ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផ្ទុះ​ប្រតិកម្ម​លើ​ក្រុមការងារ​វិទ្យុ​ABC​ ដែល​ប្រមាថ​តារា​ខ្មែរ​ ខណៈ​មានការ​បំផុស​ឲ្យ​គាំទ្រ​ល្ខោនខោល

ភ្នំពេញ ​៖​ ក្នុងនាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​មិន​សំចៃមាត់​ ក្រោយពេល​បុគ្គលិក​នៃ​ក្រុមការងារ​វិទ្យុ​ABC​របស់​អាចារ្យ អេ បាន​ប្រើ​ពាក្យសម្តី​មាក់ងាយ​ និង​ប្រមាថ​លើ​តារា​សិល្បៈ​ខ្មែរ​ បន្ទាប់ពី​ខ្លួន​បានធ្វើការ​អំពាវនាវ​និង​បំផុស​ឲ្យ​មានការ​គាំទ្រ​និង​អភិរក្ស​ល្ខោនខោល​របស់​ខ្មែរ។

​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លើកឡើងថា ​ក្រុមការងារ​វិទ្យុ​ABC បាន​និយាយ​មើលងាយ​តារា​ខ្មែរ​មិនបាន​ចូល​សាលា​គ្មាន​ចំណេះដឹង​មិន​ស្មើ​​នឹង​បុគ្គលិក​របស់​គាត់​ផង​ថា​ តារា​ខ្មែរ​ចូល​តាម​ខ្សែ។​ពួកគាត់​ខឹង​នឹង​ពួក​ខ្ញុំ​បញ្ចេញ​សកម្មភាព​បំផុសបំផុល​អោយ​ប្រជាជន​ខ្មែរ យុវវ័យ​ខ្មែរ ស្គាល់ និង គាំទ្រ​ល្ខោនខោល​ជា​របស់​ខ្មែរ។​

ប្រធាន​សមាគម​សិល្បករ​រូបនេះ​បាន​បញ្ជាក់​ថា គ្រាន់តែ​ពួក​ខ្ញុំ​បញ្ចេញ​សកម្មភាព​គាំទ្រ លើកស្ទួយ អភិរក្ស​សិល្បៈ​វប្បធម៌ ដែល​ជា​ព្រលឹង​ជាតិខ្មែរ ពួក​អស់លោក​អ្នកនាង​កញ្ញា​ខឹង​ នឹង​ពួក​ខ្ញុំ​ហើយ​ដៀល​ពួក​ខ្ញុំ​ដល់​ម្លឹ​ង ? បើ​អស់លោក​អ្នកនាង​កញ្ញា​ច​ង់​អោយ​ល្ខោនខោល​ទៅ​ប្រទេស​គេ​លោក​ទុក​ក្នុង​ចិត្ត​ទៅ មនុស្ស​មាន​សតិ​សម្បជញ្ញៈ​ជា​ខ្មែរ​គេ​មិន​ប្រើ​ច​រិ​ត​បាត​ផ្សារ​មក​មើលងាយ​ខ្មែរ​ទេ ​ពួក​ខ្ញុំ​ជា​តារា​ខ្មែរ ខ្ញុំ​ឈាម​ខ្មែរ ខ្ញុំ​ពូជ​សិល្បៈ​ខ្មែរ​។​

តារា​សម្តែង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា លើកឡើង​ទៀតថា ខ្ញុំ​ត្រូវតែ​លើកស្ទួយ​វប្បធម៌​ខ្មែរ​មិន​ចង់​និយាយ​ទេ តែ​ក្រុម​វិទ្យុ​អស់លោក​អ្នកនាង​កញ្ញា​ឯង​និយាយ​ថាអោយ​ខ្ញុំ​ម្តង​ហើយ​កាលដែល​ខ្ញុំ​ស្នើ​សុំ​បញ្ចាំងភាពយន្ត​ខ្មែរ​នៅ​ម៉ោង​មាស​តែ​លើក​នោះ​ខ្ញុំ​មិន​មាត់​។ ​ថា​ពួក​ខ្ញុំ​តារា​ចូល​តាម​ខ្សែ​ មិន​ចូល​សាលា ក៏​ពួក​ខ្ញុំ​នៅ​មាន​ភាព​ថ្លៃថ្នូរ​សីលធម៌​ល្អ​មិន​និយាយ​ព័ត៌មាន​អនាធិបតេយ្យ អាសអាភាស ស្រែក​ឡូឡា​ដាក់គ្នា​ក្នុងពេល​Live ព័ត៌មាន​ដែរ។​

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្តទៀតថា ពួក​អ្នក​និយាយ​នេះ​គឺ​ហាក់ដូចជា​មើលងាយ​ក្រុម​សិល្បៈ​ដែល​ចេញពី​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​និង​សាលា​មធ្យម​វិចិត្រសិល្បៈ​។ លើសពីនេះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បន្ថែមថា​ ប្រហែល​នេះ​ជាការ​ពេញចិត្ត​របស់​វិទ្យុ ABC ដែលមាន​ចំណេះដឹង​ជ្រៅជ្រះ​ដូច​មនុស្ស​វិទ្យាសាស្ត្រ​ដែល​ក្លន​ចេញពី​សុខ​ស្ត្រី​ពេល​ឆ្លងទន្លេ តែ​ខ្ញុំ​មិន​ខឹង​ជនជាតិ​គេ​ទេ គេ​ធ្វើ​អ្វី​ធ្វើទៅ ព្រោះ​គេ​ក៏​ស្រលាញ់​សិល្បៈ​វប្បធម៌​របស់គេ ណាស់​តែឯង​តើ​សង្ស័យ​តែ​ក្រុម​គេ​ចេញមក​ជេរ​ឯង​ទៀត​ទេ មាត់ដាច អនាធិបតេយ្យ មិន​សំចៃមាត់​ផង​។​ តែ​ខ្ញុំ​មិន​ខ្វល់ បើ​ជេរ​ខ្ញុំ​រឿង​ខ្ញុំ​ខំ​លើកស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ក៏​ល្អមើល​ដែរ ទទួលបាន​គ្រប់យ៉ាង​ចា៎៕