ព័ត៍មានទាន់​ហេតុការណ៏
Search

Viber ទទួលបានការកែប្រែថ្មី ជាមួយការសន្ទនា លឿនអស្ចារ្យ

កម្មវិធីផ្ញើសារសន្ទនាដ៏ល្បីល្បាញ Viber នឹងផ្តល់ជូនអ្នកប្រើប្រាស់ នូវបទពិសោធន៏សន្ទនាដ៏ស្រស់ស្អាត និងកាន់តែភាពងាយស្រួលអស្ចារ្យ ជាមួយល្បឿនបញ្ជូន និងទទួលបានសារសន្ទនា លឿនជាងមុនពីរដង ជាមួយមុខងារបញ្ជាក់អំពីស្ថានភាពនៃការបញ្ជូន។

កម្មវិធីផ្ញើសារសន្ទនានាំមុខគេ Viber នឹងធ្វើការកែប្រែ​ នូវបទពិសោធន៏សន្ទនា ដោយផ្តល់ជូនអ្នកប្រើប្រាស់ទាំង ១ ពាន់លាននាក់របស់ខ្លួន​ នូវសមត្ថភាពក្នុងការផ្លាស់ប្តូរ សារសន្ទនាក្នុងល្បឿនលឿនជាងមុនពីរដង។ លើសពីនេះទៅទៀត Viber នឹងបញ្ចេញនូវការរចនាម៉ូតកម្មវិធីថ្មី និងមានភាពប្រសើរជាងមុន ដើម្បីអនុញ្ញាតឲ្យការសន្ទនា មានល្បឿនកាន់តែលឿន និងផ្តល់ជូននូវវេទិកាសន្ទនា ដែលមិនត្រឹមតែមានភាពងាយស្រួល តែក៏ស្រស់ស្អាតផងដែរ។

តើអ្នកមានធ្លាប់កំពុងសន្ទនាជាមួយមិត្តភក្តិម្នាក់ ហើយឆ្ងល់ថា: តើគេមានបានបើកមើលសាររបស់ខ្ញុំដែរឬទេ? ហេតុអ្វីបានជាគេចំណាយពេលយូរ ក្នុងការឆ្លើយតបម៉្លេះ? ឥឡូវនេះ Viber នឹងធ្វើឲ្យការផ្ញើសារសន្ទនា កាន់តែមានថេរវេលា ដូចការសន្ទនាពិតៗ ធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួល ក្នុងការទាក់ទងជាមួយមិត្តភក្តិទាំងអស់ និងគ្រប់គ្រងកិច្ចសន្ទនាទាំងឡាយ ជាមួយការផ្លាស់ប្តូរអេក្រង់សន្ទនាថ្មីរបស់ Viber។ ជាផ្នែកមួយនៃការកែប្រែថ្មីរបស់ Viber​ ឥឡូវនេះអ្នកប្រើប្រាស់ នឹងក្លាយជាផ្នែកមួយនៃសហគមន៏ Viber ជាមួយ:

សារសន្ទនាកាន់តែលឿនជាងមុន៖ ឥឡូវនេះ អ្នក នឹងអាចធ្វើការបញ្ជូនសារសន្ទនា កាន់តែលឿនជាងមុនពីរដង ដូចនេះកិច្ចសន្ទនារបស់អ្នក នឹងមានភាពរលូនកាន់តែខ្លាំង និងបន្តទៅមុខកាន់តែលឿន ហើយអ្នកមិនចាំបាច់ភ័យខ្លាច ពីការរង់ចាំសារដែលមិនមានការឆ្លើយតបឡើយ។

រូបតំណាងស្ថានភាព នៃសារសន្ទនាកាន់តែលឿន៖ រូបតំណាងថ្មីសម្រាប់ស្ថានភាព នៃការបញ្ជូនសារ នឹងឆ្លុះបញ្ចាំងនូវល្បឿនកាន់តែលឿន នៃការបញ្ជូនសាររបស់ពួកយើង។ ឥឡូវនេះ អ្នកនឹងអាចឃើញ កាន់តែលឿនថា តើបុគ្គលដែលអ្នកបញ្ជូនសារទៅ​ បានអានសាររបស់អ្នកឬអត់។ ✓ មានន័យថា សាររបស់អ្នកត្រូវបានបញ្ជូន ✓ ✓ មានន័យថា សាររបស់អ្នកត្រូវបានបញ្ជូនដល់ទូរស័ព្ទដៃ របស់បុគ្គលដែលអ្នកផ្ញើទៅ និង ✓✓ មានន័យថាបុគ្គលម្នាក់នោះ​ បានអានសាររបស់អ្នក។

