ពាណិជ្ជករ ជាពិសេស​ក្រុមហ៊ុន​នាំចូល ផលិតផល​មក​កម្ពុជា គួរតែ​ទៅ​ចូលរួម​?

​កម្ពុជា គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច លូតលាស់​លឿន​បំផុត លំដាប់​ទី​ប្រាំមួយ ក្នុង​ពិភពលោក​ជាមួយ​ការកើនឡើង GDP ចំនួន​ប្រាំបី​ដង ក្នុងអំឡុងពេល​ពីរ​ទ​សវ​ត្ស​ចុងក្រោយ​នេះ រហូតដល់ 22.16 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017​។ ជាមួយនឹង​ចំនួន​ប្រជាជន​ជាង 16.2 លាន​នាក់ ការកើនឡើង​ចំណូល ដែល​អាច​ប្រើប្រាស់​បាន និង​ការលេចឡើង កាន់តែច្រើន​នូវ​ប្រជាជន​ថ្នាក់កណ្តាល ប្រជាជន​កម្ពុជា កាន់តែ​ច្រើនឡើង បានចាប់ផ្តើម​ជ្រើស​យក ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​។

​ទាំងនេះ បានធ្វើ​ឲ្យ​ទីផ្សារ​លក់រាយ​របស់​ក​ម្ពុ​ជា មាន​ភាព​ទាក់ទាញ​យ៉ាងខ្លាំង សម្រាប់​អ្នកលក់​រាយ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។ ផ្សារ​ទំនើប​ជាច្រើន ដែល​ពោរពេញ​ដោយ​យីហោ​ល្បីៗ​បាន​សម្ភោ​ធ​ក្នុង​ឆ្នាំ ២០១៨​។ ឧទាហរណ៍​ដូចជា​ផ្សារ​ទំនើប​អ៊ី​អន ២ ដែលជា​ផ្សារ​ទំនើប ជាច្រើន​ទៀត ដែល​បាន​ត្រៀម​បើក​នៅក្នុង​ប្រទេស​កម្ពុជា​។​

​តម្រូវការ​អតិថិជន ដែល​កាន់តែ​កើនឡើង នៅ​ប្រទេស​កម្ពុជា ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នៅក្នុង​តួលេខ​នាំចូល​ផងដែរ​។ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១៦ ប្រទេស​កម្ពុជា បាន​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​សរុប​ជាង ១៤.៥ ពាន់​លាន​ដុល្លារ កើនឡើង​ចំនួន ៥.៣% ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០១១ មានតម្លៃ​សរុប​តែ ១០.៥ ពាន់​លាន​ដុល្លារ​។ ក្នុងចំណោម​ប្រទេស​នាំចូល​ធំជាងគេ​ទាំង ១០ មាន​៩ គឺ​មកពី​ប្រទេសជិតខាង​នៅ​អាស៊ី រួមមាន ចិន ថៃ វៀតណាម សឹង្ហ​បុរី ជប៉ុន ហុងកុង កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​។​
​ទាក់ទង​នឹង​ប្រភេទ​ផលិតផល​វិញ ការ​នាំចូល​គ្រឿង​បរិក្ខារ​ផ្ទះ គ្រឿង​សង្ហា​រឹម និង​ប្រដាប់ប្រដា​ផ្ទះបាយ បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ពី​ចំនួន ៨៥.៩ លាន​ដុល្លារ (៧៤.៣%) ក្នុង​ឆ្នាំ ២០១៦ ទៅ​ចំនួន ២០១.៤ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៧ ខណៈពេលដែល​សម្ភារៈ​ក្មេង​លេង និង​ហ្គេម​កំសាន្ត បាន​កើនឡើង​ពី ១៩.៤​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៦ ទៅ ២៣.២ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧​។ នៅក្នុង​ឆ្នាំ ២០១៨ គេ​រំពឹងថា កំណើត​នេះ​នឹង​បន្ត​កើនឡើង​ទៀតផង​ដែរ​។​

​ពិធី​តាំងពិព័រណ៍​នៅ​ខែតុលា នាទី​ក្រុង​ហុងកុង​របស់​ក្រុមហ៊ុន Comasia ត្រូវបាន​រំពឹង​ទុកជា​គោលដៅ​ស្វែងរក​ប្រភព​ទំនិញ ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំនួញ និង​អ្នកទិញ​ពី​ប្រទេស​កម្ពុជា​ដោយ​កម្មវិធី​នេះ នឹងដាក់​បង្ហាញ នូវ​ផលិតផល ផលិត​នៅ​តំបន់​អាស៊ី ដែលមាន​គុណភាព​ខ្ពស់ និង​មាន​រចនាបថ​សម្បូរបែប​ជាច្រើន​ប្រភេទ រួមមាន​គ្រឿង​បរិក្ខារ​ផ្ទះ សម្ភារៈ​ក្មេង​លេង កាដូ​អនុស្សាវរីយ៍ គ្រឿង​តុបតែង​ខ្លួន​និង​សម្ភារៈ​ផ្គត់ផ្គង់ តម្រូវការ​សម្រាប់​ការ​រ​ស់​នៅ​ផ្សេងៗ​។​

​កម្មវិធី​បួន​ដំបូង​នឹង​ប្រព្រឹត្តទៅ​នៅ​ទីតាំង​តែមួយ​រួមគ្នា ចាប់ពី​ថ្ងៃទី ២០ ដល់ ២៣ ខែតុលា​ឆ្នាំ ២០១៨ រួមមាន Asian Gifts & Premiums Show, Asian Housewares & Kitchen Show, Asian Toys & Games Show និង Asian Festive, Christmas & Seasonal Show​។ បួន​ថ្ងៃ​បន្ទាប់​ក្នុង​ចន្លោះ​ថ្ងៃទី ២៧-២៩ ខែតុលា​ឆ្នាំ ២០១៨ មានកម្ម​វិធី​បី​ផ្សេងទៀត ធ្វើឡើង​រួមមាន Asian Gifts & Travel Goods Show, Asian Stationery Show និង Asian Sanitary & Bathroom Accessories Show​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ស្វែងរក​នៅក្នុង​គេហទំព័រ www.mega-show.com​។​