ព័ត៍មានទាន់​ហេតុការណ៏
Search

លក្ខណៈពិសេស​ទាំងនេះហើយ ទើប​ដឹងថា Galaxy Tab S4 អស្ចារ្យ​កម្រិតណា​

​ភ្នំពេញ៖ Galaxy Tab S4 បាន​នាំមក​នូវ​បទពិសោធ​ថ្មី​មួយកម្រិត​ទៀត ជាមួយ​លក្ខណៈ​កាន់តែ​ពិសេស​អស្ចារ្យ​បំផុត ស័ក្តិសម​នឹង​អ្នក​ដែលមាន​ការងារ ​មមាញឹក​ច្រើន គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ ឧបករណ៍​ដ៏​ឆ្លាត​វៃ​មួយ​នេះ ជា​ដៃគូ​ដែលមាន​ភាពរស់រវើក ផលិតភាព សមត្ថភាព​និង​ជំនាញ​ខ្ពស់ នាំមក​នូវ​ការបំពេញ​ការងារ​ចម្រុះ និង​ការកម្សាន្ត​គ្មាន​ដែន​កំណត់​។

Samsung Dex ផលិតភាព ពេញ​ដោយ​ភាពងាយស្រួល

​ជាមួយ Samsung Dex មាន​ជា​លើកដំបូង​នៅលើ Tab S4​។ ជាមួយ​បច្ចេកវិទ្យា​នេះ អ្នកប្រើប្រាស់​គ្រាន់តែ​ភ្ជាប់ HDMI ដោយ​មិនចាំបាច់​មាន DeX station ឬ DeX Pad ឡើយ ហើយ​គ្រប់​កិច្ចការ​អាចធ្វើ​ទៅបាន​ដោយ​រលូន និង​ងាយស្រួល​បំផុត​។​

Tab S4 ក្លាយជា​កុំព្យូទ័រ

​គ្រប់​ការងារ​អាចបំពេញ​បាន​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ ប្រកបដោយ​ភាពងាយស្រួល​បំផុត​។ ជាមួយ Task Bar, Multi-Window, និង​មុខងារ drag &drop ដែល​ដំណើរការ​ដោយ​រលូន នោះ Tab S4 របស់​អ្នកនឹង​ក្លាយជា​កុំព្យូទ័រ​ដ៏​ឆ្លាត​វៃ ដោយ​គ្រាន់តែ​បើកមុខ​ងារ Samsung DeX តាម Quick Panel និង​បន្ថែម Keyboard និង Mouse របស់ Android​។ ​

សម្រេច​កិច្ចការ​បាន​កាន់តែច្រើន ជាមួយ​ការបន្ថែម Monitor

​កិច្ចការ​សម្រេចបាន​កា​ន់​តែ​ច្រើន និង​កាន់​តែមាន​ប្រសិទ្ធភាព ប្រកបដោយ​ភាពងាយស្រួល​។ នេះ​ជា​លក្ខណៈពិសេស​ដែល​ទទួលបាន​ពី Samsung DeX ធ្វើ​ឲ្យ​អ្នក​អាច​ភ្ជាប់​បន្ថែម Monitor ជាមួយ Tab S4 របស់​អ្នក​។ ធ្វើបែបនេះ អ្នក​អាច​បន្ត​ប្រើប្រាស់ Tab S4 នៅលើ​អេក្រង់​កាន់តែ​ធំ ឬ​អាច​ប្រើ Monitor សម្រាប់​មើល ហើយ​ប្រើ Tab S4 ជា​ក្ដារ​សរសេរ ឬ​ក្ដារ​ចុច​។

​ប្រយោជន៍​កាន់តែច្រើន​ជាមួយ S Pen

​មុខងារ​ចម្រុះ​របស់ S Pen បាន​នាំមក​នូវ​ផលិតភាព​ការងារ​កាន់តែ​ខ្ពស់​។ អ្នក​អាច​កត់​ទុក​រាល់​អ្វីដែល​អ្នក​បានឃើញ ឬ​នឹកឃើញ នៅលើ​អេក្រង់​ផ្ទាល់ ពេល​ថាប់​ផ្លែ​ត​នេះ ត្រូវបាន​បិទ​។ អ្នក​អាច​ប្រើ Live Message ដើម្បី​បង្កើត​ការកត់ត្រា​សារ​ឆ្លើយឆ្លង​ជា​លក្ខណៈ​ជីវ​ច​ល​រស់​រវើក ឬ​អាច​បកប្រែ​ពាក្យ ឬ​ឃ្លា​ណាមួយ​ដោយ​គ្រាន់តែ​ចុច​មុខងារ​បកប្រែ​ដែលមាន​ស្រាប់​នៅលើ S Pen ប៉ុណ្ណោះ​។