ផ្ទាំងសារសន្ទនាកាន់តែធំ និងភ្លឺជាងមុន៖ ដើម្បីផ្តោតអារម្មណ៏ និងការយកចិត្តទុកដាក់ ទៅលើមាតិកា នៃកិច្ចសន្ទនា Viber នឹងបង្ហាញនូវផ្ទាំងសារសន្ទនា ដែលមានពណ៌កាន់តែភ្លឺ និងមានទំហំកាន់តែធំជាងមុន ដើម្បីបង្ហាញឲ្យឃើញសារ កាន់តែច្រើននៅលើអេក្រង់ និងផ្តល់នូវភាពងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការឃើញ បានកាន់តែច្រើនក្នុងមួយពព្រិចភ្នែក។

បទពិសោធន៏ រូបភាពមានចលនា (GIF) និងវីដេអូកាន់តែច្បាស់និងមុតថ្លា៖ រូបភាពមួយមានអត្ថន័យ ស្មើមួយពាន់ពាក្យ ហើយនរណាដែលមិនចូលចិត្ត ចែករំលែករូបភាពជាមួយមិត្តភក្តិ និងក្រុមគ្រួសារក្នុងកិច្ចសន្ទនានោះ។ ឥឡូវនេះ នៅពេលដែលអ្នកផ្ញើរូបភាព និងវីដេអូ អ្នកនឹងឃើញពួកវា ក្នុងរូបភាពបង្រួមដែលមានទំហំ កាន់តែធំនិងមានគុណភាព កាន់តែខ្ពស់នៅលើអេក្រង់សន្ទនារបស់អ្នក។

លើសពីនេះទៅទៀត Viber មានមុខងារការពារ end-to-end encryption ធ្វើឲ្យវាជាកម្មវិធីផ្ញើសារសន្ទនា ដែលមានសុវត្ថិភាពជាងគេបំផុត។ អ្នកប្រើប្រាស់ អាចទុកចិត្តបានថា ពេលប្រើប្រាស់ Viber ទិន្នន័យនិងមាតិកា នៃកិច្ចសន្ទនារបស់ពួកគេ នឹងមិនត្រូវបានចែករំលែក ជាមួយភាគីទីបីឡើយ ហើយសូម្បីតែ Viber ខ្លួនឯង ក៏គ្មានសិទ្ធចូលអានវាបានដែរ – ផ្តល់ជូននូវភាពឯកជន 100%។

“ការផ្តល់ជូននូវបទពិសោធន៏ ទំនាក់ទំនងដ៏ល្អអស្ចារ្យ ទៅកាន់មនុស្សរាប់រយលាននាក់ ដែលប្រើប្រាស់កម្មវិធី Viber ជារៀងរាល់ថ្ងៃ គឺជាមូលហេតុ ដែលជំរុញឲ្យពួកយើង តែងស្វែងរកការបង្កើតថ្មីៗ។ ពួកយើងចង់ផ្តល់ជូនអ្នកប្រើប្រាស់របស់យើង នូវការរចនាដ៏ស្រស់ស្អាតប្លែកភ្នែក ដែលមិនត្រឹមតែមើលទៅល្អប៉ុណ្ណោះទេ តែក៏មានដំណើរការល្អជាងមុនផងដែរ” លោក Ofir Eyal អនុប្រធានកាន់កាប់ ផ្នែកផលិតផលរបស់ Viber បានប្រាប់ឲ្យដឹង រួចបន្តថា “អ្វីៗទាំងអស់ដែលពួកយើងធ្វើ គឺផ្តោតទៅលើរបៀបដែលពួកយើងទាក់ទងគ្នា និងការតភ្ជាប់ទំនាក់ទំនងជាមួយគ្នា។ ឥឡូវនេះ មិនថាអ្នកប្រើប្រាស់ មានទីតាំងនៅទីណាក្នុងពិភពលោក​ ពួកគេនឹងទទួលបាននូវសេវាកម្ម លឿនបំផុតរួមជាមួយបទពិសោធន៏សន្ទនា ដែលពោរពេញដោយភាពសប្បាយរីករាយ និងមានភាពស្រស់ស្អាត។”

បទពិសោធន៏អេក្រង់សន្ទនា ដែលមានល្បឿនកាន់តែលឿនមួយនេះ អាចប្រើប្រាស់បានទូទាំងសកលលោក សម្រាប់អ្នកប្រើប្រាស់ iPhone ហើយនឹងដាក់ដំណើរការ ក្នុងពេលឆាប់ៗនេះ សម្រាប់អ្នកប្រើប្រាស់ Android។

ទទួលបាននូវបទពិសោធន៏អេក្រង់សន្ទនាថ្មីនិងប្លែកភ្នែក ជាមួយសារសន្ទនាកាន់តែលឿននៅពេលដែលអ្នកធ្វើបច្ចុប្បន្នភាពនៃកម្មវិធី Viber ក្នុងថ្ងៃនេះ: vb.me/52b34b