ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ហើយៗ​ៗ​!!!! ហាង​ដឹ ភី​ស្សា ខម​ផេ​នី (The Pizza Company) សាខា​ឈូក​មាស​ផ្លា​ហ្សា​

ភ្នំពេញ​៖ ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ផ្នែក​ចំនីអាហារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុងបើក​ពង្រីក​សាខា​របស់ខ្លួន​ជា​បន្តបន្ទាប់ ស្រប​ពេលដែល​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា កំពុងតែ​រីកចំរើន​យ៉ាង​ឆាប់​រហ​ស័​។ ជាក់ស្តែង​ណាស់ កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៣១ ខែសីហា ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) បាន​បើក​សម្ភោ​ធ​ហាង​ដឹ ភី​ស្សា ខម​ផេ​នី (The Pizza Company) សាខា​ទី​៣០ របស់ខ្លួន ដែល​ស្ថិតនៅ​ផ្សារ​ឈូក​មាស​ផ្លា​ហ្សា ដើម្បី​បម្រើ​សេវាកម្ម និង​ផ្ដល់​ភាពងាយស្រួល ជូន​ដល់​អតិថិជន​ដែល​រស់នៅក្នុង​តំបន់​ក្បែរ​នោះ​ផងដែរ​។​
​ពិធី​សម្ភោ​ធ​សាខា​ថ្មី​នេះ បាន​ប្រារព្ធ​ឡើង​ដោយមាន​កម្មវិធី​កម្សាន្ត​ជាច្រើន ដែលមាន​វត្តមាន ក្រុម​រាំ​ស្រី OMG Dance Crews, ក្រុម Classic Band, ការសម្តែង​សៀក​រហ​ស័ក​ម្ម និង​មាន​កម្មវិធី​លេង​ហ្គេម​សប្បាយៗ ដែល​ធ្វើអោយ​កម្មវិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​។

​ជាពិសេស​ជាងនេះទៅទៀត ក៏មាន​ប្រ​ម៉ូ​សិន​ពិសេសៗ និង​មានការ​ចែកជូន​ភី​ហ្សា​ដោយ​ឥតគិតថ្លៃ ទៅដល់​អតិថិជន​ចំនួន​៣០០​នាក់​ដំបូងបង្អស់ ដែល​បាន​អញ្ជើញ​មក​តំរង់​ជួរ​នៅមុខ​ហាង​មុនគេ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក អ៊ូ គីម​ហូ​វ ដែលជា​ប្រធាន​ប្រតិបត្តិ របស់​ហាង​ដឹ ភី​ស្សា ខម​ផេ​នី (The Pizza Company) បាន​មាន​ប្រសា​ស៏​ថា “​យើងខ្ញុំ​នឹង​ព្យាយាម ស្វែងរក​នូវ​រសជាតិ​ថ្មី​ប្លែកៗ បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន ដោយ​ផ្តោត​សំខាន់​លើ​ឱជា​រស សុវត្ថិភាព​ចំណីអាហារ និង​ស្តង់ដា​សេវាកម្ម​”​។​

​ហាង​ដឹ ភី​ស្សា ខម​ផេ​នី (The Pizza Company)​សាខា​ឈូក​មាស​ផ្លា​ហ្សា បាន​បង្កើតឡើង​ដោយមាន​ការ​រចនា​ហាង​កាន់តែ​ប្លែក និង​ទាក់ទាញ​។ លើសពីនេះទៅទៀត គ្រប់​សាខា​ទាំងអស់​របស់​ហាង​ដឹ ភី​ស្សា ខម​ផេ​នី (The Pizza Company) បាន​រចនាបថ​ហាង តាមបែប​អ៊ីតាលី​ទាំង​ខាងក្នុង និង​ខាងក្រៅ ដោយ​បំពាក់​នូវ​រូបគំនូរ​ជាមួយ និង​បរិយាកាស​រ៉ូ​មែន​ទិច ដើម្បីអោយ​អតិថិជន​មាន​ភាពសប្បាយ​រីករាយ​ក្នុងការ​ពិសារ​អាហារ​។​

​គួរ​រំលឹក​ផងដែរ​ថា ហាង​ដឹ ភី​ស្សា ខម​ផេ​នី (The Pizza Company)​ជា​ស្លាក​សញ្ញា ដែល​ទទួលបាន​សិទ្ធិ​នាំចូល​ផ្តាច់មុខ​ដោយ ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៥​មក​ម្លេះ​។ ក្រៅពី​ដឹ ភី​ស្សា ខម​ផេ​នី (The Pizza Company) ក្រុមហ៊ុន អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG)​ក៏បាន​នាំយក​ម៉ាក​ដ៏​ល្បីៗ ជាច្រើន​មកកាន់​ទីផ្សារ​កម្ពុជា ដូចជា ហាង​ការេម ស្វិ​ន​សិន (Swensen), ហាង​នំ​ដូ​ណាត់ គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme), ហាង​ការេម ដេ​រី ឃ្វិន (Dairy Queen), និង​ហាង បា​ប៊ី​ឃ្យូ ផ្លា​ស្សា (Bar B Q Plaza) ។ បើ​គិត​មកដល់​បច្ចុបន្ននេះ​អ៊ិ​ច​ប្រេ​ស ហ្វូ​ដ គ្រុប (EFG) បាន​ពង្រីក​សាខា​របស់​ខ្លូន​ជាង ៦០ កន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​៕