​បន្ថែម​អានុភាព សមត្ថភាព​ខ្ពស់

​ល្បឿន LTE របស់ Tab S4 កើនឡើង​រហូតដល់ 1Gbps អាច​ឲ្យ​អ្នកប្រើប្រាស់​បាន​កាន់តែ​លឿន និង​បាន​កាន់តែច្រើន​។ ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​មាន​ស្រាប់ 64gb និង ម៉េ​ម៉ូ​រី​ដែល​អាច​បន្ថែម​តាម​រន្ធ​កាត Micro SD រហូតដល់ 400gb អ្នកនឹង​ទទួលបាន​អង្គ​ផ្ទុក​យ៉ាង​ធំ​ទូលាយ និង​បរិបូរ សម្រាប់​រាល់​ឯកសារ និង​វីដេអូ​។​

​ការកម្សាន្ត​ដែល​ធ្វើ​ឲ្យ​អ្នក​ស្លុង​អាម​រ្ម​ណ៍

​អេក្រង់​កម្រិត sAMOLED ទំហំ 10.5 អ៊ី​ញ ផ្ដល់នូវ​ទស្សនីយភាព​រស់​រវើក ដែល​នឹងធ្វើ​ឲ្យ​អ្នក​ស្លុង​អារម្មណ៍​ទៅក្នុង​ពិភព​កម្សាន្ត​ដែល​ប្រាថ្នា​។ នេះ​ជាការ​បន្ថែម​ដែល​អ្នកប្រើប្រាស់​ពុំ​ធ្លាប់​ទទួលបាន​ពីមុនមក​។

​ថ្ម​កាន់ ប្រើ​បានយូរ

Galaxy Tab S4 មាន​ថ្ម​ទំហំ 7,300mAh ដែល​អាច​កាន់​ភ្លើង​រហូតដល់​15​ម៉ោង សម្រាប់​ការចាក់​វីដេអូ ដែល​អ្នក​អាច​ទស្សនា​កម្សាន្ត​ជាមួយ​កម្មវិធី​នានា​ដែល​អ្នក​ចូល​ចិត្តបាន​ដោយ​លែង​បារម្ភ​ពី​រឿង​សាក​ថ្ម​។ ពេល​អស់​ថ្ម អ្នក​ក៏​អាច​សាក​បាន​ពេញ​លឿន​ផងដែរ​។

Bixby បម្រើ​ជូន​អ្នក

Bixby នឹង​ក្លាយជា​មុខងារ​ដ៏​ឆ្លាត​វៃ ដែល​អាចធ្វើ​អ្វីៗ​តាម​ការបញ្ជា​របស់​អ្នក​បាន​។ ជាមួយ​ឧបករណ៍ប្រើប្រាស់​ប្រចាំ​គេហដ្ឋាន​ឆ្លាត​វៃ​ដែលមាន SmartThing app អ្នក​អាច​ប្រើ​ឲ្យ Bixby បិទ​បើក​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកគក់ និង​ឧបករណ៍​ឆ្លាត​វៃ​ជាច្រើន​ទៀត​។

Galaxy Tab S4 នៅមាន​មុខងារ​ពិសេសៗ​ជាច្រើន​ទៀត ដែល​ផ្ដល់​សមត្ថភាព និង​ផលិតភាព​ការងារ​ខ្ពស់ គ្រប់ពេលវេលា​គ្រប់​ទីកន្លែង​។ ឧបករណ៍​ឆ្លាត​វៃ​ដែល​ផ្ដល់​អត្ថប្រយោជន៍​គ្មាន​ដែន​កំណត់​នេះ បង្ហាញ​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ​ជាមួយ​តម្លៃ​ត្រឹម 699$ ជាមួយ​ជម្រើស​២​ពណ៌ គឺ​ពណ៌​ខ្មៅ និង​ប្រផេះ​៕


TAG